BREAKING NEWS
Search

ប្រាប់មិនស្តាប់! ថៅកែបាររាយខ្សែលួសក្នុងហាងដើម្បីឆក់អតិថិជនដែលមិនគោរពវិធានការគម្លាតសង្គម

ខ្សែឆក់ត្រូវបានរាយនៅហាងស្រាដ៏មានប្រជាប្រិយមួយកន្លែងក្នុងទីក្រុង Cornwall នៃប្រទេសអង់គ្លេសដើម្បីធានា​ថា អតិថិជននឹងគោរពវិធានការគម្លាតសង្គមដោយនៅឆ្ងាយពីបុគ្គលិកអំឡុងពេលកុម្ម៉ង់ភេសជ្ជៈឬស្រា។

បុគ្គលិកនៅហាង The Star Inn ក្នុងទីប្រជុំជន St Just មានការងារគ្រប់គ្រាន់ដែលត្រូវធ្វើព្រោះ​ពួកគេជួបអតិថិជនដែលមិនអើពើនឹងគោលការណ៍ណែនាំគម្លាតសង្គម។

បុគ្គលិកបានចេញសេចក្តីជូនដំណឹងព្រមាននៅក្នុងបារហើយរាយខ្សែឆក់ដើម្បីការពារ។

ថៅកែហាងបានបង្កើតវិធីនេះដើម្បីធ្វើឲ្យប្រាកដថា អតិថិជននឹងទុកគម្លាតរវាងខ្លួនឯងនិងបុគ្គ​លិកបន្ទាប់ពីថៅកែធុញទ្រាន់នឹងមនុស្សដែលមិនអើពើនឹងគោលការណ៍ណែនាំ។

ម្ចាស់ហាង Star Inn ឈ្មោះ Johnny McFadden បានបញ្ជាក់ថា ខ្សែលួសត្រូវបានដាក់នៅទី​នោះដើម្បីឆក់អ្នកដែលផ្គើន។

លោកបាននិយាយកាលពីរសៀលថ្ងៃអាទិត្យថា “ការធ្វើបែបនេះគឺដើម្បីរក្សាគម្លាតសង្គមនៅ​ក្នុងបារដែលមានភាពមមាញឹក”។

មុនរាយខ្សែឆក់នេះ មនុស្សមិនគោរពតាមវិធានការគម្លាតសង្គមទេហើយធ្វើអ្វីតាមចិត្តពួកគេប៉ុន្តែឥឡូវនេះ ពួកគេយកចិត្តទុកដាក់លើការណែនាំគម្លាតសង្គម។

លោកបញ្ជាក់ថា វាសម្រាប់ជាប្រយោជន៍ដល់អ្នករាល់គ្នា។

អ្នកចូលបារដែលស្រវឹងស្រាជាច្រើននាក់បានអះអាងថា ពួកគេត្រូវបានខ្សែភ្លើងឆក់កាលពីយប់ថ្ងៃសៅរ៍។

លោក Johnny អះអាងថា ជាធម្មតាខ្សែឆក់ត្រូវបានបិទមិនបើករហូតទេ។ វាទុកជាការគំរាម​ប៉ុន្តែបានព្រមានថា វាអាចបើកនៅពេលណាក៏បាន៕ Daily Mail

ដោយ៖ វណ្ណវណ្ណ