BREAKING NEWS
Search

ព្រះវិហារវត្តមួយ​កន្លែង​ នៅ​ស្រុកកណ្តាល​ស្ទឹង ​ត្រូវអគ្គីភ័យ​ឆាបឆេះទាំងស្រុង​

ករណីអគ្គីភ័យ​​មួយ​បាន​ឆាបឆេះ ព្រះវិហារវត្ត​បឹងខ្យាង ស្ថិត​នៅ​​ភូមិប្រឡាយ ឃុំបឹងខ្យាង ស្រុកណ្ដាលស្ទឹង ខេត្តកណ្ដាល កាលពីវេលាម៉ោង ១១៖៤០នាទី​ ថ្ងៃទី​១៣ ខែកក្កដា ឆ្នាំ​២០២០។  ព្រះវិហារ ១ខ្នង​នេះ​ មានបណ្ដោយប្រវែង១៦ម៉ែត្រ ទទឹងប្រវែង ៨ម៉ែត្រ កំពស់ ១៤ម៉ែត្រ ថ្មក្រោម ឆេះខូចខាតអស់ទាំងស្រុង ខណៈមូលហេតុនៃការឆាបឆេះ​គឺ​បណ្តាល​មក​ពីទុស្សេខ្សែភ្លើងក្រោយបាឡាំងព្រះ។

ករណីអគ្គីភ័យនេះ​ ប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យចំនួន ៨គ្រឿងប្រើប្រាស់អស់ទឹក ៩ធុងស្មើរនិង ៧៣ម៉ែត្រគីបរថយន្តអគ្គីភ័យស្រុក ១គ្រឿង រថយន្តអគ្គីភ័យខេត្តកណ្ដាលចំនួន ២គ្រឿង រថយន្តអគ្គីភ័យអង្គរក្សចំនួន ២គ្រឿង រថយន្តអគ្គីភ័យខាងប្រលានចំនួន ២គ្រឿង រថយន្តអគ្គីភ័យក្រុមហ៊ុនឯកជនចំនួន ១គ្រឿង។ កម្លាំងជំនាញស្រុក ១០នាក់ កម្លាំងប៉ុស្តិ៍រដ្ឋបាលចំនួន ៣ប៉ុស្តិ៍ កម្លាំងអាវុធហត្ថស្រុកនឹងកម្លាំងប្រជាការពារចូលរួមជា ច្រើននាក់ទៀត។ អគ្គីភ័យ​បាន​​រលត់ជាស្ថាពរនៅវេលាម៉ោង១២ៈ៣៥នាទីថ្ងៃខែដដែល។

អត្ថបទ៖ ជលសា

រូបភាព៖ Chan Pichreaksmey

ចុចអាន៖ ចាប់​បាន​ឃាតក​សម្លាប់​ស្ត្រី​អ្នក​រើស​អេតចាយ​ នៅ​ស្ទឹងមានជ័យ​១​បាន​ហើយ