BREAKING NEWS
Search

រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ​ ផ្តាំផ្ញើ​អាជ្ញាធរ​គ្រប់​ជាន់ថ្នាក់​ត្រូវ​យកចិត្តទុកដាក់​លើ​ជន​ក្រីក្រ​និង​អ្នក​ងាយ​រងគ្រោះ​ដោយ​ជំងឺ​កូ​វីដ​១៩

បាត់ដំបង ៖ ថ្លែង​នៅក្នុង​ពិធី​តែងតាំង​និង​ផ្លាស់ប្តូរ​មុខតំណែង​ជា​អភិបាលរង​ខេត្តបាត់ដំបង​ថ្មី​នៅ​ព្រឹក​ថ្ងៃទី​១៣ ​ខែកក្កដា ឆ្នាំ​២០២០​នេះ ​លោក​ឡាំ ​ជា ​រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ​និង​ជា​តំណាង​ដ៏​ខ្ពង់ខ្ពស់​សម្តេច​ក្រឡាហោម​ស ខេង ​នាយករដ្ឋមន្ត្រី​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​បាន​មានប្រសាសន៍​ផ្តាំផ្ញើ​ដល់​អាជ្ញាធរ​គ្រប់​ជាន់ថ្នាក់​ក្នុង​ខេត្ត​ត្រូវ​បន្ត​យកចិត្តទុកដាក់​ចំពោះ​ការ​ផ្តល់​សាច់ប្រាក់​ដល់​ជនក្រីក្រ​និង​អ្នក​ងាយ​រងគ្រោះ​ដោយ​ជំងឺ​កូន​វី​១៩​ ឲ្យ​មាន​ភាព​ស្មោះត្រង់​និង​តម្លាភាព​កុំ​ប្រកាន់​បក្ខពួក​ដែល​នាំ​ឲ្យ​ខូច​កិត្តិយស​ដល់​រាជរដ្ឋាភិបាល​។

ដោយ​ពិធី​នេះ​ ស្ថិត​ក្រោម​គ​ណៈ​អធិបតី​ពី​សំ​ណាក់​ លោក​ឡាំ ជា​ រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ​និង​ជា​តំណាង​ដ៏​ខ្ពង់ខ្ពស់​សម្តេច​ក្រឡាហោម​ស ខេង ​នាយករដ្ឋមន្ត្រី​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​និង​មានការ​ចូលរួម​ពី​បណ្តា​មន្ត្រីរាជការ​មកពី​មន្ទីរ​ស្ថាប័ន​ជុំវិញ​ខេត្ត​ជាច្រើន​ផងដែរ​។

នៅក្នុង​ឱកាស​នោះ​ដែរ ​លោក​ងួន រត​នះ ​អភិបាល​នៃ​គ​ណៈ​អភិបាលខេត្ត​បាន​ជម្រាប​ជូន​គណៈ​អធិបតី​ពាក់ព័ន្ធ​នឹង​ស្ថានភាព​កូ​វីត​១៩​ផង​ដែរ​ថា គិត​ត្រឹម​ថ្ងៃទី​១១ ​ខែកក្កដា ​ឆ្នាំ​២០២០ ​ក្នុងចំណោម​គ្រួសារ​ក្រីក្រ​និង​ងាយ​រងគ្រោះ​ក្នុង​អំឡុង​វិបត្តិ​កូ​វីដ​១៩(​ចាប់ពី​ដំណើរការ​មក​)​មាន​ប័ណ្ណ​សរុប​ចំនួន​៦៦.៣៩៤​គ្រួសារ​ក្នុងនោះ​បានផ្តល់​ប្រាក់​រួច​ចំនួន​៩២,៩១%​ស្មើនឹង​៦១.៦៨៩​គ្រួសារ​ដែល​បាន​ចំណាយ​ជា​ប្រាក់​សរុប​ចំនួន​១១.៦៤៣.២៣២.០០០​រៀល​។

បើ​ទោះ​បី​បែប​ណា​ ក្នុងនាម​រដ្ឋបាល​សាលាខេត្ត​នៅតែ​បន្ត​យកចិត្តទុកដាក់​ខ្ពស់​ដោយ​អនុវត្ត​តាម​ការ​ណែនាំ​របស់​ក្រសួងសុខាភិបាល​ទៅលើ​ប្រជាពលរដ្ឋ​ទាំងឡាយ​ណា​ ដែល​ទើប​វិលត្រឡប់​ពី​ប្រទេស​ថៃ​ក៏ដូចជា​ភ្ញៀវ​បរទេស​ដែល​មក​កម្សាន្ត​ក្នុង​ខេត្ត​ផងដែរ​៕
សៅ សារិទ្ធ

   



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114