BREAKING NEWS
Search

១ថ្ងៃប៉ុណ្ណោះ សមត្ថកិច្ចរកឃើញយានជំនិះល្មើសច្បាប់ ជាង១ពាន់គ្រឿង

​ដោយឡែក​ក្នុង​រយៈពេល​១៤​ថ្ងៃ (​ចាប់ពី​ថ្ងៃ​១ ដល់​ថ្ង​ទី​១៤ ខែកក្កដា​) ការ​រឹតបន្ដឹង​ការអនុវត្ត​ច្បាប់​ស្ដីពី​ចរាចរណ៍​ផ្លូវគោក រកឃើញ​មធ្យោបាយ​ល្មើស​សរុប​ចំនួន ១៦,៥៧៩​គ្រឿង ក្នុងនោះ​មាន​ម៉ូតូ​ចំនួន ១២,០២៨​គ្រឿង ត្រូវបាន​ផាកពិន័យ​តាម​អនុក្រឹត្យ​លេខ​៣៩ អនក្រ​.​បក នៅ​ទូទាំងប្រទេស ។​

​របាយការណ៍​ដដែល​បាន​វាយតម្លៃ​រយៈពេល​១៤​ថ្ងៃ នៃ​ខែកក្កដា​នេះ ឃើញថា ការ​អនុវត្តតាម​អនុក្រឹត្យ​ថ្មី​ក្នុងការ​ផាកពិន័យ​យានយន្ត​ល្មើស បាន​ដំណើរការ​ទៅ​យ៉ាង​ល្អប្រសើរ ទទួលបាន​ការគាំទ្រ ពិសេស​អ្នកប្រើប្រាស់​ផ្លូវ​ទាំងអស់ បាន​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍ យ៉ាង​ល្អប្រសើរ៕

 

ប្រភព៖ អគ្គស្នងការនគរបាលជាតិ