BREAKING NEWS
Search

បណ្ឌិតសភាចារ្យ រស់ ចន្ត្រាបុត្រ កំពុងនៅមន្ទីរពេទ្យត្រូវការវះកាត់បេះដូងបន្ទាន់ និងត្រូវការការបរិច្ឆាគឈាមពីសប្បុរសជន

លោកបណ្ឌិតសភាចារ្យ រស់ ចន្ត្រាបុត្រ ទីប្រឹក្សាផ្ទាល់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា កំពុងឈឺធ្ងន់ ហើយកំពុងសង្គ្រោះបន្ទាន់ ផ្នែកបេះដូង នៃមន្ទីរពេទ្យកាល់ម៉ែត្រ។

តាមគណនីរបស់ Chea Vanny (ពុទ្ធិកា) ដែលអះអាងថាជាកូនធម៌របស់លោកបណ្ឌិត រស់ ចន្ត្រាបុត្រ បានសរសេរថា «នាងខ្ញុំ​សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្តម លោកជំទាវ​ លោក​ លោកស្រី​ អ្នកនាងកញ៉ាទាំងអស់ដែលបានជូនពរលោកប៉ា រស់​ ចន្រ្តាបុត្រ ដែលលោកកំពុងស្ថិតនៅក្នុងអគារសង្រ្គោះបន្ទាន់ផ្នែកបេះដូងនៃមន្ទីរពេទ្យកាល់ម៉ែត្រ ហើយស្ថានភាពនៃជំងឺរបស់លោក គឺត្រូវការធ្វើការវះកាត់ជាបន្ទាន់​ និងត្រូវការឈាមច្រើនដើម្បីប្រតិបត្តិការ»។

គណនីដដែលបានសរសេរទៀតថា «ដូច្នេះបើសិនជាលោក លោកស្រី​ អ្នកនាងកញ្ញាមានចិត្តសប្បុរសបរិច្ចាកឈាមជូនលោក នាងខ្ញុំជាកូនធម៌ក៏ដូចជាក្រុមគ្រួសារសូមថ្លែងអំណរអរគុណទុកជាមុននូវសមានចិត្តសប្បុរសរបស់លោកអ្នក និងសូមបួងសួងគោរពជូនពរលោកអ្នក សូមមានសុខភាពល្អ និង​ជោគជ័យ​ការងារ​គ្រប់ពេលវេលា»៕