BREAKING NEWS
Search

ចាប់ពី​C2​រហូតដល់​C11 realme C series ដែលជា​ជម្រើស​របស់​អតិថិជន​១៣​លាន​នាក់ ​ជុំវិញ​ពិភពលោក​ បាន​មានការ​ផ្លាស់ប្ដូរ​កាន់តែ​ប្រសើរ​ឡើង​

ចាប់តាំងពី​realme​បាន​បង្កើត​ឡើង​មក​ គឺ​មាន​ការកំណត់​ខ្សែស្រឡាយ​ផលិតផល​យ៉ាង​ច្បាស់លាស់ realme X series ដែលជា​Flagship ស៊ីវិល័យ​បែប​យុវវ័យ (realme X50 Pro, X2 Pro) realme Number series ដែល​មាន​គុណភាព​ល្អ​និង​មានការ​គាំទ្រ​យ៉ាង​ខ្លាំង (realme 6 series,realme 5 series ) រួមជាមួយ​នឹង​realme C series លំដាប់​ថវិកា​ដែល​មាន​អេក្រង់​ធំ​និង​ថាមពល​ថ្ម​ធំ​។​

​អ្វី​ដែល​គួរ​ឲ្យ​កត់សម្គាល់​នោះ​គឺ realme C series មានការ​គាំទ្រ​យ៉ាង​ច្រើន​ពី​អតិថិជន​ដល់​ទៅ​ជាង​13​លាន​នាក់​នៅ​ទូទាំង​ពិភពលោក ដែល​នេះ​គឺ​បាន​មក​ពី​ការ​នៅតែ​បន្ត​ព្យាយាម​យកចិត្តទុកដាក់​របស់​realme ទៅលើ​គ្រឿង​បំពាក់​និង​ការ​រចនា​នៃ​ស្មា​ត​ហ្វូ​ន​លំដាប់​ថវិកា។ ដូចជា C3​ដែល​បានដាក់​ប្រកាស​កាលពីដើម​ឆ្នាំ​កន្លង​មក មិន​ថា​ពណ៌ ការ​រចនា ឬក៏​ការ​មាន​បំពាក់​បន្ទះ​ឈី​ប​gaming ទាំងនេះ​សុទ្ធតែ​បង្ហាញ​នូវ​តម្រូវ​ខ្ពស់​នៃ​realme​ទៅលើ​ស្មា​ត​ហ្វូ​ន​លំដាប់​ថវិកា​។​

​នៅ​ក្នុង​ថ្ងៃនេះ realme បាន​ដាក់​ប្រកាស​ស្មា​ត​ហ្វូ​ន​ម៉ូ​ដែល​ថ្មី​មួយ​នៃ realme C series​នៅ​ក្នុង​ប្រទេស​ឥណ្ឌា​——realme C11 ដើម្បី​បើក​ទំព័រ​ថ្មី​មួយ​នៃ realme C series ។ ហើយ​ស្រប​ពេល​ជាមួយគ្នានេះដែរ realme​កម្ពុជា ​ក៏បាន​ប្រកាស​ជា​ផ្លូវការ​ថា ម៉ូ​ដែ​ល​C11​នេះ​នឹង​មកដល់​ទីផ្សារ​ប្រទេស​កម្ពុ​ជានា​ចុងខែ​កក្កដា​នេះ​ផង​ដែរ។

​ចាប់ពី​realme C2, C3 រហូតដល់​ម៉ូ​ដែ​ល realme C11 នេះ ភាព​ខុស​គ្នា​នៃ​ការ​ដាក់​ឈ្មោះ​ក៏បាន​បង្ហើប​ថា​realme C11​លើក​នេះ​នឹង​អាច​ក្លាយ​ជា​ការ​ចាប់ផ្តើម​ថ្មី​មួយ​នៃ​realme C series realme C series នឹងមាន​ការ​កែប្រែ​ឲ្យ​ប្រសើរ​ឡើង​ជាង​មុន តែ​អ្វី​ដែល​មិន​ផ្លាស់​ប្តូរ​នោះ​គឺ C11​គឺ​នៅតែ​បន្ត​យក​ចំណុច​ស្មា​ត​ហ្វូន​លំដាប់​ថវិកា​ ដែល​មាន​អេក្រង់​ធំ​និង​ថាមពល​ថ្ម​ធំ​ធ្វើជា​ចំណុច​លក់​សំខាន់​ដ​ដែរ​។ សមាជិក​ថ្មី​នៃ​realme C series លើក​នេះ បន្ទាប់ពី​បាន​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​ហើយ តម្លៃ​គឺ​នៅតែ​រក្សា​នៅ​ដ​ដែរ​ គឺ​នៅ​ចន្លោះ​ពី​100​ដល់​200​ដុល្លារ សម្រាប់​ព័ត៌មាន​លម្អិត​អំពី​តម្លៃ សូម​រង់ចាំ​តាមដាន​ការដាក់​ប្រកាស​របស់​realme C11​នៅ​ចុងខែ​នេះ​ទាំង​អស់​គ្នា​៕​