BREAKING NEWS
Search

កម្ពុជា ប្រកាសចូលរួមផ្គត់ផ្គង់​សន្តិសុខស្បៀងជាមួយពិភពលោក

ភ្នំពេញ ៖ នាយករដ្ឋមន្រ្តីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានប្រកាសនៅព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២០នេះថា កម្ពុជានឹងចូលរួមទាំងក្នុងតំបន់និងពិភពលោក លើការផ្គត់ផ្គង់សន្តិសុខស្បៀង។

សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា កម្ពុជាអាចធ្វើតាមលទ្ឋភាព នៃខ្សែចង្វាក់ផ្គត់ផ្គង់​កសិកម្ម ដែលរួមមាន ស្រូវ ត្រី និងផ្នែកដ៏ទៃទៀត ខណៈកម្ពុជា មានសក្តានុពលធំ ព្រោះមានផ្ទៃដី​ដាំដុះប្រមាណ៤លានហិកតា។

សម្ដេចនាយករដ្ឋមន្រ្តីកម្ពុជា បានជំរុញឲ្យយកឱកាសនៃជំងឺកូវីដ-១៩ ធ្វើឱ្យវិស័យកសិកម្មកាន់តែ​ខ្លាំង និងមាន​ការដាំដុះកាន់តែច្រើន។

គួរកត់សម្គាល់ថា ក្នុងរយៈពេល៦ខែ ដើមឆ្នាំ២០២០នេះ កម្ពុជាបាននាំចេញអង្ករ ទៅកាន់បរទេស​បាន​ចំនួន​៤០ម៉ឺនតោន ខណៈពេល​កន្លង​ទៅ កម្ពុជាបាននាំ​ទៅកាន់អឺរ៉ុប បានប្រមាណ១៣៨០០០​តោន នាំទៅកាន់អាស៊ាន បានប្រមាណ៤០០០តោន និងទិសដៅផ្សេងៗបានប្រមាណ​៣៦០០០​តោន​ ផងដែរ៕

ចុចអាន ៖ កម្ពុជា ចាត់ទុកវ៉ាក់សាំងកូវីដ-១៩ ជាទំនិញរួម​សម្រាប់​សកលលោក