BREAKING NEWS
Search

លោក សោម ពិសិដ្ឋ ដឹកនាំ​កិច្ចប្រជុំ​គណៈ​អភិបាលខេត្ត​កែប

កែប ៖ នៅ​ព្រឹក​ថ្ងៃ​ចន្ទ ទី​១៣ ខែកក្កដា ឆ្នាំ​២០២០ រដ្ឋបាល​ខេត្ត​កែប​រៀបចំ​កិច្ចប្រជុំ​គណៈ​អភិបាលខេត្ត ក្រោម​ការដឹកនាំ​ដោយ លោក សោម ពិសិដ្ឋ អភិបាល នៃ​គណ​: អភិបាលខេត្ត​កែប និង​មានការ​អញ្ជើញ​ចូលរួម​អភិបាលរង​ខេត្ត នាយក​រដ្ឋបាល និង​មន្ត្រី​ពាក់ព័ន្ធ​មួយចំនួន​ផងដែរ​។

កិច្ចប្រជុំ​នេះ មាន​គោលបំណង ដើម្បី​ពិនិត្យ ពិភាក្សា​លើ​សេចក្តី​ព្រាង​សេចក្តី​សម្រេច​ពី​ការបែងចែក​តួនាទី ភារកិច្ច និង​របៀបរបប​ការងារ​ជូន​គណៈ​អភិបាលខេត្ត ដើម្បី​យក​ស្នើសុំ​ទៅ​ក្រសួងមហាផ្ទៃ​ផ្តល់​អនុ​លោក​ភាព​ក្នុង​ការបន្ត​។

ពិនិត្យ ពិភាក្សា​លើ​សេចក្តី​ព្រាង​សេចក្តី​សម្រេច​កែសម្រួល និង​តែងតាំង​សមាសភាព​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ខេត្ត ក្រុង ស្រុក និង​លេខាធិការដ្ឋាន​ក្រុមការងារ​។

ក្នុង​កិច្ចប្រជុំ​នេះ​ផងដែរ ក៏មាន​ការផ្សព្វផ្សាយ​លិខិត​របស់​ក្រសួងមហាផ្ទៃ​ស្តីពី ភាព​មិន​ប្រក្រតី របស់​មន្ត្រី​ក្រុម​ប្រឹក្សាឃុំ សង្កាត់​មួយចំនួន​ក្នុង​ការ​អនុវត្ត​កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​ជូន​គ្រួសារ​ក្រីក្រ និង​ងាយ​រងគ្រោះ​ក្នុងអំឡុងពេល​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូ​វីដ​-១៩ ផងដែរ។

ក្នុង​កិច្ចប្រជុំ លោក សោម ពិសិដ្ឋ អភិបាលខេត្ត បាន​លើកយក​បញ្ហា​មួយចំនួន​ពាក់ព័ន្ធ​នឹង​ការងារ​ការពារ​រក្សា​សន្តិសុខ​សណ្តាប់​ធ្នាប់​សាធារណៈ ការកែលម្អ​សោភណភាព គម្រោង​អភិវឌ្ឍ​នានា ដូចជា​ដែនដី នគររូបនីយកម្ម សំណង់ អនាម័យ បរិស្ថាន បង្ការ​ទប់ស្កាត់​បទល្មើស​ធនធានធម្មជាតិ ដើម្បី​ពិភាក្សា​ក្នុង​កិច្ចប្រជុំ​ផងដែរ​៕
សេង ណា​រិ​ទ្ធ

      



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114