BREAKING NEWS
Search

មនុស្សយ៉ាងតិចជិត ៥០នាក់ ត្រូវបានឃាត់ខ្លួន ជាប់ពាក់ព័ន្ធនឹងគ្រឿងញៀន

ជនសង្ស័យ​ចំនួន​៤៦​នាក់​(​ស្រី​៧​នាក់​) ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​ក្នុង​ប្រតិបត្តិការ​ប្រតិបត្តិការ​ប​ង្ក្រា​ទ​បទល្មើស​គ្រឿងញៀន​ចំនួន​២០​ករណី​ទូទាំងប្រទេស នៅ​ថ្ងៃទី​១៣ ខែកក្កដា​នេះ ។ ក្នុងចំណោម​ជនសង្ស័យ​ទាំង​៤៦​នាក់ មានមុខ​សញ្ញា​ជួញដូរ​គ្រឿងញៀន ចំនួន​២៥​នាក់ និង​ប្រើប្រាស់ ២១​នាក់ ។​

​វត្ថុតាង​ដែល​ចាប់យក​សរុប​ក្នុង​ថ្ងៃទី​១៣ ខែកក្កដា រួមមាន ៖ មេ​តំ​ហ្វេ​តា​មីន​(ice) = ២៣,០៦​ក្រាម និង​២១​កញ្ចប់​តូច និង​មេ​តំ​ហ្វេ​តា​មីន​(Wy)=១៥,២១​ក្រាម៕

 

រូបតំណាង

ប្រភព៖ អគ្គស្នងការនគរបាលជាតិ