BREAKING NEWS
Search

បុរស​ម្នាក់​គេច​ខ្លួន​ជាង​១ឆ្នាំមក​វិញ​ ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​តាម​ដីកា​តុលាការ

បាត់ដំបង ៖ ជនជាប់ចោទ​ម្នាក់​ត្រូវ​បាន​សមត្ថកិច្ច​ចុះ​ឃាត់ខ្លួន​តាម​ដីកា​របស់​តុលាការ​ពាក់ព័ន្ធ​នឹង​ករណី​គ្រឿងញៀន​ ខ​ណៈ​ដែល​ជនជាប់ចោទ​បាន​ប្រព្រឹត្ត​នា​ពេល​កន្លង​ទៅហើយ​បាន​រត់​គេច​ខ្លួន​អស់​រយៈពេល​ជាង​១​ឆ្នាំ​។

លោក​សន ​និល ​អធិការ​ស្រុក​រតនមណ្ឌល​បាន​ឲ្យ​ដឹង​ថា កាលពី​ថ្ងៃទី​១២ ​ខែកក្កដា ​ឆ្នាំ​២០២០​នៅវេលា​ម៉ោង​១៦​និង​៣០​នាទី នៅ​ចំណុច​ភូមិ​បឹង​អំពិល​ ឃុំ​ស្តៅ​ ស្រុក​រតនមណ្ឌល ​ខេត្តបាត់ដំបង​កម្លាំង​សមត្ថកិច្ច​ជំនាញ​នៃ​អធិការ​ស្រុក​បាន​ចុះ​ឃាត់ខ្លួន​ជន​ត្រូវ​ចោទ​ម្នាក់​តាម​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន​លេខ​១១០ ត​.​ព្រ ចុះ​ថ្ងៃទី៥ ​ខែកុម្ភៈ ឆ្នាំ២០២០ របស់​ចៅក្រម​ជំនុំ ជម្រះ​សាលា ដំបូង​ខេត្ត​បាត់ដំបង លោក ជា វណ្ណៈ។

ក្នុង​ដីកា​ខាងលើ​ បាន​បង្គាប់​មក​សមត្ថកិច្ច​ឲ្យ​ចាប់ខ្លួន​ពិរុទ្ធជន​ឈ្មោះ​ហឿន សារី​ ភេទ​ប្រុស ​អាយុ​៣៧ឆ្នាំ មាន​ទីលំនៅ​ភូមិ គីឡូ​៣៨ ឃុំ​ត្រែង​ ស្រុក​រតនមណ្ឌល ខេត្តបាត់ដំបង ត្រូវ​ចោទប្រកាន់ ពីបទ​(​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​)​ដែល​ជនល្មើស​បាន​ប្រព្រឹត្តិ​កាលពី​ថ្ងៃទី​១១ ​ខែសីហា ឆ្នាំ២០១៩​នៅ​ចំណុច​ភូមិ​ជាម​ន្ត្រី ឃុំ​ត្រែង ស្រុក​រតនមណ្ឌល ខេត្ត​បាត់ ដំបង នាពេល​កន្លងទៅ​។

ក្រោយ​អនុវត្ត​ដីកា​រួចរាល់​ពិរុទ្ធជន​រូប​នេះ​ ត្រូវ​បាន​សមត្ថកិច្ច​នៃ​អធិការ​ស្រុក​បញ្ជូន​មក​ការិយាល័យ​ជំនាញ​នៃ​ស្នងការ​ខេត្ត​ដើម្បី​អនុវត្ត​បន្ត​តាម នីតិវិធី​ទៅ​តុលាការ៕
សៅ សារិទ្ធ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114