BREAKING NEWS
Search

អាហារ ៦ ប្រភេទ​បំពេញវីតាមីន A និង​រូបត្ថម្ភ​នៃ​សារជាតិ Retinol ដល់​រាង​កាយ

រាងកាយ​របស់​មនុស្ស​ត្រូវ​ការ​វីតាមីន A សម្រាប់​ដំណើរការ​សរីរវិទ្យា​មុខងារ ភាព​ស៊ាំ​និង​មុខងារ​បន្ត​ពូជ ​និង​សុខភាព​របស់ retina នៅ​ក្នុង​ភ្នែក ​ចំណែក retinol ដែល​ជា​ទម្រង់​មួយ​នៃ​វីតាមីន​រលាយ​ជាតិ​ខ្លាញ់ ​ត្រូវ​បាន​រក​ឃើញ​នៅ​ក្នុង​អាហារ​ផ្សេង​ៗ​គ្នា ​ដែល​មាន​លើ​សត្វ​និង​អាហារ​ផ្សេង​ទៀត ។

ដើម្បី​បាន​ដឹង​ថា ​តើ​អាហារ​ណា​ខ្លះ​ដែល​មាន​ផ្ទុក​នូវ​​សារជាតិ retinol នេះ​គឺ​ជា​ចម្លើយ​មួយ​ចំនួន ៖

១. ថ្លើម

ថ្លើម​សត្វ​ត្រូវ​បាន​គេ​ដឹង​ថា​ មាន​ផ្ទុក​នូវ​អរម៉ូន​ទីរ៉ូអ៊ីត​និង​វីតាមីន A ច្រើន​ជាង​សាច់​ផ្សេង។ ប៉ុន្តែ​អ្នក​ជំនាញ​ខាង​អាហារ​ក៏​បាន​ព្រមាន​ថា​ ដោយសារ​តែ​បរិមាណ​នៃ​វីតាមីន A ដែល​មាន​​ផ្ទុក​ច្រើន ​ដូច្នេះ​សូម​កុំ​ទទួលទាន​ច្រើនពេក ដែល​អាច​បណ្ដាល​ឲ្យ​មាន​គុណវិបត្តិ​ច្រើន​ជាង​គុណ​សម្បត្តិ។

២. តម្រងនោម

ដើម្បី​ឱ្យ​មាន​សារជាតិ retinol​ ក្នុង​រាងកាយ តម្រងនោម​ក៏​ជា​សាច់​សត្វ​ដែល​មាន​ផ្ទុក ១១៩ មិល្លីក្រាម​នៃ​សាច់ឆៅ ​ចំណែក​រសជាតិ​របស់​វា​គឺ​មិន​ខុស​ពី​ថ្លើម​ទេ​ ប៉ុន្តែ​​យើង​ក៏​ត្រូវ​មាន​សិល្បៈ​ក្នុង​ការ​​ចម្អិន​ដែរ ​ទើប​បាន​រសជាតិ​ឆ្ងាញ់​និង​​មិន​ធំ​ក្លិន​សាច់។

៣. អន្ទង់

ជា​ទូទៅ​អន្ទង់​ជា​សត្វ​ដែល​មាន​ជាតិ​ខ្លាញ់​ច្រើន​ក្នុង​រាងកាយ  ប៉ុន្តែ​អន្ទង់​ដែល​គ្មាន​ខ្លាញ់​មាន​សារជាតិ​អេតាណុល ៣២២ មិល្លីក្រាម ​រួម​ទាំង​វីតាមីន A និង​សារជាតិ retinol រួម​គ្នាដែរ។

បើ​សិន​ចង់​ទទួល​បាន​សារជាតិ​ទាំង​នោះ​ សូម​ទទួលទាន​អន្ទង់​ដែល​ស្រស់ៗ​ ហើយ​ចម្អិន​វា​ឲ្យ​បាន​ឆ្អិន​ល្អ​ និង​មាន​អនាម័យ​ជានិច្ច។

៤. ត្រី​ធូណា​ពណ៌​ខៀវ

ត្រី​ធូណា​ពណ៌​ខៀវ​មាន​ផ្ទុក​សារជាតិ retinol ៦៤៣ មិល្លីក្រាម។ ប៉ុន្តែ​បើ​យើង​យក​ត្រី​ធូណា​ទៅ​ដុត​ជំនួស​អាំង ​នោះ​វីតាមីន ​A និង​សារជាតិ​នៃ​អាហារ​រូបត្ថម្ភ​មិន​បាន​បាត់បង់​ឡើយ។

៥. ឈីស

ឈីស​គឺ​ជា​ប្រភព​នៃ​អាហារ​មួយ​ផ្សេង​ទៀត​នៃ​សារជាតិ retinol ដើម្បី​ទទួល​បាន​ទាំង​សុខភាព​និង​អាហារ​កាន់​តែ​ឈ្ងុយឆ្ងាញ់​ យើង​ក៏​អាច​ទទួលទាន​​ឈីស​ជាមួយ​នឹង​គ្រាប់​ផ្លែឈើ​ក្រៀម ​ឬ​នំ​ឃុកឃី​ជំនួស​វិញ។

៦. ស៊ុត

ស៊ុត​គឺ​ជា​មធ្យោបាយ​ដ៏​ល្អ​មួយ​ផ្សេង​ទៀត​ ដើម្បី​ឲ្យ​រាងកាយ​​ទទួល​បាន​សារជាតិ retinol ដោយ​មិន​ចាំបាច់​ខ្វល់ខ្វាយ​នឹង​ម្ហូប​អាហារ​ច្រើនពេក។ ចំណែក​ស៊ុត​ឆៅ​មួយ​គ្រាប់ ១ មាន​ផ្ទុក​សារធាតុ retinol ប្រហែល ៦៣ មិល្លីក្រាម ​ហើយ​​ក៏​ជា​ហារ​មួយ​ប្រភេទ​ដែល​ងាយស្រួល​ចម្អិន​ រហ័ស​ទាំង​អាហារ​ពេលព្រឹក ​អាហារ​ថ្ងៃត្រង់​ និង​ពេលល្ងាច។

ប៉ុន្តែ​ត្រូវ​ចាំ​ថា​ សារជាតិ retinol គឺ​មាន​នៅ​ក្នុង​ពណ៌លឿង​ ដូច្នេះ​សូម​កុំ​បោះចោល​ ប្រសិន​បើ​ការ​បង្កើន​កម្រិត​វីតាមីន A របស់​យើង​គឺ​ជា​គោលដៅ​ក្នុង​រាងកាយ៕

ចុចអាន៖ ចង់​កាត់ស្រ្តេស​ បង្កើនអារម្មណ៍​សប្បាយចិត្ត​គួរ​ទទួលទាន​​អាហារទាំងនេះ

ចុចអាន៖ទម្លាប់​រស់នៅ​សាមញ្ញ ៧ យ៉ាង​ដើម្បី​បង្កើន​ថាមពល​ដល់​រាងកាយ​ពេញ​មួយ​ថ្ងៃ

ប្រែសម្រួល៖សាងស្រីល័ក្ខ