BREAKING NEWS
Search

សួស វី​សា រំភើប​ស្ទើរ​ហោះ​ ក្រោយពេល​ពិនិត្យ​អេកូ​ឃើញ​មុខ​កូន​ដូច​ខ្លួន

​ភ្នំពេញ ​៖ ​តារាចម្រៀង​ស្រី​ម្ចាស់​បទ វាសនា​បុប្ផា​ស្វាយរៀង អ្នក​នាង សួស វី​សា បាន​បង្ហាញ​ពី​អារម្មណ៍​រំភើប​និង​ត្រេកអរ​ខ្លាំង​ ក្រោយ​ពេល​ដែល​ទៅ​ពិនិត្យ​អេកូ​សាស្ត្រ​ឃើញ​ទម្រង់​មុខ​កូន​ដំបូង​ដូច​ខ្លួន​ស្ទើរ​តែ​មិន​ជឿ​។ អារម្មណ៍​រំភើប​នេះ​បន្ទាប់ពី​នាង​និង​ស្វាមី​លោក ថ​មមី បាន​ទៅ​ពិនិត្យ​តាមដាន​សុខភាព​កូន​ជាប្រចាំ​ខែ​។

អ្នកនាង សួស វី​សា បាន​សរសេរ​រៀបរាប់​ភ្ជាប់​ជាមួយ​រូបភាព​នោះ​ថា​ ថ្ងៃនេះ​ប៉ា​ម៉ាក់ ចេ​ន​នី បាន​មក​មន្ទីរ​ពេទ្យ​តាំងពី​ម៉ោង​៧​ព្រឹក​មក​ជួប​គ្រូពេទ្យ​តាម​ការ​ណាត់ ដើម្បី​តាមដាន​សុខភាព​ម្តាយ​នឹង​កូន​លទ្ធផល​ឃើញថា ទាំង​ម្តាយ​នឹង​កូន​មាន​សុខ​ភាពល្អ​ណាស់ ហើយ​ថ្ងៃនេះ​អូន ចេ​ន​នី​នៅក្នុង​ផ្ទៃ​របស់​ម៉ាក់ៗ​មាន​អាយុ​២៥ សប្តាហ៍​៥​ថ្ងៃ​ហើយ​។

​តារាចម្រៀង​អ្នកនាង សួស វី​សា បាន​បន្តថា​ អ៊ុំ​ ពូ​មីង ចេ​ន​នី មាន​ទម្ងន់ ៩៩៩​ក្រាម ហើយ​គេ​មាន​កម្លាំង​ណាស់​ធាក់​ម៉ាក់ៗ​កាន់​តែ​ខ្លាំងៗ​រាល់ថ្ងៃ​សំខាន់ ចេ​ន​នី ចេះ​លើកទឹកចិត្ត​ប៉ា​ម៉ាក់​ណាស់ ព្រោះ​អេកូ​ម្តង​ឃើញ​មុខ​ដូច​ប៉ា ដល់ពេល​អេកូ​ម្តង​ទៀត​ឃើញ​មុខ​ដូច​ម៉ាក់​ប្រហែល​អូន ចេ​ន​នី មិន​ចង់​ឲ្យ​ប៉ា​ម៉ាក់​ច្រណែន​គ្នា​ហើយ​មើលទៅ។

បន្ថែម​ពី​នេះ​អ្នកនាង សួស វី​សា បាន​លើក​ឡើង​ដែរ​ថា​អញ្ចឹង​ចាំ​អ៊ុត​មើល​ពេល​អេកូ​ខែក្រោយ​ទៀត​តើ ចេ​ន​នី នឹង​ប្តូរ​ទម្រង់​មុខ​យ៉ាង​មិច​ទៀត​? ​កូន​មុខ​ដូច​អ្នកណា​មិន​សំខាន់​ទេ សំខាន់​សុំ​ឲ្យ​តែ​កូន​សុខ​ភាពល្អ តែ​អ្វី​ដែល​សំខាន់​នោះ គឺ​គីឡូ​ម៉ែត្រ​ឡើង​ដូច​គេ​សប់​អញ្ចឹង ស្រឺ​តៗ​តែម្តង​។ ជាមួយគ្នា​នឹង​ការ​បង្ហោះ​របស់​អ្នកនាង សួស វី​សា នេះ​ដែរ​បាន​ធ្វើ​ឲ្យ​គាំទ្រ​និង​ប្រើប្រាស់​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ផ្ញើ​សារ​ចូលរួម​អបអរ​និង​ជួន​ពរ​គ្រប់គ្នា​ផង​ដែរ​៕
ចាន់​រ៉ា



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114