BREAKING NEWS
Search

បុរស​ម្នាក់​ ត្រូវ​រន្ទះបាញ់​ ខណៈ​កំពុង​ធ្វើស្រែ​ បណ្តាល​ឲ្យ​ស្លាប់ភ្លាមៗ

សៀមរាប ​៖ ​លោក​វរសេនីយ៍ឯក ស៊ុន អេង អធិការ​នគរបាល​ស្រុក​ស្វាយ​លើ បាន​ឲ្យ​ដឹង​នៅ​ថ្ងៃទី១៤ ​ខែកក្កដា​នេះ​ថា មាន​ករណី​បុរស​ម្នាក់​ត្រូវ​រន្ទះបាញ់​ខណៈ​កំពុង​ធ្វើស្រែ​បណ្តាល​ឲ្យ​ស្លាប់​នៅនឹងកន្លែង​។

ហេតុការណ៍​នេះ​ កើតឡើង​នៅវេលា​ម៉ោង​១៦​និង​៤០​នាទី ​ថ្ងៃទី​១៣​ ខែ​កក្កដា​ ឆ្នាំ​២០២០​ ស្ថិតនៅ​ចំណុច​ខាងជើង​ស្រែ​ដំណាក់ ភូមិ រំចេក ឃុំ ស្វាយ​លើ ស្រុក ស្វាយ​លើ ខេត្តសៀមរាប​។

លោក​វរសេនីយ៍ឯក ស៊ុន អេង បន្តថា ជនរងគ្រោះ​ឈ្មោះ​វី ភេទ ប្រុស អាយុ​៤៣ ឆ្នាំ ទីលំនៅ​ភូមិ​ទ័​ម​សៀម ឃុំ​គោកធ្លក​លើ ស្រុក​ជីក្រែង សៀមរាប​។

លោក​អធិការ​បន្តថា បន្ទាប់ពី​សមត្ថកិច្ច​ត្រួតពិនិត្យ​រួច​ក៏​បញ្ជូន​សព​ទៅ​ស្រុកកំណើត​វិញ​ហើយ ធ្វើបុណ្យ​តាម​ប្រពៃណី​។ សមត្ថកិច្ច បានធ្វើការ​សំណូមពរ​ដល់​ពលរដ្ឋ​ថា ដោយ​រដូវ​នេះ​ជា​រដូវវស្សា។ ចឹ​ង​ទេ​ភ្លៀង​អាច​កើតមាន​ច្រើន​ដោយ​លាយឡំ​និង​ខ្យល់ រន្ទះ អាច​បណ្តាល​ឲ្យ​បងប្អូន​រង​របួស​ដោយ​យថាហេតុ​បាន​។ ​ដូច្នេះ​សូម​បងប្អូន​មេត្តា​ប្រុងប្រយ័ត្ន​ឲ្យ​បាន​ខ្ពស់​ផង​៕
កុសល



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114