BREAKING NEWS
Search

នគរបាលស្រុកបរកែវ ចាប់បានជនសង្ស័យ១នាក់ ពាក់ព័ន្ធគ្រឿងញៀន

នៅវេលាម៉ោង ២២ និង៤៥នាទី ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២០ កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកបរកែវ បានចុះល្បាតនិងបង្រ្កាបបទល្មើសជាក់ស្ដែងករណីរក្សាទុកជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ស្ថិតនៅចំណុចចំការស្វាយចន្ទី ភូមិទាន ឃុំកិចុង ស្រុកបរកែវ ខេត្តរតនគិរី បានឃាត់ខ្លួនជនសង្ស័យ០១ មុខសញ្ញា រួមនិងម្សៅក្រាមចំនួន០៤ថង់តូច សង្ស័យជាសារធាតុញៀន

+ ជនសង្ស័យមានឈ្មោះដូចខាងក្រោម៖

១.ឈ្មោះ រចំ កង ភេទប្រុស ជនជាតិទំពួន ទីលំនៅបច្ចុប្បន្នភូមិទាន ឃុំកិចុង ស្រុកបរកែវ ខេត្តរតនគិរី មុខរបរ មិនពិតប្រាដក។

+សំភារៈដកហូតរួមមាន៖

– មេតំហ្វេតាមីនអាយ ចំនួន០៤ថង់តូច ទម្ងន់ ២.៤០ ក្រាមទាំងសំបកថង់
– កាំភ្លើងកែឆ្នៃ០១ដើម
– ទូរស័ព្ទ០១គ្រឿង
– សំភារៈសំរាប់ច្រកមួយចំនួន។
តេស្តទឹកនោមរកសារធាតុញៀនលទ្ធផល វិជ្ជមាន(+)

បច្ចុប្បន្នជនសង្ស័យរួមទាំងវត្ថុតាងបានឃាត់ និងរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកបរកែវ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តចាត់ការតាមនីតិវិធីច្បាប់។

 

ប្រភព៖ អធិការដ្ឋាននគរបាលស្រុកបរកែវ