BREAKING NEWS
Search

សំណុំរឿង​សម្អាត​ប្រាក់ ​តុលាការ​កម្ពុជា ​ផ្ដន្ទាទោស​បុរស​ចិន​៣​នាក់​ ដាក់​ពន្ធនាគារ ​២​ឆ្នាំ​

ភ្នំពេញ ៖ អ្នកនាំពាក្យ​សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១៤​ ខែ​កក្កដា ឆ្នាំ​២០២០​ នេះ​​ថា លោកស្រី ស៊ លី​ណា ចៅក្រម​សាលាដំបូង​បាន​ប្រកាស​សាលក្រម​សម្រេច​ផ្ដន្ទាទោស​បុរស​ជន​ជាតិ​ចិន​៣​នាក់​ ដាក់​ពន្ធនាគារ​កំណត់​២​ឆ្នាំ ពាក់ព័ន្ធ​បទល្មើស​សម្អាត​ប្រាក់ ( នាំ​លុយ​ដុល្លារ​ចូល​កម្ពុជា )។

ជន​ត្រូវ​ចោទ​ដែល​តុលាការ​ផ្ដន្ទាទោស​ ទី​១​-ឈ្មោះ ZHANG JIAN ភេទ​ប្រុស​ អាយុ​៣៦​ឆ្នាំ។​ ទី​២- ឈ្មោះ WANG SHIe PINA ភេទ​ប្រុស​ អាយុ​៣២​ឆ្នាំ។​ ទី​៣-ឈ្មោះ WANG LI CHAO ភេទ​ប្រុស ​អាយុ​២៨​ឆ្នាំ។ ទាំង​៣​នាក់ ត្រូវ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ក្នុង​ម្នាក់ៗ​ចំនួន​២​ឆ្នាំ ពិន័យ​ជា​ប្រាក់​ម្នាក់​៦០​លាន​រៀល ​បង់​ចូល​ថវិកា​រដ្ឋ និង​រឹបអូស​លុយ​ចំនួន​ ៣ ៥២០ ០០០ ដុល្លារ ជា​សម្បត្តិ​រដ្ឋ ក្រោម​ការ​ចោទ​ប្រកាន់​ពីបទ សម្អាត​ប្រាក់ ប្រព្រឹត្ត​នៅ​ចំណុច អាកាសយានដ្ឋាន​អន្តរជាតិ​ពោធិចិនតុង កាលពី​ថ្ងៃ​ទី​២៣ ខែ​មេសា​ ឆ្នាំ​២០១៩។​

សេចក្ដី​វិនិច្ឆ័យ​នេះ ធ្វើឡើង​ក្រោយពី​តុលាការ​កម្ពុជា​បាន​បើកសវនាការ​ជាច្រើនលើក​នៅ​ក្នុង​ខែ​មិថុនា ឆ្នាំ​២០២០ ថ្មីៗ​នេះ។​

បុរស​ជនជាតិ​ចិន​ទាំង​៣​នាក់ ត្រូវ​បាន​អាជ្ញាធរ​កម្ពុជា​ចាប់ខ្លួន ​កាលពី​ថ្ងៃទី​២៣ ខែ​មេសា ឆ្នាំ​២០១៩ ​ខណៈ​ពួកគេ​បាន​ចូល​មក​កម្ពុជា​តាម​ច្រក​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ​ ជាមួយនឹង​កាបូប​ដាក់​លុយ​ធំៗ​ចំនួន ៣ ៥២០ ០០០ ដុល្លារ​ ដើម្បី​មក​រកស៊ី​នៅ​ស្រុក​ខ្មែរ។ ដែល​លុយ​ទាំងនេះ​ពុំមាន​ប្រភព​ច្បាស់​លាស់៕
អត្ថបទ ៖ មករា​

សូមចុចអាន ៖ វាយ​ខ្នោះ​មេការ​ហាងគុយទាវអង្គរជុំ​ម្នាក់ ពាក់ព័ន្ធ​ករណី​ហិង្សា​លើ​ស្ត្រី​ម្នាក់ ដើម្បី​បង្ខំ​ទៅ​រួមភេទ​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114