BREAKING NEWS
Search

មន្ត្រី​យោធា​ម្នាក់​ស្លាប់ ​និង​ម្នាក់​របួសធ្ងន់ ដោយសារ​បើក​ម៉ូតូ​បុក​គោយន្ត​កន្ត្រៃ​ចត​ចោល

សៀមរាប​ ៖​ សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា មន្ត្រី​យោធា​ម្នាក់​បាន​ស្លាប់​និង​ម្នាក់ទៀត​រង​របួស​ធ្ងន់ ដោយសារ​បើក​ម៉ូតូ​បោះពួយ​លឿន​ទៅ​បុក​គោយន្ត​កន្ត្រៃ ឈប់​ចត​ចោល​។

ហេតុការណ៍​បាន​កើត​ឡើង​វេលា​ម៉ោង ១៤​និង​១០​នាទី​ ថ្ងៃទី​១៣​ ខែកក្កដា ​ឆ្នាំ​២០២០ នៅ​លើ​ផ្លូវជាតិ​លេខ​៦៨ ត្រង់​ចំណុច​ចន្លោះ​គីឡូម៉ែត្រ​លេខ​២០​ និង​ ២១​ មុខ​កា​រ៉ា​ស់​សាំង​ឈ្មោះ ឡង ម៉ៅ ស្ថិតនៅ​ភូមិ​តាប៉ាង ឃុំ​សែន​សុខ ស្រុក​ក្រឡាញ់ ខេត្តសៀមរាប​។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ករណីនេះ​គឺ​ម៉ូតូ​ម៉ាក វ៉េវ​អាល់​ហ្វា​ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ បន្ទាយមានជ័យ 1J-9843 បើកបរ​ឈ្មោះ អៀម ម៉ុ​ន ភេទ​ប្រុស អាយុ​២៨​ឆ្នាំ រស់នៅ​ភូមិ​ស្វាយ ឃុំថ្មពួក ស្រុក​ថ្មពួក ខេត្តបន្ទាយមានជ័យ (​ស្លាប់​)​និង​អ្នក​រួម​ដំណើរ​ម្នាក់​ឈ្មោះ​ក្រឹម រ៉ា ភេទ​ប្រុស​អាយុ ៣៦​ឆ្នាំ​រស់នៅ​ភូមិ​ចង្ក្រាន​យក្ស ឃុំ​បេង ស្រុក​បន្ទាយ​អំពិល ខេត្ត​ឧ​ត្ត​រ​មានជ័យ (​របួសធ្ងន់​)​ក្នុងទិសដៅ​ពី​ត្បូង​ទៅ​ជើង​(​អ្នក​ទាំងពីរ​ជា​ទាហាន​ធ្វើការ​នៅ​កងពលធំ​អន្តរាគមន៍​លេខ​២ វរ​សេនា​តូច​កាំភ្លើងត្បាល់ ១០០DKZ ៧៥) ពាក់មួក​សុវត្ថិភាព​ទាំងពីរ​នាក់ បាន​បើក​បុក​គោយន្ត​កន្ត្រៃ​ពីក្រោយ​ម៉ាក់​គូ​ប៊ូ​តា ពណ៌​ក្រហម គ្មាន​ស្លាក​លេខ​កំពុង​ឈប់​នៅ​ចិញ្ចើម​ផ្លូវ​ខាងជើង​បែរ​ក្បាល​ទៅ​ទិស​ខាងជើង បើកបរ​ដោយ​(​មិនទាន់​ស្គាល់​អត្តសញ្ញាណ​) ដោយ​កើតហេតុ​រួច​អ្នកបើកបរ​គោយន្ត​កន្ត្រៃ​បាន​រត់​គេច​ខ្លួន​បន្សល់​ទុក​គោយន្ត​កន្ត្រៃ​នៅ​កន្លែង​កើតហេតុ​។ ក្នុង​នោះ​ខូចខាត​ម៉ូតូ​មួយ​គ្រឿង​ធ្ងន់ និង​គោយន្ត​កន្ត្រៃ​ខូចខាត​ស្រាល​មួយគ្រឿង​។

សមត្ថកិច្ច​បញ្ជាក់​ថា មូលហេតុ បណ្តាល​មក​ពី​អ្នកបើកបរ​ម៉ូតូ​មាន​ល្បឿន​លឿន​ដោយ​ខ្វះ​ការ​ប្រុង​ប្រុង​ប្រយ័​ត្ន​។ ក្រោយ​កើតហេតុ​កម្លាំង​ជំនាញ​បាន​យក​វត្ថុ​តាង រក្សាទុក​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​សែន​សុខ​ស្រក​ក្រឡាញ់​៕
កុសល



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114