BREAKING NEWS
Search

ប៉ូលិស​ស្រុក​បាទី​ បង្ក្រាប​មុខសញ្ញា​ជួញដូរ​គ្រឿងញៀន​មួយ​ករណី ឃាត់ខ្លួន​មនុស្ស​៣​នាក់​រួម​នឹង​វត្ថុតាង

តាកែវ ៖ មុខសញ្ញា​ជួញដូរ​គ្រឿងញៀន​ខុសច្បាប់​៣​នាក់​ រួម​នឹង​វត្ថុតាង​ត្រូវ​បាន​ប៉ូលិស​ស្រុក​បាទី​បង្ក្រាប​នឹង​កសាង​សំណុំរឿង​បញ្ជូន​ឡើង​តុលាការ​។

​ដោយមាន​ការ​ចង្អុលបង្ហាញ​ពី​សំណាក់​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ សុខ សំណាង ស្នងការ​នគរបាល​ខេត្តតាកែវ​នៅ​ថ្ងៃទី​១៣ ខែកក្កដា ឆ្នាំ​២០២០ វេលា​ម៉ោង ១១​និង​៣០​នាទី កម្លាំង​ជំនាញ​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​បាទី សហការ​ជាមួយ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ចំប៉ី បាន​ចុះបង្ក្រាប​មុខសញ្ញា​ជួញដូរ​គ្រឿងញៀន​មួយ​ករណី នៅ​ភូមិ​ត្រគៀត ឃុំ​ចំប៉ី ស្រុក​បាទី ខេត្តតាកែវ និង​បាន​ឃាត់ខ្លួន​ជនសង្ស័យ​០៣​នាក់​។ ជនសង្ស័យ​ដែល​បាន​ឃាត់ខ្លួន​រួមមាន​ទី​១​ឈ្មោះ ស្រិ​ន ទក ភេទប្រុស អាយុ​២៥​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ភូមិ ឃុំ​ខាងលើ​(​មុខសញ្ញា​សកម្ម​) ទី​២​ឈ្មោះ នី សុខ ភេទ​ប្រុស អាយុ​២១​ឆ្នាំ មាន​ទីលំនៅ​ភូមិ ឃុំ​ជាមួយគ្នា និង​ទី​៣​ឈ្មោះ អុន អាត ភេទប្រុស អាយុ​១៦​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ត្រពាំង​លើក ឃុំ​កណ្តឹង ស្រុក​បាទី​។

ដោយឡែក​វត្ថុ​តាង​ដកហូត​បាន​មាន ម្សៅ​ក្រាម​ ពណ៌​ស​ថ្លា​ចំនួន​០៧​កញ្ចប់ និង​ទូរសព្ទ​០១​គ្រឿង​ផងដែរ​។

បច្ចុប្បន្ន​ជនសង្ស័យ​និង​វត្ថុ​តាង ត្រូវ​បាន​កម្លាំង​ជំនាញ​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្តតាកែវ​ចាត់ការ​តាម​នីតិវិធី៕
វីរៈ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114