BREAKING NEWS
Search

បើក​កិច្ចប្រជុំ​ទ្វេភាគី​ ដើម្បី​ពិភាក្សា​អំពី​បច្ចុប្បន្នភាព​ នៃ​ការ​ធ្វើ​ពាណិជ្ជកម្ម​សត្វ​ជ្រូក​សាច់​

​ភ្នំពេញ ៖ បើក​កិច្ចប្រជុំ ​ដើម្បី​ពិភាក្សា​អំពី​បច្ចុប្បន្នភាព​ នៃ​ការ​ធ្វើ​ពាណិជ្ជកម្ម​សត្វ​ជ្រូក​សាច់ (​ការ​នាំ​ចេញ នាំចូល និង​នាំ​ឆ្លងកាត់​)។

ដោយ​អនុវត្ត​តាម​ប្រសាសន៍​ណែនាំ​ដ៏​ខ្ពង់ខ្ពស់​របស់​ សម្ដេច​អគ្គ​មហា​សេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី កាលពី​ថ្ងៃ​ទី​១៤ ខែ​កក្កដា នៅ​មជ្ឈមណ្ឌល​ស្រាវជ្រាវ និង​អភិវឌ្ឍន៍​វារីវប្បកម្ម​ទឹក​សាប នៅ​ខេត្ត​ព្រៃវែង លោក​រដ្ឋមន្ត្រី វេ​ង សាខុន និង ​លោក ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម បាន​បើក​កិច្ចប្រជុំ ​ដើម្បី​ពិភាក្សា​អំពី​បច្ចុប្បន្នភាព​ នៃ​ការ​ធ្វើ​ពាណិជ្ជកម្ម​សត្វ​ជ្រូក​សាច់ (​ការ​នាំចេញ នាំចូល និង​នាំ​ឆ្លងកាត់​)​។​

គួរ​បញ្ជាក់​ថា ប្រសាសន៍​ណែនាំ​ដ៏​ខ្ពង់ខ្ពស់​របស់​ សម្ដេច​អគ្គ​មហា​សេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី កាលពី​ថ្ងៃ​ទី​១៤ ខែ​កក្កដា នៅ​មជ្ឈមណ្ឌល​ស្រាវជ្រាវ និង​អភិវឌ្ឍន៍​វារីវប្បកម្ម​ទឹក​សាប នៅ​ខេត្ត​ព្រៃវែង គឺ​ សម្តេច​ បាន​ជំរុញ​ឲ្យ​ប្រជាកសិករ​បន្ត​ខិតខំ​ចិញ្ចឹម​សត្វ​បន្ថែម​ទៀត (​ជ្រូក មាន់ ទា និង​ត្រី​) ដើម្បី​ផ្គត់ផ្គង់​ឲ្យ​តម្រូវការ​គ្រួសារ ទីផ្សារ​ក្នុងស្រុក និង​ធ្វើការ​នាំចេញ ​ជាពិសេស​រឹត​ត្បិត​ការ​នាំ​ចូល​សត្វ​។​

យោង​លើ​ប្រសាសន៍​ណែនាំ​ដ៏​ខ្ពង់ខ្ពស់​នេះ កាលពី​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ​ទី​១៦ ខែ​កក្កដា ឆ្នាំ​២០២០ នៅ​ទីស្ដីការ​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ មាន​កិច្ចប្រជុំ​ទ្វេភាគី​រវាង​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ និង​ក្រសួងពាណិជ្ជកម្ម ដែល​ដឹកនាំ​ដោយ​ លោក​រដ្ឋមន្ត្រី វេ​ង សាខុន និង​លោក ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម ដើម្បី​ពិភាក្សា​អំពី​បច្ចុប្បន្នភាព​ នៃ​ការ​ធ្វើ​ពាណិជ្ជកម្ម​សត្វ​ជ្រូក​សាច់ (​ការនាំចេញ នាំចូល និង​នាំ​ឆ្លងកាត់​) ការ​រឹតត្បិត ឬ​កាត់ បន្ថយ​បរិមាណ​នាំចូល និង​វិធានការ​ទប់ស្កាត់​ឲ្យ​ខាងតែបាន​ការនាំ​ចូល​សត្វ​ខុសច្បាប់ ក្នុង​បំណង​ចម្បង ​ដើម្បី​លើក​កម្ពស់​ផលិតភាព​ផលិតកម្ម​ចិញ្ចឹម​សត្វ​ក្នុងស្រុក ធានា​បរិមាណ​ផ្គត់ផ្គង់​ឲ្យ​ទីផ្សារ​ក្នុងស្រុក​ប្រកប​ដោយ​គុណភាព និង​សុវត្ថិភាព និង​ចូលរួម​លើកកម្ពស់​កម្រិតជីវភាព​របស់​អ្នក​ចិញ្ចឹម ពង្រីក​សក្ដានុ​ពល​វិនិយោគ​លើ​ការ​បង្កើត​កសិដ្ឋាន​ចិញ្ចឹម​សត្វ រោងចក្រ​ផលិត​ចំណី​សត្វ ការប្រើប្រាស់​វត្ថុធាតុដើម​ក្នុង​ស្រុក និង​បង្កើត​ការងារ​នៅ​មូលដ្ឋាន​ផ្ទាល់​៕
អត្ថបទ ៖ ឧ​ត្ត​រ៉ា​

សូមចុចអាន ៖ មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​ ចុះ​ចែក​គ្រាប់​ពូជ​បន្លែ​០៣​មុខ និង​ណែនាំ​ដល់​កសិករ​ក្នុង​ការ​ចិញ្ចឹម​សត្វ​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114