BREAKING NEWS
Search

៧ យ៉ាងគួរដឹងមុនពេល​ផ្លាស់ទៅសិក្សាឬធ្វើការនៅបរទេស

ធម្មតាយើងដឹងហើយថា​រាល់ការផ្លាស់ទៅក្រៅពីស្រុកកំណើតរមិនអាចបន្ស៊ាំទៅនឹងបរិយាកាសថ្មីងាយៗទេ។ បញ្ហាមួយចំនួនអាចកើតមាន​ចំពោះយើង ដូច្នេះសម្រាប់អ្នកដែលចាំបាច់ត្រូវប្ដូរការសិក្សា ឬការងារទៅបរទេសមួយរយៈពេល អាចមកអានគន្លឹះទាំង ៧ ខាងក្រោមនេះសិន៖

១. ស្វែងយល់ទីតាំងដែលត្រូវទៅរស់នៅ

ការផ្លាស់ទៅរស់នៅទីកន្លែងថ្មី មិនថាជាការសិក្សា ឬការងារក្ដី ត្រូវប្រាកដចិត្តខ្លួនចង់ថាត្រូវសម្រេចអ្វីនៅពេលនៅទីនេះ? តើទីនោះមានស្ថានភាពរស់នៅស្រដៀងនឹងស្រុកយើងដែរទេ? ហើយត្រូវយល់ពីដំណើរការការងាររដ្ឋបាលនៅក្នុងតំបន់ដូចជា ការបង់ពន្ធ ការចុះឈ្មោះចូលស្នាក់នៅ និងការបោះឆ្នោតជាដើម។

២. រៀនភាសាមូលដ្ឋាន

ប្រសិនបើមិនចេះនិយាយភាសានៅក្នុងតំបន់ ត្រូវចុះឈ្មោះចូលរៀនឱ្យបានឆាប់តាមដែលអ្នកអាចធ្វើបាន ដោយសារជាទូទៅ ពលរដ្ឋក្នុងតំបន់កម្រប្រើភាសាអន្តរជាតិណាស់ ។ យើងនឹងមានមានអារម្មណ៍កាន់តែឯកោ ប្រសិនបើមិនចេះភាសាអ្នកស្រុក ព្រោះតែមិនយល់ពីមនុស្សនៅជុំវិញខ្លួនថាពួកគេកំពុងនិយាយពីអ្វី។

៣. ស្វែងរកចំណូលចិត្តថ្មី

ពេលនៅស្រុកកំណើត ចំណង់ចំណូលចិត្តរបស់យើងអាចផ្សេង ប៉ុន្តែទៅដល់ស្រុកគេទម្លាប់នៃការចូលចិត្តប្រហែលមិនអាចយកទៅជាមួយបានទេ។ យ៉ាងណា យើងកុំទុកខ្លួនឯងឲ្យត្រាំត្រែងតែជាមួយរឿងចាស់ៗនោះ គួរស្វែងរកចំណូលចិត្តថ្មីដែលស្របនឹងបរិបទស្រុកគេដូចជា ការលេងតន្ត្រី ឬហាត់កីឡាជាដើម។

៤. រកមិត្តក្នុងតំបន់ដែលមានចំណូលចិត្តស្រដៀងគ្នា

យើងនឹងមានអារម្មណ៍មិនសូវឯកោទេ នៅពេលរកបានមិត្តម្នាក់ឬពីរនាក់ដែលមានចំណូលចិត្តស្រដៀងដែលអាចចែករំលែកនូវសមកម្មភាព និងទម្លាប់ជាមួយគ្នា។ ដូច្នេះកុំបង្អង់យូរ ទៅដល់ទីណាក៏ដោយត្រូវមានមិត្តនៅទីនោះ។

ផ្ទះគឺជាកន្លែងកក់ក្ដៅនៅពេលផ្លាស់ទៅបរទេស។ មិនថាយើងមានអាផាតមិន(Apartment) ផ្ទាល់ខ្លួន បន្ទប់ជួល ឬផ្ទះល្វែងរួមគ្នាទេ ការរៀបចំវាឲ្យត្រូវតាមចំណូលចិត្ត និងធ្វើឲ្យយើងមានអារម្មណ៍ដូចផ្ទះចាស់របស់ខ្លួនដែរ។

៦. ចូលរួមជាមួយម្ចាស់ស្រុក និងព្រឹត្តិការណ៍សង្គមមួយចំនួន

ពាក្យចាស់ពោលថា “ចូលស្ទឹងតាមបត់ ចូលស្រុកតាមទេស”។ ហេតុនេះការចូលរួមសកម្មភាពនានាជាមួយជនបរទេស ជាប្រការល្អក្នុងការបង្កើតទំនាក់ទំនង និងស្ដែងឲ្យឃើញថា យើងជាមនុស្សយល់កាលៈទេសៈអាចរស់នៅគ្រប់កន្លែងបាន។

៧. កសាងបណ្តាញជាមួយមិត្តរួមការងារ និងមិត្តរួមថ្នាក់

មនុស្សក្នុងសង្គមពិតជាមានអត្ថប្រយោជន៍ណាស់ ក្នុងការពង្រីកបណ្តាញរបស់យើង។ ឧស្សាហ៍ចេញទៅក្រៅជាមួយមិត្តរួមការងារដើម្បីភ្ជាប់ទំនាក់ទំនងកាន់តែជិតស្និទ្ធនឹងពួកគេ។ ប្រសិនបើកំពុងសិក្សានៅបរទេស ការជួបជាមនុស្សថ្មី និងការបង្កើតមិត្តថ្មីនៅក្នុងថ្នាក់រៀន ជាប្រការគួរធ្វើមុនគេ ព្រោះពួកគេនឹងជួយបង្រៀនយើងកាន់តែច្រើនពីរបៀបរស់នៅក្នុងតំបន់ ក៏ដូចជាកិច្ចការថ្នាក់ផ្សេងៗ៕

ប្រែសម្រួល៖ សន្យា

ប្រភព៖ EF

ចុចអាន៖  ​ជួប​វិបត្តិ​អត់​ការងារ​ធ្វើយូរពេក គួរ​ធ្វើបែបណា?

ចុចអាន៖ ហេតុផល ៤ យ៉ាង​​​ដែលគួរ​តែ​ចាប់ផ្ដើម​អាជីវកម្ម​ឥឡូវ​នេះលែងពន្យារ