BREAKING NEWS
Search

តុលាការ​ក្រើន​រំឭក​លោក​ កឹម​ សុខា​ ​​កុំ​ធ្វើ​សកម្មភាព​ហួស​ព្រំដែន

ក្រុមប្រឹក្សា​ជំនុំ​ជម្រះ​តុលាការ​ភ្នំពេញ​បាន​ចេញ​មក​ក្រើន​រំឭក​លោក​កឹម​ សុខាឱ្យ​គោរព​បាន​ម៉ឺង​ម៉ាត់​នូវ​កាតព្វកិច្ច​ត្រួតពិនិត្យ​តាម​ផ្លូវ​តុលាការ​។​ ការ​​រំលឹក​បែប​នេះ​​ ​ក្រោយ​ពី​​​លោក​កឹម សុខា​បាន​ធ្វើ​ដំណើរ​កម្សាន្ត​​ និង​ជួប​ជាមួយ​ពលរដ្ឋ​នៅ​ក្នុង​ខេត្ត​ចំនួន​៧​កាល​ពី​ពេល​ថ្មីៗ​នេះ​។

ក្នុងលិខិត​​របស់​របស់​សាលា​ដំបូង​រាជធានី​ភ្នំពេញ​​​ផ្ញើ​ទៅ​លោក​​ លោក​ កឹម សុខា​ត្រូវ​មាន​ស្មារតី​គោរព​ឱ្យបានហ្មត់ចត់ម៉ឺងម៉ាត់ និងត្រូវប្រកាន់ភ្ជាប់នូវកា​តព្វកិច្ច ដែលតុលា​​ការ​បាន​តម្រូវ​ដាក់​លើ​រូបលោក​។ បើតាមតុលាការការក្រើនរំឮកនេះ​គឺដើម្បីធានាបានការគោរព​ចំពោះកាតព្វកិច្ច​នៃការ​ត្រួត​ពិនិត្យតាមផ្លូវតុលា​ការក៏ដូចជាសន្តិសុខផ្ទាល់ខ្លួននិងផលប្រយោជន៍ស្របច្បាប់របស់លោកកឹម សុខា ដែលជាជនជាប់ចោទសម្រាប់សវនាការបន្តនាពេលខាងមុខ៕

អត្ថបទ៖ ជលសា