BREAKING NEWS
Search

សមត្ថកិច្ចឃាត់​ខ្លួន​​ខ្មែរអ៊ី​ស្លាមម្នាក់តាមដីកា ករណីចាប់រំលោភ​សេពសន្ថវៈ

កំពង់ឆ្នាំង ៖ ​កម្លាំង​អាវុធហត្ថ​ខេត្តកំពង់ឆ្នាំង​បាន​សហការ​ជាមួយ​អាវុធហត្ថ​រាជធានី​ភ្នំពេញ​ចុះ​បង្ក្រាប​ឃាត់ខ្លួន​ជនសង្ស័យ​រំលោភ​សេពសន្ថវៈ​ មាន​ស្ថាន​ទម្ងន់ទោស​តាម​ដីកា​បញ្ជា​ឲ្យ​ចូល​ខ្លួន​របស់​លោក​អ៊ិ​ត សុធា ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តកំពង់ឆ្នាំង​ដីកា​បញ្ជា​លេ​ខ​២០៣៨​បញ្ជា​ឲ្យ​ចូល​ខ្លួន​ជនសង្ស័យ​ឈ្មោះ សុះ មហាម៉ាត់ ហៅ ឃា​ក់ ខ្មែរអ៊ីស្លាម ភេទ​ប្រុស​ ដែល​បាន​ធ្វើ​សកម្មភាព​ចាប់រំលោភ​សេពសន្ថវៈ​មាន​ស្ថាន​ទម្ងន់ទោស​តាម​មាត្រា​លេខ​239,​និង​243​នៃ​ក្រមព្រហ្មទណ្ឌ​ដែល​បាន​ប្រព្រឹត្ត​ទៅលើ​នារី​រងគ្រោះ​ឈ្មោះ ល.ស.ស ភេទ​ស្រី ​អាយុ២៥​ឆ្នាំ​នៅក្នុង​រថយន្ត​ហាយ​ឡឺ​ន​ឌឺ​របស់​ជនសង្ស័យ​ឈ្មោះ​សុះ មហាម៉ាត់ ហៅ ឃា​ក់ ខ្មែរ​អ៊ីស្លាម​បាន​រំលោភ​និង​ធ្វើ​ទារុណកម្ម​ផ្លូវភេទ​ទៅលើ​ជនរងគ្រោះ​ កាលពី​ថ្ងៃទី​២៥​ ខែឧសភា ឆ្នាំ២០២០ ​វេលា​ម៉ោង​២១និង៣០នាទី​យប់ ​ស្ថិតនៅ​ចំណុច​ចិញ្ចើម​ផ្លូវជាតិ​ស្ថិតនៅ​ភូមិ​តា​កុល ឃុំ​ពា​នី ស្រុក​កំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង​ជនរងគ្រោះ។

បើ​យោង​តាម​ប្រភព​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹង​ថា ​ជនសង្ស័យ​ឈ្មោះ សុះ មហា ម៉ាត់ ហៅ​ឃាក់​ ធ្លាប់​បាន​ប្រព្រឹត្ត​ពីមុន​លើ​នារី​ផ្សេងៗ​ចំនួន​ពីរ​នាក់​ តែ​គេ​ចេះ​គេច​រួច​ពី​សំណាញ់​ច្បាប់​រហូត​ដោយ​ពុំ​មាន​ចំណាត់ការ​របស់​សមត្ថ​កិច្ច​ណា​ជួយ​ជនរងគ្រោះ​បានទេ​ មានតែ​សម្របសម្រួល​ដោះស្រាយ​លុយ​បន្តិច​បន្តូច​ឲ្យ​ទៅ​ជនរងគ្រោះ​ជាការ​បញ្ចប់​រឿង។

ក្រោយ​បែក​ធ្លាយ ​និង​មាន​ការ​ស៊ើប​អង្កេត​រួច​មក​ ព្រះរាជអាជ្ញា​បាន​ស្វែង​រក​យុត្តិធម៌​ជូន​ជន​រងគ្រោះ​ ហើយ​ក្រុម​គ្រួសារ​បាន​ថ្លែង​អំណរគុណ​ព្រះរាជអាជ្ញា​និង​កម្លាំង​អាវុធហត្ថ​ ដែល​បំបែក​សំណុំ​រឿង​បាន​យ៉ាង​ឆាប់​រហ័ស​ចំពោះ​ករណី​នេះ​៕
ប៊ុន​រដ្ឋា



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114