BREAKING NEWS
Search

ស្អែកនេះ មានពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសាងសង់ផ្លូវបេតុងប្រវែង៧០គីឡូម៉ែត្រ នៅកោះរ៉ុង

ស្អែកនេះ នឹងមានពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសាងសង់ផ្លូវបេតុងប្រវែង ៧០គីឡូម៉ែត្រ ទទឹង ៨ម៉ែត្រ នៅលើតំបន់អភិវឌ្ឈន៍កោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ ក្រោមអធិបតីភាព ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ។ ពិធីចុះហត្ថលេខានេះ នឹងប្រពឹត្តិទៅនៅសណ្ឋាគារ Gooddess of Liberty Hotel & Resort នាភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ផ្លូវចូលតាមវត្តក្រោម មកមុខសណ្ឋាគារ ៧ជាន់ នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង ៩ ព្រឹក។