BREAKING NEWS
Search

សមត្ថកិច្ច​ចុះ​ត្រួតពិនិត្យ​ និង​ផ្អាក​ Karaoke J (J KTV) ជាបណ្តោះអាសន្ន ក្រោយលួចបើក

ភ្នំពេញ ៖ រដ្ឋបាល​ខណ្ឌចំការមន​ចុះ​ត្រួតពិនិត្យ​ទីតាំង Karaoke J (​ខារ៉ាអូខេ ចេ​) ​លួច​បើក និង​ឲ្យ​ផ្អាក​បណ្តោះអាសន្ន ក្រោយ​ពិនិត្យ​ឃើញ​ថា ដាក់់​ស្លាក​ភោជនីយដ្ឋាន បន្លំ​បើក​ខារ៉ាអូខេ​។

តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា បន្ទាប់​ពី​​សមត្ថកិច្ច​ដឹង​ថា Karaoke J លួច​បើក​ ដោយ​ដាក់​ស្លាក​បន្លំ​ថា ភោជនីយដ្ឋាន ជេ រួចមក​ នា​យប់​ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២០នេះ សមត្ថកិច្ច​ក៏​បាន​ចុះ​ពិនិត្យ​ និង​ឲ្យ​ផ្អាក​បណ្ដោះអាសន្ន​តែម្តង។
សូម​បញ្ជាក់​ថា ទីតាំង​ខារ៉ាអូខេ J នេះ​ស្ថិតនៅ​ផ្សារដើម​ស្កូវ​ ខណ្ឌចំការមន​ រាជធានីភ្នំពេញ៕
នាគព័ន្ធ

 



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114