BREAKING NEWS
Search

មហាអំណាចចិន កំពុងច្បាំងឈ្នះសង្គ្រាម5G ពិតមែនដែរទេ?

ប្រទេសចិនកំពុងសាងសង់ស្ថានីយ៍មូលដ្ឋាន 5G រាប់ពាន់កន្លែងក្នុងមួយសប្តាហ៍ៗ។

មិនថាប្រទេសចិនអាចឈ្នះឬចាញ់នូវឥទ្ធិពលកំពូលសង្គ្រាម​បច្ចេកវិទ្យា ក៏ខ្សែសង្វាក់ផ្គត់ផ្គង់ក្នុងស្រុកអាចត្រូវបានធ្វើឱ្យមហាសាលឡើង អនុញ្ញាតឱ្យមហាយក្សមួយនេះ រក្សាជំហរជាមេនៃវត្ថុធាតុដើម និងបណ្តុំរោងចក្រធំបង្អស់លើ The factory floor of the world ។

នៅចុងឆ្នាំ2020នេះទៀត ប្រទេសចិនក៏នឹងសាងសង់រួចរាល់នូវ​ប៉ម5Gជាងកន្លះលានកន្លែង​ដែលជាផ្នែកនៃកិច្ច​ព្យាយាមឆ្ពោះទៅរកគោលដៅ ឱ្យបាន៥ លានប៉ម ។

នេះក៏ជាអំណាចនៃការបង្កើនប្រសិទ្ធភាព​ទំនាក់ទំនងកាន់តែលឿន សម្រាប់អ្នកប្រើប្រាស់ស្មាតហ្វូនរាប់រយលាននាក់នៅចិន ដែលធៀបជាមួយប្រទេស​កូរ៉េខាងត្បូងមានអត្រាប្រើប្រាស់មិនដល់ ១០ ភាគរយផង យោងតាម​តារាងរាយការណ៍សមត្ថភាព​5Gនៅទូទាំងពិភពលោក។

ក្រុមប្រឹក្សារដ្ឋចិន បានប្រកាសកាលពីសប្តាហ៍មុន អំពីវិធានបន្តជម្រុញការច្នៃប្រឌិឧស្សាហកម្ម​5G នៅក្រោមយុទ្ធនាការឈ្មោះ “ ហេដ្ឋារចនាសម្ព័ន្ធថ្មី” ដែលមានគោលបំណងជំរុញ“ ការធ្វើសមាហរណកម្មអ៊ីនធឺណេត” និងសេដ្ឋកិច្ចពិត។

ដោយមានគោលបំណងចំណាយ ១,៤ កោដិដុល្លារនៅឆ្នាំ ២០២៥ ការបង្កើតយ៉ាងគំហុកឆ្ពោះទៅរកទិដ្ឋភាពឧស្សាហកម្មស្វ័យប្រវត្តិកម្មនឹងផ្តល់ឱ្យប្រទេសចិននូវអត្ថប្រយោជន៍មហិមា បន្ថែម​ទៀត។

បើទោះបីជាមេរោគកូវីដ បានបិទទ្វាររោងចក្រនិងផ្នែកឧស្សាហកម្មធ្វើឱ្យខ្សែសង្វាក់ផ្គត់ផ្គង់ពីប្រទេសចិនត្រូវខួចខាត តែអ្វី​ដែលអ្នកវិភាគកំពុងហៅថា សាកលភាវូបនីយកម្ម“ ឈានមុខគេ” និងការកើនឡើងនៃស្វ័យប្រវត្តិកម្មរោងចក្រ កំពុង​តែ​ផ្លាស់ប្តូរផលិតភាពឌីជីថលរបស់ចិន ឆ្ពោះទៅកាន់អាមេរិកខាងជើង និងអាស៊ីភាគអាគ្នេយ៍។

ទោះជាយ៉ាងណា អ្នកវិភាគ​ខ្លះលើកឡើងថា មហិច្ឆតារបស់ទីក្រុងប៉េកាំងផ្នែកតិចណូឡីជីនេះ នៅតែស្ថិតក្នុងដំណាក់កាលសាងសង់បឋមនៅឡើយ។

ស្ថានីយ៍មូលដ្ឋានម៉ាក្រូ គឺជាគ្រាប់បណ្តុំនៃការបង្កើតបណ្តាញ 5G ហើយនឹងផលិតលើសពីកម្លាំង​4Gមុនដែលខ្លួន​ធ្លាប់មាន​ដល់ទៅជាង១ដងកន្លះ ខណៈចំណាយមូលធនអាចកើនដល់ ៣០ ពាន់លានដុល្លារនៅឆ្នាំនេះ ( ៥ ពាន់លានដុល្លារកាលពីឆ្នាំមុន)។

សម្រាប់បរិវេណឧស្សាហកម្ម 5G នឹងជួយឱ្យមានការតំណភ្ជាប់កាន់តែច្រើនរវាងម៉ាស៊ីននិងការផ្ទេរទិន្នន័យ ប្រមូលទិន្នន័យ ដែលសមត្ថភាព​បច្ចេកវិទ្យាជំនាន់ទី ៥ ត្រូវបានគេរំពឹងថានឹងមានឥទ្ធិពលធំធេងមិនអាចស្មានដល់ តាមរយៈឧបករណ៍រោងចក្រដែលមានប្រសិទ្ធិភាពនិងស្វ័យ​ប្រវត្តិកម្ម។ Bernstein Research

គួរំលឹកដែរថា វត្ថុធាតុដើមនៃឧស្សាហកម្មតិចណូឡូជី បើរាប់ចាប់ពីឧបករណ៍ចាប់សញ្ញា និង​Cloudផ្ទុកទិន្នន័យ រហូតដល់បន្ទះឈីប រ៉ូបូតនានា គ្រឿងម៉ាស៊ីន ​បន្លាស់ ដែលទំនុកបម្រុង​ដល់បណ្តាលការផលិតកុំព្យូទ័រសកលលោកទាំងមូល គឺ​ក្រុមហ៊ុនចិនកំពុងឈានមុខគេទាំងតម្លៃនិងការផ្គត់ផ្គង់។

សាយ ពេជ្រ​

ប្រភព Bloomberg

ចុចអាន មេរៀនធំៗ​ក្នុងពិភពលោក​ដែលបង្ហាញថា អាមេរិកកំពុងបាត់បង់តំណែង

ចុចអាន បុរសមកពីប្រទេសតូចមួយដែលអាចទទួលពលករចំណាកស្រុកជាង​៥ម៉ឺននាក់ និងមានម៉ាសបម្រុងទុកជាង១លានកន្លះ