BREAKING NEWS
Search

ហេតុផល​៥ យ៉ាងដែលយុវវ័យមានវិជ្ជាជីវៈគួរចេះអំពីទិន្នន័យធំ(Big Data)

ពិភពលោកនេះ បានត្រៀមខ្លួនជាស្រេចដើម្បីទទួលយកតែ​អាជីវកម្មដែលទាន់សម័យ​ រហ័ស និងមានសុវត្ថិភាព​ដែលនេះ​ជាហេតុផល​ឱ្យ​គ្រប់គ្នា ស្វែងរក​ ការ​ផ្ទុកទិន្នន័យធំ ៗ ឬគ្រាន់តែទិញផ្ទាំងទិន្នន័យមកគិតវិភាគ​អំពីទីផ្សារ​នៃ​ផលិតផលរបស់ពួកគេថា ត្រឹមត្រូវឬអត់ជាមួយ​មនុស្សជាតិ ។

ឧទាហរណ៍ជាក់ស្តែងនៃ រឿងរ៉ាវខាតបង់ពាន់លានដុល្លារ​របស់​​ក្រុមហ៊ុនGiant T Rex Big data  គឺជាប្រធានបទដ៏ក្តៅគគុកក្រោយពី​បានខូចខាត IPO (Initial public offering)កាលពីដើមឆ្នាំ២០២០ ដែល​ធ្វើឱ្យគ្រប់គ្នាស្រឡាំងកាំង។

អត្ថបទនេះមានគោលបំណងជួយអប់រំអ្នកអាន ឱ្យចាប់ផ្តើមជាមួយនឹងគំនិតគិតរផនឱ្យដឹង ជាមូលដ្ឋាន​អំពីBig Data ថាពុំមែនជារឿង​សម្រាប់ផ្នែកITទេ តែសម្រាប់ពាណិជ្ជកម្មយើង​ទាំងមូល។

និយមន័យ​នៃពាក្យ​ថាBig Data  
រឿងសំខាន់ដែលត្រូវចងចាំគឺថា ទិន្នន័យនោះ គឺធំធេងណាស់ដល់ថ្នាក់មិនអាចរក្សាទុកបាន ឬដំណើរការដោយថ្នាំងតែមួយទេ( single node)។

ឧទាហរណ៍នៃសារៈសំខាន់នេះ​ត្រូវបានបង្ហាញដោយ Google, Amazon, Facebook និងអ្នកដទៃទៀតថា វិធីដើម្បីធ្វើឱ្យលឿននិងសមរម្យគឺត្រូវប្រើផ្នែករឹងដើម្បីចែកចាយ ដើម្បីរក្សាទុកនិងដំណើរការស្ទ្រីមនូវ​រាល់ទិន្នន័យដ៏ធំៗរបស់យើង ឆ្លងកាត់ថ្នាំងជាច្រើន ។

ក្រុមហ៊ុន​ដែលមិនគិតអំពីរឿងនេះពិបាកជោគជ័យ​ទៅអនាគតណាស់ឬអាចយឺតក្រោយគេ។ ដូច្នេះហើយ​អ្នកដឹកនាំគ្រប់នាយកដ្ឋានសំខាន់ៗត្រូវតែមាន​ចំណេះផ្នែកBIG DATAនេះជាចាំបាច់ពិសេសផ្នែក ប្រតិបត្តិករនិងទីផ្សារ។

ការបង្កើតទិន្នន័យចែកចាយកំពុងជំរុញឱ្យមានកំណើនទិន្នន័យធំ
ដោយ​យើងមានបញ្ហាជាមួយការរក្សា​ទិន្នន័យធំ ដូច្នេះយើងត្រូវការស្ថាបត្យកម្មកុំព្យូទ័រចែកចាយខ្នាតធំ ដើម្បីដោះស្រាយគឺការបង្កើតទិន្នន័យនេះក៏មានទ្រង់ទ្រាយធំនិងស្រួលចែកចាយផងដែរ។

Mr Tomorrow

ចុចអាន ក្រុមហ៊ុន amazon ចេញសាច់ដុំដាក់fortniteដណ្តើមទីផ្សារហ្គេមអនឡាញ

ចុចអាន ជំនាញសរសេរកូដ(learn how to code)ជាការបោះជំហានចូលទៅក្នុងសាកលលោកដ៏ធំ