BREAKING NEWS
Search

កាន់​ថ្ម​បាន​រហូតដល់​40​ថ្ងៃ realme C11 បានប្រកាស​ចេញ​ជា​ផ្លូវការ​នៅថ្ងៃនេះ ហើយ​តម្លៃ​ពិសេស​ត្រឹមតែ 119​ដុល្លារ​

realme C11 ដែល​កំពុង​ផ្ទុះ​ខ្លាំង​នៅលើ​បណ្តាញ​សង្គម ទីបំផុត​បានប្រកាស​ចេញ​ជា​ផ្លូវការ​នៅថ្ងៃនេះ​។ realme C11 ជា​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន​កំពូល​ដែល​ស្ថិតក្នុង​កម្រិត​ថវិកា វា​មិន​ត្រឹម​តែមាន​ថាមពល​ថ្ម​ធំ​5000 mAh ដែល​កាន់​ថ្ម​បាន​រហូតដល់ 40 ថ្ងៃ​ប៉ុណ្ណោះ​ទេ វា​ក៏បាន​បំពាក់​មកជា​មួយ​អេក្រង់​ធំ​ប្រភេទ​ដំណក់ទឹក​ទំហំ 6.5 អ៊ី​ញ ដែល​អាច​អនុញាត​ឲ្យ​អ្នកប្រើប្រាស់​ទទួលបាន​ប​ទ​ពិសោធន៍​កាន់តែ​ប្រសើរ​ជាង​មុន ជាមួយគ្នានេះ realme C11 ភ្ជាប់​មកជា​មួយ​ការ​រចនា​យ៉ាង​ស្រស់ស្អាត​ដែល​កំពុង​ពេញនិយម​។ realme C11 មានតម្លៃ​ត្រឹមតែ 119 ដុល្លារ​ប៉ុណ្ណោះ ហើយ​វា​ក៏ត្រូវ​បាន​គេ​ស្គាល់​ថា​ជា ស្មា​ត​ហ្វូ​ន​កម្រិត​ថវិកា ដែលមាន​ថ្ម​ធំ និង​ការ​រចនា​ទាន់សម័យ​បំផុត​។

​ថាមពល​ថ្ម​ធំ 5000 mAh កាន់​ថ្ម​បាន​រហូតដល់​40​ថ្ងៃ
ស្មា​ត​ហ្វូ​ន​ដែល​កាន់​ថ្ម​បានយូរ​គឺ​សំខាន់​ណាស់​សម្រាប់​យុ​វ័យ​បច្ចុប្បន្ន​។ realme C11 បំពាក់​ថាមពល​ថ្ម​ធំ 5000mAh ដែល​អាច​កាន់​ថ្ម​បាន​រហូតដល់​40​ថ្ងៃ​។ មិនតែប៉ុណ្ណោះ​ថាមពល​ថ្ម​ធំ​នេះ អនុញ្ញាត​ឲ្យ​អ្នកប្រើប្រាស់​អាច​ស្តាប់​តន្ត្រី​បាន​រហូតដល់ 169.8 ម៉ោង មើល​ភាពយន្ត​បាន 21 ម៉ោង និង​អាច​លេង​ហ្គេម​បាន​រហូតដល់ 12​ម៉ោង​។ លើសពីនេះទៅទៀត realme C11 ភ្ជាប់​ជាមួយ​មុខងារ APP Freezing និង មុខងារ​សន្សំសំចៃ​ថ្ម ជាមួយ​AI ដូច្នេះ​វា​ធ្វើ​ឲ្យ​ថាមពល​ថ្ម​អាច​ប្រើប្រាស់​បានយូរ​។

​ក្រៅពី​ថាមពល​ថ្ម​ធំ​អាច​ប្រើប្រាស់​បានយូរ ផ្នែក​សុវត្ថិភាព​គឺ​សំខាន់​ណាស់​។ ឆ្នាំង​សាក​និង​ខ្សែ​សាក​ថ្ម​របស់ realme C11 ទាំងអស់​មាន​បន្ទះ​សៀគ្វី​ត្រួតពិនិត្យ​សុវត្ថិភាព ដើម្បី​ការពារ​គ្រោះថ្នាក់​។ ជាមួយនឹង​មុខងារ​ផ្ទេរ​ថាមពល​ថ្ម OTG ពិសេស វា​ថែមទាំង​អាចជួយ​សន្សំសំចៃ​ថាមពល​ថ្ម​របស់​អ្នក និង​សាក​ថ្ម​ផលិតផល AIoT បាន​ទៀតផង​។​

​ការ​រចនា​ដែល​ពេញនិយម​ឈានមុខ​គេ និង​បាន​បំផុសគំនិត​ដោយ​ការ​រចនា​Geometric របស់ Mondrian ​ដើម្បី​ផ្តល់អោយ​យុវវ័យ​នូវ​ផលិតផល​ដែល​ពេញនិយម​និង​ឈានមុខ​គេ realme តែងតែ​សាកល្បង​ប្រើប្រាស់​នូវ​អ្វីដែល​ថ្មីៗ​នៅក្នុង​ការ​រចនា​រប​ស់​ខ្លួន ដើម្បី​ទាក់ទាញ​នូវ​ចំណាប់អារម្មណ៍​និង​នាំមក​នូវ​រូបរាង​ថ្មី ។ ហើយ​ដើម្បី​អបអរ​ផលិតផល C series ដែលមាន​អតិថិជន​ដល់​ទៅ​13​លាន​នាក់​នៅ​ជុំវិញ​ពិភពលោក realme បាន​ប្រើប្រាស់ ការ​រចនា​ថ្មី ដែល​បានទទួល​ការ​បំផុសគំនិត​ពី​រូប​geometric របស់​Piet Cornelies Mondrian។

​ដោយសារតែ “ C ” តំណាងអោយ​ភាពសំបូរ​បែប​និង​ភាព​ច្នៃប្រឌិត ដូច្នេះហើយ​realme C11 បានផ្តល់​ជា 2​ពណ៍​សម្រាប់​ជ្រើសរើស​គឺ Mint Green និង Pepper Grey។

ហើយ​អ្វី​ដែល​ខុសគ្នា​ជាមួយនឹង​ស្មា​ត​ហ្វូ​ន C series កាលពីមុន​នោះ​គឺ ឆ្នូត​ដែល​នៅ​ផ្នែក​ខាងក្រោយ​គឺ​បាន​ឆ្លងកាត់​ការ​ប៉ូ​លា​ចំនួន​300​នាទី និង​មាន​ខ្សែកោង​រហូតដល់​ជាង​450 ខ្សែកោង ធ្វើអោយ​កាន់តែ​ងាយស្រួល​ក្នុងការ​ចាប់​កាន់ និង​មិន​ងាយ​ប្រលាក់​ស្នាម​ម្រាមដៃ​។

អេក្រង់​ទំហំ ៦.៥ អ៊ី​ញ​បទពិសោធន៍​មើលឃើញ​កាន់តែច្បាស់​
realme C11 ត្រូវបាន​បំពាក់​ដោយ​អេក្រង់​ទំហំ 6.5 អ៊ី​ញ ដែល​នាំមក​នូវ​ទិដ្ឋភាព​ធំ​ទូលាយ​ផ្តល់ជូន​នូវ​បទពិសោធន៍​លេង​ហ្គេម និង​ការ​ទស្សនា​វីដេអូ​ល្អ​បំផុត ហើយ​អនុញ្ញាតឱ្យ​អ្នក​រីករាយ​នឹង​អេក្រង់​ធំ​លាត​ពេញ ជាមួយ​ការកាត់បន្ថយ​ចំណាំងផ្លាត ធ្វើ​ឲ្យ​អ្នកទទួលបាន​នូវ​បទពិសោធន៍​ពេញ​អេក្រង់​ពិតប្រាកដ​។ ។ ជាមួយនឹង​ការ​រចនា​ម៉ូដ​ខ្នាត​បែប​ដំណក់ទឹក ដែល​លាតសន្ធឹង​៨៨,៧% នៃ​តួខ្លួន​របស់​វា។

បន្ទះ​ឈី​ប​ខ្លាំង​ជាង​ជាមួយ​តម្លៃ ត្រឹមតែ ១១៩​ដុល្លារ
realme C11 បាន​បំពាក់​បន្ទះ​ឈី​ប Helio G35 ដែលមាន​ដំណើរ​ការល្អ​លំដាប់​ទីមួយ​និង​មាន​ថាមពល​ខ្លាំង​ក្នុងចំណោម​ផលិតផល​ដែលមាន​កម្រិត​តម្លៃ​ប្រហាក់ប្រហែលគ្នា​។ Helio G35 វា​ក៏​ជា​បន្ទះ​ឈី​ប​ដែល​បង្កើន​ប្រសិទ្ធភាព​ក្នុង​ការលេង​ហ្គេម​សំខាន់​មួយ ក្នុងចំណោម​បន្ទះ​ឈី​ប MediaTek ។ ដោយ​បំពាក់​ជាមួយ​នូវ​2GB RAM+32GB ROM និង​ដំណើរការ​ដោយ​LPDDR4X RAM ។​បើ​ប្រៀបធៀប​នឹង LPDDR3 កម្រិត​រូបភាព​កើនឡើង​20% និង សមត្ថភាព​RAM​កើនឡើង​បាន​100% ។ វា​មាន​រន្ធ​3​សម្រាប់​ដាក់​កាត ដែល​អាចដាក់​បាន SIM 2 និង Memory កាត 1 (​ដែល​អាច​បន្ថែម​បាន​ដល់ 256GB)​។​

​ស្មា​ត​ហ្វូ​ត​កម្រិត​ថវិកា​ដែល​បំពាក់​កាមេរ៉ា​ភ្លោះ មានមុខ​ងារ​ថត​ពេលយប់​
realme C11 ត្រូវបាន​បំពាក់​មកជា​មួយ​កាមេរ៉ា​ខាងក្រោយ​ទំហំ ១៣ មេ​ហ្គា​ភិ​ច​ស៊ែ​ល ដែលមាន​មុខងារ​ថត Porttait និង Nightscape ធ្វើឱ្យ​វា​ក្លាយជា​ទូរស័ព្ទ​ឆ្លាត​វៃ​តែមួយគត់​ដែល​អាច​ថត​បាន​នៅពេល​យប់​ក្នុង​កម្រិត​តម្លៃ​ប្រហាក់ប្រហែលគ្នា​។​

realme C11 ត្រូវបាន​ចាត់ទុកថា​ជា “​ស្មា​ត​ហ្វូ​ន​កម្រិត​ថវិកា ដែលមាន​ថាមពល​ថ្ម​ធំ និង​ការ​រចនា​ទាន់សម័យ​បំផុត​” រចនាបថ​របស់​វា អាច​ឲ្យ​អ្នកប្រើប្រាស់​ទទួលបាន​នូវ​បទពិសោធន៍​កាន់តែ​អស្ចារ្យ ដោយ​មិន​បារ​ម្ភ​ជាមួយ​ការ​អស់​ថ្ម​។ រចនាបថ​ដែល​ស្អាត​ប្លែក នៃ realme C11 នឹង​កំណត់​ឡើងវិញ​នូវ​ស្តង់ដារ សោភ័ណភាព របស់​អ្នកប្រើប្រាស់​សម្រាប់​ស្មា​ត​ហ្វូ​ន​កម្រិត​ថវិកា​។

realme C11 នឹងធ្វើ​ការប្រកាស​លក់​ជា​ផ្លូវការ​នៅ​ថ្ងៃទី ២៤ ខែកក្កដា នេះ​តទៅ​។ ហើយ realme C11 មាន ២ ពណ៌ សម្រាប់​ជ្រើសរើស គឺ ពណ៌​បៃតង (Mint Green) និង ប្រផេះ​(Pepper Grey) ដែលមាន អង្គ​ផ្ទុក​ខាងក្នុង​ទំហំ 2GB RAM+32GB ROM ជាមួយ​តម្លៃ​ពិសេស​ត្រឹមតែ ១១៩ ដុល្លារ​តែ​ប៉ុណ្ណោះ៕
កម្ពុជាថ្មី

      



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114