BREAKING NEWS
Search

Hyun Bin បង្ហាញខ្លួននៅឯអាកាសយានដ្ឋានលើកដំបូង បន្ទាប់ពីមានពាក្យចចាមអារ៉ាមជាមួយ Song Hye Kyo

កាលពីម្សិលមិញនេះ កំពូលតារាសម្ដែងប្រុសជើងចាស់រូបសង្ហា Hyun Bin ត្រូវបានគេប្រទះឃើញបង្ហាញ​ខ្លួននៅ​ឯអាកាស​យាន​ដ្ឋាន​អន្តរជាតិ អ៊ីនឈុន របស់ប្រទេសកូរ៉េខាងត្បូង ចេញដំណើរហោះហើរទៅកាន់ Jordan ដើម្បីថតនូវខ្សែភាពយន្តថ្មី “Barg​ai​ni​ng​”។

ហើយនេះជាការបង្ហាញខ្លួនជាផ្លូវការលើកដំបូងផងដែរ បន្ទាប់ពីមានពាក្យចចាម​អារ៉ាមអំពីការណាត់ជួបជាមួយ​នឹងគូស្នេហ៍​ចាស់​របស់​លោក អ្នកនាង Song Hye Kyo។ ត្រឡប់មកសង្កេតពីតារាប្រុសសង្ហារូបនេះវិញ ចាប់តាំងពីឃ្លាយឆ្ងាយមួយរយៈ ដោយ​សារ​តែ​ការរីករាលដាលនៃជំងឺកូវីដ១៩ នាពេលកន្លងមក Hyun Bin មើលទៅលោក ហាក់ដូចជាឡើងគីឡូជាងមុន ប៉ុន្តែរាង​កាយ​រប​ស់​លោក ​នៅតែមាំមួនខ្លាំងដដែរ។ ជាមួយនឹងសម្លៀកបំពាក់កីឡាដែលតារាសម្ដែងប្រុសរូបនេះ ពេញនិយមស្លៀកពេលធ្វើដំណើរ។

ទោះជាយ៉ាងណា សម្រាប់តារាសម្ដែងប្រុស Hyun Bin លោក គឺនៅតែមានភាពស្រស់សសង្ហាក្នុងចិត្តអ្នកគាំទ្រជានិច្ច បើទោះជា​បាត់​មុខ​មិនបង្ហាញជាសាធារណៈមួយរយៈក៏ដោយ៕

ចុចអាន​៖ចំជាកំពូលហ្វេនមែន! ស្រលាញ់ Black Pink ពេក ហ្វេនទម្លាយរូបគូរផ្ទាល់ដៃ ឃើញហើយចង់គ្រុន!

ចុចអា​ន៖ រីករាយស្រស់ស្រាយណាស់! Jennie លេងស្ទាយ៌ថតឃ្យូតៗក្នុងសួនច្បារពណ៌បៃតងខ្ចី

អត្ថបទផ្ដល់ដោយ៖poraman