BREAKING NEWS
Search

ក្រោយ​​សម្រាល​កូនក៏អាចរក្សារាងស្អាតបានដែរ ដោយអនុវត្តគន្លឹះ ៣ យ៉ាងនេះ

ម៉ាក់ៗមួយចំនួនតែងតែមានកង្វល់ជាមួយនឹងរូបរាងរបស់ខ្លួន ក្រោយសម្រាលកូន ព្រោះតែមានខ្លាញ់ក្បាលពោះជ្រុល ឬស្បែកយារធ្លាក់ជាដើម។

យ៉ាងណាក៏ដោយ ប្រសិនបើស្ត្រីដែលប្រទះ​នូវបញ្ហា​នៃ​ការ​សម្រក​ទម្ងន់ ដោយចង់ឱ្យរាងកាយ​ត្រឡប់​ទៅដូច​​កាល​ពី​មុន​សម្រាល​កូនវិញ​ អាចមកសាក​ល្បង​អនុវត្ត​​គន្លឹះ​សំខាន់ៗទាំង ៣​ ខាងក្រោមនេះបាន៖

១. ព្យាយាម​ធ្វើ​ចលនា​រាងកាយឲ្យបានច្រើន​

ក្រោយ​សម្រាល​កូន​បាន​មួយ​រយៈ នៅពេលមានកម្លាំងឡើង​វិញ​ គួរ​​ឧស្សាហ៍​ធ្វើ​ចលនា​រាង​កាយ​​រួម​មាន​ ​ពរ​កូន​ដើរ​លេង​ ឬ ធ្វើ​កិច្ចការ​ផ្ទះខ្លះៗ​ ព្រោះការ​ធ្វើ​ចលនា​រាង​កាយ​អាច​ជួយ​ជម្រុញ​ដល់​ការ​រំលាយអាហារ​ ធ្វើ​ឱ្យ​អាហារ​រលាយ​បាន​លឿន។ ដូច្នេះសកម្មភាពទាំងនេះ ​អាច​ជួយ​ក្នុង​ការ​សម្រក​រាង ជា​ជាង​ដែល​មិន​បញ្ចេញ​ចលនា​រាង​កាយ​សោះ។

២. ធ្វើ​លំហាត់​ប្រាណ

បន្ទាប់ពី​សម្រាល​កូនបាន​ ២-៣ ​ថ្ងៃ ឬក្រោយ ២០ ថ្ងៃ​ ម៉ាក់ៗ​អាច​ចាប់​ផ្តើម​ហាត់​ប្រាណបានហើយ។ ប៉ុន្តែចំពោះលំ​ហាត់ណាមួយដែលសក្តិសម ម៉ាក់ៗ​ត្រូវ​ពិគ្រោះ​ជាមួយ​អ្នក​ជំនាញ​ឱ្យ​បាន​ត្រឹម​ត្រូវ​សិន ឬ អាច​ជ្រើស​រើស​ហាត់​ដោយ​ខ្លួន​ឯង​ដោយ​ធ្វើ​ការ​អនុវត្ត​តែ​ក្បាច់​ណា​ងាយៗ​តែ​ប៉ុណ្ណោះ។

៣. ជ្រើសរើស​របប​អាហារប្រចាំថ្ងៃ

​ស្ត្រី​កូន​ខ្ចី​ ងាយនឹង​ប៉ះ​ពាល់​​សុខភាព​​ខ្លាំងណាស់ ប្រសិនជ្រើសរើសអាហារបរិភោគមិនបានត្រឹមត្រូវ។ ជំនួស​ឲ្យការ​បង្អត់​អាហារ​ដើម្បីសម្រកទម្ងន់  ម៉ាក់ៗត្រូវ​បរិភោគ​អាហារ​សុខភាពឲ្យបានគ្រប់គ្រាន់​​ទើប​ប្រសើរ។

មួយវិញទៀត ការ​ផឹក​ទឹក​បាន​ច្រើន​ក៏​ជា​កត្តា​មួយ​ដ៏​សំខាន់​ក្នុង​ការ​សម្រក​រាង​ដែរ។ ទឹក​អាច​ជួយ​ពន្លឿន​ល្បឿន​នៃ​ការ​រំលាយ​អាហារ​ និង ប្រព័ន្ធ​សំខាន់ៗ​នៅ​ក្នុង​រាង​កាយ​​ដែល​ជួយ​ដល់​ការ​រំលាយ​ជាតិ​ខ្លាញ់​ក្នុង​ខ្លួន​ជា​ដើម៕

ប្រែសម្រួល៖ សន្យា

ប្រភព៖ GREATIST

ចុចអាន៖ ដុតបំផ្លាញខ្លាញ់គ្មានសល់ ​ជាមួយលំហាត់ប្រាណ ១០ ក្បាច់

ចុចអាន៖ បំបាត់​​​​​​សាច់​ហៀរ​​ក្រោម​ក្លៀកជាមួយលំហាត់ប្រាណ ៥ ប្រភេទ