BREAKING NEWS
Search

ចាប់​បាន​ឃាតក​សម្លាប់​ស្ត្រី​អ្នក​រើស​អេតចាយ​ នៅ​ស្ទឹងមានជ័យ​១​បាន​ហើយ

ភ្នំ​ពេ​ញ ៖ តាម​ប្រភព​ពី​លោក​វរសេនីយ៍ត្រី​ម៉ៅ សាវឿន នាយ​នគរបាល​ប៉ុស្តិ៍​ស្ទឹងមានជ័យ​១​បាន​ប្រាប់​កម្ពុ​ជាថ្មី​មុន​នេះ​ថា ​ឃាតក​ដែល​សម្លាប់​ស្ត្រី​ម្នាក់ ​ដែល​មាន​មុខរបរ​ជា​អ្នក​រើស​អេតចាយ​កាលពី​យប់​ថ្ងៃ​ទី​១១​ ខែ​កក្កដា ​គឺ​ត្រូវ​បាន​ចាប់ខ្លួន​នា​វេលា​ថ្ងៃត្រង់​ថ្ងៃ​ទី​១៣​ ខែ​កក្កដា​នេះ​។

​លោកនាយ​ប៉ុស្តិ៍​បន្ត​ថា ខណៈ​នេះ​នគរបាល​កំពុង​សួរចម្លើយ​ជនសង្ស័យ​ពី​សកម្មភាព ​ដែល​បាន​ធ្វើ​ឃាត​ទៅលើ​ជនរងគ្រោះ​។ គួរ​បញ្ជាក់​ថា​ កាលពី​វេលា​ម៉ោង​២០​នាទី​យប់​ថ្ងៃ​ទី​១១ ​ខែ​កក្កដា​នេះ ​មាន​ស្ត្រី​វ័យ​ជា​២០​ឆ្នាំ ​ត្រូវ​បាន​ឃាតក​សម្លាប់​ ដោយ​យក​ដង​ពូថៅ​ញ៉ុក​ចូល​មាត់​ ជនរងគ្រោះ​រហូតដល់​ផុតដង្ហើម​ស្លាប់ ​ដែល​ទីតាំង​ធ្វើឃាត​ គឺ​ស្ថិត​ក្នុង​ខ្ទម​មួយ​ក្នុង​ដី​ឡូត៍​ទំនេរ ​ក្នុង​ក្រុម​៤​ភូមិ​ទ្រា ​សង្កាត់​ស្ទឹងមានជ័យ​១ ​ខណ្ឌ​មានជ័យ ​រាជធានី​ភ្នំពេញ​។ ​ព័ត៌មាន​លំអិត​សូម​រង់​ចាំ​អាន​នា​បន្តិច​ទៀត​នេះ​៕
អត្ថបទ៖ ​ន​រា