BREAKING NEWS
Search

​ហ្វេសប៊ុក ​ដាក់ឱ្យប្រើប្រាស់មុខងារ App Lock ​បង្កើន​សុវត្ថិភាព​កម្មវិធី Messenger ​

ភ្នំពេញ ៖ ក្រុមហ៊ុន ហ្វេសប៊ុក ទើបដាក់ឱ្យប្រើប្រាស់មុខងារ App Lock សម្រាប់កម្មវិធី Messenger ដើម្បី​បង្កើនសុវត្ថិភាពក្នុងការប្រើប្រាស់ ទោះបីជាឱ្យទូរសព្ទអ្នកដទៃខ្ចីប្រើក៏ដោយ។

យោងតាមនាយកដ្ឋានព័ត៌មានវិទ្យា នៃក្រសួងមហាផ្ទៃ បានឲ្យដឹងថា មុខងារ App Lock គឺជាការការពារឯកជនភាពរបស់អ្នកប្រើប្រាស់គឺមានសារៈសំខាន់បំផុត ក្នុងសម័យបច្ចេក​វិទ្យា។ ការបន្ថែមមុខងារថ្មីនេះ ​ធ្វើឱ្យអ្នកប្រើប្រាស់ មានអារម្មណ៍សុវត្ថិភាព ព្រោះព័ត៌មានរបស់ពួកគេនឹងមិន​ត្រូវ​បានចូលមើលនៅពេលដែលអ្នកផ្សេងប្រើទូរសព្ទរបស់គេនោះទេ។

​នាយកដ្ឋានព័ត៌មានវិទ្យា ​ បានឲ្យដឹងទៀតថា ក្រុមហ៊ុន Facebook ក៏បានកំពុង ធ្វើការ​សាកល្បងមុខងារ ដើម្បីឱ្យអ្នកប្រើប្រាស់អាចកំណត់ថា តើអ្នកណាអាចផ្ញើសារ ឬតេមកគេ ដោយផ្ទាល់ ឬពួកគេក៏អាចកំណត់សម្រាប់អ្នកដែលមិនអាចតេ ឬផ្ញើសារបានទាំងស្រុងផង។ មិនត្រឹមតែប៉ុណ្ណោះ ក្រុមហ៊ុន​នឹងធ្វើឱ្យរូបភាពមើលទៅឃើញព្រិល ប្រសិនបើរូបភាពនោះត្រូវបានផ្ញើពីអ្នក ដែលអ្នកប្រើប្រាស់មិនស្គាល់។

បច្ចុប្បន្ន​មុខងារនេះ ប្រើបានតែនៅលើ​ប្រព័ន្ធ​ប្រតិបត្តិការ iOS តែប៉ុណ្ណោះ តែគួរឱ្យស្ដាយសម្រាប់ប្រព័ន្ធ​ប្រតិបត្តិការ Android ទាល់តែ២-៣ខែទៀត ទើបអាចប្រើមុខងារនេះបាន។ ដើម្បីប្រើប្រាស់មុខងារនេះ លោកអ្នកអាចចូលទៅក្នុង Privacy ដើម្បីបើកមុខងារនេះ៕

ចុចអាន ៖ សារទទួលបានលុយ កំពុង​វាយលុកអ្នកប្រើប្រាស់កម្មវិធី telegram​