BREAKING NEWS
Search

ឈឺតិចៗគិតថាមិនអី! ទីបំផុត KaewJarin ត្រូវគេបញ្ជូនទៅមន្ទីរពេទ្យទាល់តែបាន

តារាសម្ដែងថៃកញ្ញា Kaew Jarin កាលពីពេលថ្មីៗនេះ ត្រូវបានក្រុមការងារដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ បន្ទាប់ពីនាងមានអាការៈមិនស្រួលខ្លួនឡើងកម្ដៅខ្លាំងដល់ទៅ៣៩.៤អង្សាឯណោះ កំឡុងពេលនាងកំពុងតែបំពេញកិច្ចការងារសម្ដែង។

បើតាមប្រភពព័ត៌មានបានឲ្យដឹងថាតាមពិត Kaew មិនស្រួលខ្លួនតាំងពីមុននេះមកម្លេះ ប៉ុន្តែនាងនៅតែទៅធ្វើការជាធម្មតា រហូតកម្ដៅបានឡើងដល់ជាង៣៩អង្សាធ្វើឲ្យមានការភ្ញាក់ផ្អើល រហូតដល់អ្នកដឹកនាំរឿងឲ្យថតឈុតមួយ រួចក៏ប្រញាប់បញ្ជូននាងទៅមន្ទីពេទ្យរតែម្ដង។

មកដល់ថ្ងៃទី១២ ខែកក្កដាម្សិលមិញ បន្ទាប់ពីសុខភាពបានធូរបន្តិច Kaew បានបង្ហោះរូបភាពរបស់ខ្លួនដែលគេងដាក់សេរ៉ូមក្នុងមន្ទីពេទ្យ នឹងបានប្រាប់ពីអាការៈរបស់នាងថា មានការរលាកបំពង់ក កក្រហមហើមហើយក្តៅខ្លួន ប៉ុន្តែពេលនេះនាងបានចេញទៅផ្ទះវិញហើយ ព្រោះខ្លួនមិនចូលចិត្តគេងមន្ទីពេទ្យនោះទេ។ អ្នកគាំទ្ររួមទាំងមិត្តភក្តិជាច្រើនបាននាំគ្នាចូលទៅខមមិនលើកទឹកចិត្តជូនពរឲ្យ kaew ឆាប់រឹងមាំឡើងវិញ អ្នកខ្លះថែមទាំងនិយាយលេងទៀតថាប្រហែលត្រូវឲ្យ Toni មកមើលថែហើយទើបឆាប់បានជាសះស្បើយ៕

ចុចអាន៖បែក​ធ្លាយ​រូប​ភាព ​Kaewjarin ​ល​ឈុត​កូន​ក្រមុំ ​បែប​នេះ​ថ្ងៃ​រៀប​ការ​ប្រហែល​មិន​យូរ​ទៀត​ទេ​

ចុចអាន៖រឿង​ភាគ​ថៃ​ថ្មី​ ៥ ​រឿង​សុទ្ធ​តែ​ទំ​នង​ទាំង​អស់ ​ហ្វេនៗ​មិន​គួរ​ខ​ក​ខាន​ទស្សនា​ឡើយ​

អត្ថបទផ្ដល់ដោយ៖poraman