BREAKING NEWS
Search

ជនសង្ស័យ​ម្នាក់​ ត្រូវ​បាន​សមត្ថកិច្ច​ជំនាញ​ស្រុក​ព្រៃកប្បាស​ធ្វើការ​ឃាត់ខ្លួន​ករណី​ជួញដូរ​សារធាតុ​ញៀន

តាកែវ ៖ ជនសង្ស័យ​ម្នាក់​ជា​មួយ​នឹង​វត្ថុ​តាង​ត្រូវ​បាន​កម្លាំង​ជំនាញ​នៃ​អធិការ​នគរបាល​ស្រុក​ព្រៃកប្បាស​ ចាប់​ឃាត់ខ្លួន​ពាក់ព័ន្ធ​ការ​ជួញដូរ​គ្រឿងញៀន​។

ដោយមាន​ការ​ចង្អុល​បង្ហាញ​ពី​សំណាក់​លោក សុខ សំណាង ស្នងការ​នគរបាល​ខេត្តតាកែវ ដើម្បី​បង្ក្រាប​បទល្មើស​ក្នុង​មូលដ្ឋាន នៅ​ថ្ងៃទី​១៣ ខែកក្កដា ឆ្នាំ​២០២០ វេលា​ម៉ោង ១២​និង​២០​នាទី កម្លាំង​ជំនាញ​អធិការដ្ឋាន​នគរបាល​ស្រុក​ព្រៃកប្បាស សហការ​ជាមួយ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​កំពង់​រាប បាន​ចុះ​បង្ក្រាប​មុខសញ្ញា​ជួញដូរ​គ្រឿងញៀន​មួយ​ករណី នៅ​ភូមិ​ជំនីក ឃុំ​កំពង់​រាប ស្រុក​ព្រៃកប្បាស ខេត្តតាកែវ។

ក្នុង​នោះ​សមត្ថកិច្ច​ជំនាញ​បាន​ធ្វើ​ការ​ឃាត់​ជនសង្ស័យ​ម្នាក់ មានឈ្មោះ ហុង គឹម​សុង ភេទ​ប្រុស អាយុ​២៧​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ភូមិ​ព្រែក​បិ ឃុំ​កោះធំ ស្រុក​កោះធំ ខេត្តកណ្តាល​(​មុខសញ្ញា​សកម្ម​) ព្រមទាំង​ដកហូត​បាន​ដកហូត​បាន ក្រាម​ពណ៌​ស​ថ្លា​ចំនួន​០៤​កញ្ចប់ ម៉ូតូ​០១​គ្រឿង ទូរសព្ទ​០២​គ្រឿង​និង​សម្ភារ​មួយចំនួន​។

​បច្ចុប្បន្ន​ជនសង្ស័យ​និង​វត្ថុ​តាង ត្រូវ​បាន​កម្លាំង​ជំនាញ​កសាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​ខេត្តតាកែវ​ចាត់ការ​តាម​នីតិវិធី និង​បន្ត​ស្រាវជ្រាវ​ស្វែងរក​ចាប់ខ្លួន​បក្ខពួក​ដែល​នៅ​សេសសល់​យក​មក​ផ្តន្ទាទោស​តាមច្បាប់​បន្ថែម​ទៀត​៕
វីរៈ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114