BREAKING NEWS
Search

តារាបូលីវូដជាច្រើនរូបសម្រាកព្យាបាលនៅមន្ទីរពេទ្យក្រោយតេស្តវិជ្ជមានកូវីដ ១៩

កាលពីថ្ងៃអាទិត្យឧស្សាហកម្មភាពយន្ដនៅឥណ្ឌាបានឈានដល់ដំណាក់កាលមួយ បន្ទាប់ពីតារាល្បីៗរបស់បូលីវូដជាច្រើននាក់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ បន្ទាប់ពីបានតេស្តវិជ្ជមានវីរុសកូរ៉ូណា ។

ឧស្សាហកម្មនេះបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា តារាសម្ដែងលោក Amitabh Bachchan ស្ថិតនៅក្នុងស្ថានភាពល្អប្រសើរនៅក្នុងបន្ទប់ដាច់ដោយឡែកពីគេនៅមន្ទីរពេទ្យ Nanavati បន្ទាប់ពីគាត់ និងកូនប្រុសរបស់គាត់គឺលោក Abhishek Bachchan តេស្តវិជ្ជមានកាលពីល្ងាចថ្ងៃសៅរ៍ ។

ហើយមិនយូរប៉ុន្មានប្រពន្ធរបស់លោក Abhishek Bachchan គឺនាង Aishwarya Rai Bachchan ជាតារាសម្តែងដែលនោះបានចូលមន្ទីរពេទ្យ ខណៈដែលកូនស្រីរបស់ពួកគេទាំងពីរតេស្តវិជ្ជកូវីដ ១៩ ដូចគ្នា ។

សេចក្តីថ្លែងការណ៍របស់មន្ទីរពេទ្យបាននិយាយថា “លោក Amitabh Bachchan មានភាពល្អប្រសើរជាមួយនឹងរោគសញ្ញាស្រាល ហើយបច្ចុប្បន្ននៅក្នុងបន្ទប់ដាច់ដោយឡែករបស់មន្ទីរពេទ្យ” ។

ការធ្វើរោគវិនិច្ឆ័យនេះកើតឡើងនៅពេលដែលប្រទេសឥណ្ឌាប្រយុទ្ធប្រឆាំងនឹងករណីឆ្លងវីរុសកូរ៉ូណា ។

ប្រទេសនេះបានប្រកាសពីករណីឆ្លងវីរុសកូរ៉ូណាចំនួន ២៨,៦៣៧ ករណីផ្សេងទៀតនៅព្រឹកថ្ងៃអាទិត្យដែលជាករណីកត់ត្រាឆ្លងខ្លាំង ៤ ថ្ងៃជាប់ៗគ្នា ។

បច្ចុប្បន្នប្រទេសឥណ្ឌាបានកត់ត្រាករណីឆ្លងកូវីដ ១៩ យ៉ាងតិច ៨៤៩,៥៥៣ ករណីច្រើនជាងប្រទេសដទៃទៀតលើកលែងតែប្រទេសប្រេស៊ីល ឬសហរដ្ឋអាមេរិក ហើយយ៉ាងហោចណាស់មានមនុស្ស ២២,៦៧៤ នាក់បានស្លាប់ដោយសារវីរុសនេះ ។

ក្រុមអាជ្ញាធរបាននិយាយថា ការរីករាលដាលនេះបានធ្វើឲ្យទីក្រុង Bengaluru ដាក់ការបិទទ្វាររយៈពេលមួយសប្តាហ៍ដោយចាប់ផ្តើមពីថ្ងៃអង្គារដើម្បីទប់ស្កាត់ការឆ្លងជាចង្កោមនៃករណីឆ្លងកូវីដ ១៩ ៕ CNN

ដោយ ៖ ជីវ័ន្ត