BREAKING NEWS
Search

តុលាការ​ខេត្តសៀមរាប សម្រេច​ឃុំខ្លួន ជនសង្ស័យ​ពីរ​នាក់​ ដាក់​ពន្ធនាគារ​ពី​បទ​កាប់​រាន​ព្រៃឈូស​ឆាយ​ដី​ព្រៃ

សៀមរាប​ ៖​ លោក​ម៉ុង ប៊ុន​លីម នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តសៀមរាប បាន​ឲ្យ​ដឹង​នៅ​ល្ងាច​ថ្ងៃទី​១៣​នេះ​ថា កម្លាំង​សមត្ថកិច្ច​បាន​អនុវត្តន៍​តាម​ដីកា​របស់ លោក​មុយ សុភ័ក្ត្រ ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​ខេត្តសៀមរាប បានសម្រេច​ចេញ​ដីកា​បង្គាប់​ឲ្យ​ឃុំខ្លួន ជនសង្ស័យ​ចំនួន​ពីរ​នាក់​ដាក់​ពន្ធនាគារ​ពី​បទ​កាប់​រាន​ព្រៃ ឈូសឆាយ​ដីព្រៃ ហ៊ុមព័ទ្ធ​កាប់​ដី​ព្រៃ​ឈើ និង​ប្រើប្រាស់​រណា​យន្ត​ដោយ​គ្មាន​ការអនុញ្ញាត​ពី​រដ្ឋបាល​ព្រៃឈើ​។

លោក​បន្ត​ថា ករណីនេះ​ជនល្មើស​បាន​ប្រព្រឹត្តិ​នៅ​ភូមិ​រុងរឿង ឃុំ​កន្ទួត ស្រុក​ស្វាយ​លើ ខេត្តសៀមរាប កាលពី​ថ្ងៃទី០៩​ ខែកក្កដា​ ឆ្នាំ​២០២០ បទល្មើស​មាន​ចែង និង​ផ្ដន្ទាទោស​តាម​ប​ញ្ញ​ត្ដិ​មាត្រា​៩៧ កថាខណ្ឌ​១​ចំណុច​៦ និង​មាត្រា ៩៩ កថាខណ្ឌ ចំណុច​១ នៅ​ច្បាប់​ស្ដីពី​ព្រៃឈើ​។

លោក​បន្ត​ថា ជនជាប់ចោទ​ទី​១​ឈ្មោះ ហឿ​ម ហុង ភេទ​ប្រុស​ អាយុ​២៩​ឆ្នាំ កើត​នៅ​ភូមិ​រំដួល​ថ្មី ឃុំដូន​ពែង ស្រុក​អង្គរជុំ​ខេត្តសៀមរាប ទីលំនៅ​មុន​ចាប់ខ្លួន នៅ​ភូមិ​រំដួល​ថ្មី ឃុំ​ដូន​ពែង ស្រុក​អង្គរជុំ ខេត្តសៀមរាប មុខរបរ​ធ្វើស្រែ​។

ជនជាប់ចោទ​ទី​២​ឈ្មោះ​ម៉ៅ ម៉ាង ​ភេទ​ប្រុស​ អាយុ​២៨ឆ្នាំ កើត​នៅ​ភូមិ​កំ​ព្រំ ឃុំ​ឃុន​រាម ស្រុកបន្ទាយស្រី ​ខេត្តសៀមរាប មុន​ចាប់ខ្លួន នៅ​ភូមិ​កំ​ព្រំ ឃុំ​ឃុន​រាម ស្រុក​បន្ទាយស្រី​ខេត្តសៀមរាប​។

បច្ចុប្បន្ន​កម្លាំង​សមត្ថកិច្ច​បាន​រឹបអូស​វត្ថុ​តាង​យក​ទៅ​រក្សាទុក​នៅ​ស្នាក់ការ​សង្កាត់​រដ្ឋបាល​ព្រៃឈើ​កន្តួ​ត​ខ្នារ​ក្រៅ​។ ចំណែក ជនសង្ស័យ​ត្រូវ​បាន​កម្លាំង​រដ្ឋបាល​ព្រៃឈើ​រៀបចំ​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​នា​ថ្ងៃទី​១៣ ​ខែ​កក្កដា​ ឆ្នាំ​២០២០​នេះ​៕
កុសល



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114