BREAKING NEWS
Search

តើ​រថយន្ត​មួយ​ណា​ ដែល​អ្នក​គួរតែ​រំ​លោះ ជាមួយ​ការ​បង់​ប្រចាំខែ​តិច អត្រា​ការប្រាក់​ទាប និង​ដំណើរការ​កម្ចី​បាន​លឿន​?

​ការ​បង់​រំ​លោះ​រថយន្ត​ គឺជា​ការ​ខ្ចី​ប្រាក់​ដែល​អាច​ត្រូវ​បាន​ប្រើ​សម្រាប់​ការទិញ​រថយន្ត​ថ្មី​ហើយ​មានតម្លៃ​ថ្លៃ​។ ប្រាក់កម្ចី​រថយន្ត​ត្រូវ​បាន​សង​ជា​រៀង​រាល់​ខែ​ក្នុង​រយៈពេល​ពី​ពីរ​ទៅ​ប្រាំពីរ​ឆ្នាំ ប៉ុន្តែ​វា​អាច​ចំណាយ​ពេល​យូរ​ជាង​នេះ​អាស្រ័យ​លើ​ការងារ​និង​ប្រាក់ចំណូល​របស់​អ្នក​ជា​មួយ​នឹង​ការ​បង់​ប្រាក់​។

ប្រាក់កម្ចី​អាច​មាន​អត្ថប្រយោជន៍​ច្រើន​ប្រសិនបើ​អ្នក​អាច​រក្សា​ការ​ទូទាត់​បាន​ល្អ​។។ ខណៈពេល ដែល​វា​សំខាន់​ណាស់​ក្នុង​ការ​ពិចារណា​ពី​ស្ថានភាព​ហិរញ្ញវត្ថុ​របស់​អ្នក ​ដោយ​​ប្រុងប្រយ័ត្ន​មុន​ពេល​ទទួល​បាន​ប្រាក់កម្ចី​ពេលខ្លះ​ប្រាក់កម្ចី​ គឺជា​មធ្យោបាយ​ដ៏​ល្អ​បំផុត​ ដើម្បី​ផ្តល់​ហិរញ្ញប្បទាន​ដល់​គម្រោង​ទិញ​រថយន្ត​ថ្មី​ ដែល​អ្នក​មិនទាន់​អាច​មាន​លទ្ធភាព​។ សម្រាប់​ការ​បង់​ប្រាក់​ដំបូង​ពី 20% ទៅ 50% នៃ​តម្លៃ​រថយន្ត ​ក្នុង​ការ​សន្សំសំចៃ​។ វា​មាន​សារៈសំខាន់​ណាស់​ក្នុង​ការ​រក្សា​សាច់ប្រាក់​ខ្លះ​ សម្រាប់​ជីវិត​ប្រចាំថ្ងៃ​និង​អាជីវកម្ម​ផ្ទាល់ខ្លួន​។ អ្នក​អាច​ព្យាយាម​សន្សំ​លុយ​ខ្លះ​ដោយ​មិន​ជ្រើសរើស​រថយន្ត​ណា​ ដែល​មាន​តម្លៃ​ថ្លៃ​ពេក​។​

​យើង​អាច​មក​ដឹង​អំពី​ការ​បង់ប្រាក់​ប្រចាំខែ​សម្រាប់​ការ​រំ​លោះ​រថយន្ត​ថ្មី​ ដែល​មានការ​សន្សំសំចៃ​សម្រាប់​ការ​ចំណាយ​របស់​ប្រជាជន​កម្ពុជា​យើង​។ ឧទាហរណ៍ : បង់​ត្រឹមតែ​$437​ក្នុង​មួយ​ខែ​សម្រាប់​រថយន្ត​Hyundai Tucson​ជាមួយ​តម្លៃ​$47,500 , សម្រាប់​រថយន្ត​MG RX5​តម្លៃ​$38,000 បង់​$377​ក្នុង​មួយ​ខែ​, $534​ក្នុង​មួយ​ខែ​សម្រាប់​រថយន្ត​Mazda CX-5 ជាមួយ​តម្លៃ​$62,500 , $574​ក្នុង​មួយ​ខែ​សម្រាប់​រថយន្ត​Chevrolet Equinox ដែល​មាន​តម្លៃ​$65,000 , $426​ក្នុង​មួយ​ខែ​សម្រាប់​រថយន្ត​Honda CR-V ជាមួយ​តម្លៃ​$49,788 ហើយ​ក្រឡេក​មក​មើល​អំពី​ធនាគារ​មួយ​ចំនួន​ ដែល​ផ្តល់​ជូន​កញ្ចប់​គួរ​ឲ្យ​ទាក់ទាញ​ ខណៈ​ពេល​ដែល​ផ្តល់​ឲ្យ​អ្នក​នូវ​ភាពជា​ម្ចាស់​រថយន្ត​ពេញលេញ​។ ធនាគារ​CIMB, Bred, KB និង PPCB ជា​ធនាគារ​ដែល​ស្ថិតនៅ​ក្នុងចំណោម​ធនាគារ​ដែល​អតិថិជន​ចូលចិត្ត​។ ធនាគារ​ទាំងនេះ​ផ្តល់​ជូន​នូវ​អត្រា​ការប្រាក់​ថេរ​។ ហើយ​រចនាសម័្ពន្ធ​នៃ​ការរៀបចំ​ឯកសារ​ឆាប់រហ័ស​និង​ងាយស្រួល​ ដែល​នឹង​ធ្វើ​ឲ្យ​អ្នក​ចំណាយ​ពេល​កាន់តែ​តិច​។

​ប្រសិនបើ​អ្នក​ត្រូវ​ការ​ទិញ​រថយន្ត​ថ្មី​ភ្លាមៗ ប៉ុន្តែ​មិន​មាន​ថវិកា​នៅ​ក្នុង​ដៃ​ទេ​ប្រាក់កម្ចី​អាច​ជួយ​សម្រួល​ដល់​លោកអ្នក​។ ដូច្នេះ​អ្នក​អាច​ជ្រើស​រើស​យក​រថយន្ត​ណា​ដែល​សន្សំសំចៃ​ថ្លៃដើម​ជា​មួយ​នឹង​ការ​បង់​រំលស់​ប្រចាំខែ​ទាប ​ដើម្បី​លើកស្ទួយ​ការរស់នៅ​និង​ជ្រើសរើស​ធនាគារ​ឲ្យ​បាន​ត្រឹមត្រូវ ​ដែល​ឯកសារ​ងាយស្រួល​ជាមួយ​ដំណើរការ​កម្ចី​លឿន៕​