BREAKING NEWS
Search

ឯកឧត្តម ស៊ុន ចាន់ថុល ប្រជុំរកដំណោះស្រាយបង្ខិតសេវាសាធារណៈ ឲ្យកាន់តែកៀកប្រជាពលរដ្ឋ

ភ្នំពេញ៖ កាលពីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២០ នៅទីស្ដីការក្រសួង ឯកឧត្ដមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារវិមជ្ឈការ និងវិសហមជ្ឈការរបស់ក្រសួងដើម្បីត្រៀម ចូលជួបសម្តែងការគួរសម និងរាយការណ៍ជូនសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដោយមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំពាក់ព័ន្ធរបស់ក្រសួងផងដែរ។

កិច្ចប្រជុំនេះធ្វើឡើងក្នុងគោលបំណងពិនិត្យវឌ្ឍនភាពការងារវិមជ្ឈការ និងវិសហមជ្ឈការរបស់ក្រសួង សាធារណការ និងដឹកជញ្ជូនដែលបាននិងកំពុងអនុវត្តកន្លងមក ក៏ដូចជាត្រៀមរៀបចំធ្វើរបាយការណ៍វឌ្ឍនភាពការងារនេះដើម្បីដាក់ជូនសម្ដេចក្រឡាហោមឧបនាយករដ្ឋមន្ត្រីផងដែរ។

 

គួរកត់សម្គាល់ផងដែរថា៖ ការធ្វើវិមជ្ឈការ និងវិសហមជ្ឈការសេវាសាធារណៈទៅថ្នាក់ក្រោមជាតិគឺជា កំណែទម្រង់ស៊ីជម្រៅរបស់រាជរដ្ឋាភិបាល និងជាយុទ្ធសាស្ត្រមួយដ៏មានប្រសិទ្ធភាពបំផុត ដែលសេវា សាធារណៈចាំបាច់ទាំងឡាយត្រូវបានបង្ខិតទៅជិតបងប្អូនប្រជាពលរដ្ឋ សំដៅជំរុញការផ្ដល់សេវា សាធារណៈឱ្យកាន់តែឆាប់រហ័ស មានប្រសិទ្ធភាព និងតម្លាភាព ស្របតាមប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា៕

 

ប្រភព៖ ក្រសួងសាធារណៈការ និងដឹកជញ្ជូន