BREAKING NEWS
Search

កិច្ចប្រជុំ​ការងារ​ប្រចាំ​ត្រីមាស​ទី ១ ឆ្នាំ២០២០ និង​លើក​ទិសដៅ​ការងារ​អនុវត្ត​បន្ត​ត្រីមាស​ទី ៣​របស់​សាខា​កាក​បាទ​ក្រហម​កម្ពុជា​ខេត្ត​ស្វាយរៀង

ស្វាយរៀង ៖ នៅ​ទីស្នាក់ការ​សាខា​កាក​បាទ​ក្រហម​កម្ពុជា​ខេត្ត​ស្វាយរៀង បាន​រៀបចំ​កិច្ចប្រជុំ​ការងារ​ប្រចាំ​ត្រី​មាស​ទី ១ ឆ្នាំ​២០២០ និង​លើក​ទិសដៅ​ការងារ​អនុវត្ត​បន្ត​ត្រីមាស​ទី ៣ ក្រោម​អធិបតីភាព​លោក ម៉ែន វិបុល ប្រធាន​គណៈកម្មាធិការ​សាខា​លោកស្រី ហៅ ច័ន្ទ​សិរី​ទេពី ចៅ​ភិរុណ អនុប្រធាន​គណៈ​កម្មាធិកា​រ​សាខា​លោក លោកស្រី​ជា​សមាជិក​សមាជិកា នៃ​គណៈកម្មាធិការ​សាខា ក្រុម​ប្រតិបត្តិ​សាខា​ព្រមទាំង លោក​លោកស្រី​ជា​ប្រធាន អនុប្រធាន​គណៈកម្មាធិការ​អនុ​សាខា​ក្រុង​ស្រុក​ទាំង​៨ សរុប​ចំនួន ២៤ នាក់ នៅ​ព្រឹក​ថ្ងៃ​ចន្ទ​ទី​១៣ ខែ​កក្កដា ឆ្នាំ​២០២០ ។

ក្នុង​គោលបំណង​ដើម្បី​បូកសរុប​លទ្ធផល​ការងារ​ប្រចាំ​ត្រី​មាស​ទី ១ ឆ្នាំ​២០២០ និង​លើក​ទិសដៅ​សម្រាប់​អនុវត្ត​ការងារ​បន្ត​ប្រចាំ​ត្រី​មាស​ទី៣។​ ​របៀបវារៈ​នៃ​កិច្ចប្រជុំ​រួមមាន​៖
១. ស្តាប់​របាយការណ៍​សកម្មភាព​ប្រចាំ​ត្រី​មាស​ទី ១ និង​ទិសដៅ​ការងារ​បន្ត​
២. មតិ​លើកឡើង​របស់​គណៈកម្មាធិការ​សាខា​លើ​របាយការណ៍​ទាំងពីរ និង​ទិសដៅ​អនុវត្ត​បន្ត​
៣. ការ​លើកឡើង​របស់​អនុ​សាខា​ក្រុង ស្រុក​ទាំង ៨ នូវ​សកម្មភាព​ការងារ​នៅ​ថ្នាក់​អនុ​សាខា បញ្ហា​ប្រឈម និង​ដំណោះស្រាយ​
៤. ការពិភាក្សា​រួម​នៃ​គណៈកម្មាធិការ​សាខា ក្រុម​ប្រតិបត្តិ​សាខា និង​អនុសាខា ក្រុង ស្រុក​
៥. ​ឆ្លង​សេចក្តី​សម្រេច ស្តីពី​ការរៀបចំ និង​ការ​ប្រព្រឹត្តិទៅ​របស់​សាខា​អាណត្តិ​ទី ៥
៦. អនុសាសន៍​ផ្សេងៗ

​បន្ទាប់ពី​លោក សរ វណ្ណា នាយក​សាខា អាន​របាយការណ៍​បូកសរុប​លទ្ធផល​សកម្មភាព​ការងារ និង​របាយការណ៍​ហិរញ្ញវត្ថុ​រួចមក​លោក ម៉ែន វិបុល ប្រធាន​គណៈកម្មាធិការ​សាខា បាន​ពាំ​នាំ​នូវ​ប្រសាសន៍​របស់​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទ​ក្រហម​កម្ពុជា ដែល​កោត​សរសើ និង​ថ្លែងអំណរគុណ​ដល់​គណៈកម្មាធិការ​សាខា ក្រុម​ប្រតិបត្តិ​សាខា អនុ​សាខា​ទាំងអស់ ដែល​បាន​យកចិត្តទុកដាក់​ខិតខំ​បំពេញការងារ​មនុស្សធម៌​ប្រកប ដោយ​សកម្ម​ភាព​រស់​រវើក​មាន​វិវត្តន៍​ពី​មួយ​ជំ​ហ៊ាន​ទៅ​មួយ​ជំ​ហ៊ាន ធ្វើ​ឲ្យ​សាខា​ទទួល​បាន​នូវ​ជោគជ័យ​គួរ​ឲ្យ​កត់សំគាល់​ ពិសេស​ការងារ​ផ្សព្វផ្សាយ​ពី​វិធានការ​ទប់ស្កាត់​កូ​វីដ​-១៩។

​លោក​ក៏​បាន​អបអរសាទរ និង​ការចូលរួម​របស់​គណៈកម្មាធិការ​សាខា និង​អនុ​សាខា​នា​ពេល​នេះ សរ​បញ្ជាក់​ឲ្យ​ឃើញ​នូវ​ស្មារតី និង​ការទទួលខុសត្រូវ​ចំពោះ​សកម្មភាព​ ដែល​បាន​អនុវត្តន៍​កន្លងមក ស្រប​ទៅ​នឹង​យុទ្ធសាស្ត្រ​ទស្សនៈ​វិស័យ និង បេសកកម្ម សកម្មភាព​ការងារ​ក្នុង​វិស័យ​មនុស្សធម៌ រួមចំណែក​កាត់បន្ថយ​ភាព​ក្រីក្រ​ជួយ​ដល់​ជន​ងាយ​រងគ្រោះ​បំផុត។ សមាជិក​នៃ​អង្គប្រជុំ បាន​ឯកភាព​ទាំងស្រុង​នូវ​របាយការណ៍​លទ្ធផល​ការងារ និង​របាយការណ៍​ហិរញ្ញវត្ថុ និង​ទិសដៅ​សម្រាប់​អនុវត្ត​បន្ត​ឆ្នាំ ២០២០ មតិ​លើកឡើង​របស់​គណៈកម្មាធិការ​សាខា លើ​របាយការណ៍​ទាំងពីរ និង​ទិសដៅ​អនុវត្ត​បន្ត។

ប្រសាសន៍​បូកសរុប​កិច្ចប្រជុំ​លោក​ប្រធាន​គណៈកម្មាធិការ​សាខា បាន​សំណូមពរ​ដល់​អនុ​សាខា​ទាំង ៨ ក្រុង ស្រុក ត្រូវ​ចុះ​ពិនិត្យ​ជាក់​ស្តែង​ពី​ស្ថានភាព​របស់​ប្រជាពលរដ្ឋ​ដែល​ងាយ​រងគ្រោះ និង​គ្រួសារ​ដែល​រងគ្រោះ​ដោយសារ​គ្រោះ​មហន្តរាយ​ផ្សេងៗ ដើម្បី​ឆ្លើយតប​ឲ្យ​បាន​ទាន់​ពេល​វេលា និង​ពង្រឹង​បន្ថែម​លើ​ការងារ​រដ្ឋបាល និង​ហិរញ្ញវត្ថុ ការងារ​ស្វែងរក​មូលនិធិ​ត្រូវ​ជួយ កៀរគរ​បន្ថែម និយាយ​ជា​រួម​ដោយ​ផ្តោត​សំខាន់​ទៅលើ​ការរៀបចំ និង​ការ​ប្រព្រឹត្តទៅ​នៃ​ការងារ​ស្នូល របស់​សាខា និង​អនុ​សាខា​ទាំងអស់​បាន​អនុវត្ត​តាម​វិស័យ​ស្នូល​ទាំង ៤ ឲ្យ​មានដំណើរ​ការ​ល្អ​ស្របតាម អាណត្តិ​នៃ​ការងារ​របស់​ខ្លួន​៕
អត្ថបទ​៖ ​គឹម​សេង
សូមចុចអាន៖ លោកនាយ​ឧត្ដមសេនីយ៍ វង្ស ពិ​សេន ផ្ដាំផ្ញើ​ដល់​កងទ័ព​ទាំងអស់​ត្រូវ​ចាំ​ជាប់​ក្នុង​បេះដូង​ជានិច្ច​នូវ​ពាក្យ​បី​ឃ្លា​ដែល​ជម្រុញ​ឲ្យ​ប្រជាជន​និង​ប្រទេសជាតិ​មាន​ថ្ងៃនេះ​