BREAKING NEWS
Search

កម្លាំងនាំមុខមួកខៀវកម្ពុជា ៨០នាក់ ពុំមានរោគសញ្ញាជំងឺឆ្លងកូវីដ-១៩ (COVID-19) ទេ

កងកម្លាំងរក្សាសន្តិភាពចំនួន ៨០នាក់ ដែលបានធ្វេីមាតុភូមិនិវត្តន៍មកដល់កម្ពុជាវិញ កាលពីរាត្រីថ្ងៃទី១០ ខែកក្តដា ឆ្នាំ២០២០ កន្លងទៅនោះ ហេីយកំពុង​ធ្វេីចត្តាឡីស័ក រយៈពេល១៤ ថ្ងៃ ដេីម្បីតាមដានរកមេរោគរាតត្បាតដ៏សាហាវកូវីដ-១៩ នៅសាលាហ្វឹកហ្វឺនកងកម្លាំងរក្សាសន្តិភាពពហុជាតិ​ ខេត្តកំពង់ស្ពឺ ត្រូវបានមេីលការថែទាំ ពិនិត្យសុខភាព ធ្វេីការបាញ់សម្លាប់មេរោគ និងផ្សព្វផ្សាយអប់រំចិត្តសាស្ត្រជាប្រចាំ ពីក្រុមគ្រូពេទ្យជំនាញរបស់មជ្ឈមណ្ឌលជាតិរក្សាសន្តិភាព។

តាមការអះអាងរបស់ក្រុមគ្រូពេទ្យជំនាញបានឱ្យ​ដឹងថា កងកម្លាំងទាំង៨០ រូប ដែលយកសំណាក់ទៅពិនិត្យនៅមន្ទីរពិសោធន៍ប៉ាស្ទ័រ មកទល់ពេលនេះ ពុំមានរោគសញ្ញាវិជ្ជមានមេរោគកូវីដ-១៩ នោះទេ។

អត្ថបទ៖ ជលសា

ចុចអាន៖ ផ្អើល​ពលរដ្ឋ​ម្សិលមិញ របាយការណ៍​អ្នក​ឆ្លង​កូវីដ​ថ្មី​ថ្ងៃ​នេះ មិន​មាន​ការ​ប្រែប្រួល​ទេ