BREAKING NEWS
Search

រឿង​អស្ចារ្យ ៦ យ៉ាងដែលមនុស្សគ្រប់គ្នាមិនធ្លាប់ដឹងពី​ស្ត្រីជំនាន់មុន​

ស្ត្រី​បាន​បង្ហាញ​ពី​ភាព​អស្ចារ្យ​ក្នុង​ការ​បង្កើត​ឧបករណ៍​ពហុ​មុខងារ​ប្រកបដោយ​ភាព​ច្នៃប្រឌិត​ ដែល​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​ជីវិត​រស់នៅ​ប្រចាំថ្ងៃ​របស់​មនុស្សគ្រប់គ្នា។

នេះ​​ជា​រឿង ៦ យ៉ាង​ដែល​មនុស្ស​គ្រប់គ្នា​ប្រហែល​ជា​មិនធ្លាប់​ដឹង​ពី​ស្ត្រី ៖

១. ម៉ាស៊ីន​លាងចាន

ម៉ាស៊ីន​លាងចាន​ដែល​មិន​ធ្លាប់​មាន​ពី​មុន​មក​ ត្រូវ​បាន​ចុះ​បញ្ជី​កម្មសិទ្ធិ​នៅ​ឆ្នាំ ១៨៨៦ ដោយ​លោកស្រី Josephine Cochrane។ ម៉ាស៊ីន​របស់ Josephine រួម​បញ្ចូល​គ្នា​នូវ​សម្ពាធ​ទឹក​ខ្ពស់ ​​ខ្សែភ្លើង ​និង​ចំហាយ​ទឹក​​សម្រាប់​សម្ងួត​ចាន។ ទោះបី​ជា​គាត់​​ប្រើ​វា​ដោយខ្លួនឯង​ក៏ដោយ​ តែគាត់បាន​បង្កើត​អ្វី​មួយ​ដែល​ធ្វើ​ឲ្យ​ជីវិត​កាន់​តែ​ងាយស្រួល​ដល់​មនុស្ស​ទូទៅ។

២. កុំព្យូទ័រ

ដោយ​បាន​រួមគ្នា​ជាមួយ​លោក Howard Aiken ក្នុង​ឆ្នាំ ១៩៤៤ លោកស្រី Grace Hopper បាន​រចនា​កុំព្យូទ័រ របស់ Harvard ដែល​ជា​ម៉ាស៊ីន​ទំហំ​បន្ទប់ ៥ តោន។ គាត់បាន​បង្កើត​ការ​ចងក្រង​ដែល​បកប្រែ​ភាសា​សរសេរ​ទៅ​ជា​កូដ​កុំព្យូទ័រ និងថែម​ទាំង​បង្កើត​លក្ខខណ្ ឌ“ កំហុស” និង“ បំបាត់​កំហុស” នៅ​ក្នុង​អក្សរដែរ។

លើស​ពី​នេះ​ទៅ​ទៀត​នៅ​ឆ្នាំ ១៩៥៩ លោកស្រី​គឺ​ជា​ផ្នែក​មួយ​នៃ​ក្រុម​ដែល​បាន​បង្កើត COBOL ដែល​ជា​ភាសា​សរសេរ​កម្មវិធី​ទំនើប​ដំបូង​គេ​មួយ។

៣. ធុងសំរាម​ដែល​មាន​ជើង​ទម្រ

អ្នក​ចិត្តសាស្ត្រ​និង​ជា​វិស្វករ​អាមេរិក​លោកស្រី Lillian Gilbreth ត្រូវ​បាន​គេ​ស្គាល់​ថា​ បាន​កែលំអ​ភាព​ច្នៃប្រឌិត​ដែល​មាន​ស្រាប់ ​ជាមួយ​នឹង​ការ​កែសម្រួល​បន្តិចបន្តួច​ នៅ​ដើម​ទសវត្ស​ឆ្នាំ ១៩០០ ។ Gilbreth បាន​រចនា​ធ្នើរ​នៅ​ខាងក្រោម​ធុងសំរាម ​ធ្វើ​ឱ្យ​ងាយ​ស្រួល​ប្រើ ​និង​អាច​យក​ជើង​ជាន់​ដោយ​មិន​ចាំបាច់​យក​ដៃ​ទៅ​បើក។

៤. ល្បែង​ក្ដារ

ល្បែង​ក្ដារ​ដែល​ល្បីល្បាញ​បំផុត​លើ​ពិភពលោក​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​ស្ត្រី Elizabeth Magie ដែលមានឈ្មោះថា The Landlord’s Game ដើម្បី​ផ្សព្វផ្សាយ​ទ្រឹស្ដី​សេដ្ឋកិច្ច​របស់ Georgism(ភូមិសាស្រ្ត) ដោយបានបង្រៀន​អ្នក​លេង​អំពី​ភាព​អយុត្តិធម៌​នៃ​ការ​រំលោភ​យក​ដី​ធ្លី​ គុណវិបត្តិ​នៃ​ការ​ជួល​ និង​តម្រូវការ​បង់ពន្ធ​ដី​តែ​មួយ​លើ​ម្ចាស់។ ហ្គេម​នេះ​បាន​បោះពុម្ពផ្សាយ​ដោយ​ខ្លួនឯង​នៅ​ឆ្នាំ ១៩០៦។

៥. ម៉ាស៊ីនអារ

Tabitha Babbitt គឺ​ជា​មនុស្ស​ដំបូង​គេ​ដែល​ណែនាំម្មករ​ធ្វើ​អុស​ឲ្យ​បង្កើត​ម៉ាស៊ីន​អារ​ឈើ​ ជំនួស​ឲ្យ​ការ​ប្រើ​កម្លាំង​របស់​មនុស្ស។  Babbitt ថែម​ទាំង​បាន​បង្កើត​គំរូ​​ម៉ាស៊ីន ​ហើយ​ភ្ជាប់​វា​ទៅ​នឹង​កង់​វិល​របស់​នាង​ក្នុង​ឆ្នាំ ១៨១៣។

៦. កែវពង្រីក​នាវា​មុជទឹក​និង​អំពូលភ្លើង

អ្នកច្នៃប្រឌិត​ដំបូង​ឈ្មោះ Sarah Mather បាន​បង្កើត​ការ​រួមបញ្ចូល​គ្នា​ដែល​មាន​ប្រយោជន៍​មិន​គួរ​ឱ្យ​ជឿ​រវាង​កែវ​យឹត​និង​អំពូល​ភ្លើង ​សម្រាប់​នាវាមុជទឹក។ ការ​ច្នៃប្រឌិត​របស់​គាត់​ត្រូវ​បាន​គេ​ទទួលស្គាល់​នៅ​ឆ្នាំ ១៨៤៥ ៕

ចុចអាន៖ ហេតុផល ៤ យ៉ាង​​​ដែលគួរ​តែ​ចាប់ផ្ដើម​អាជីវកម្ម​ឥឡូវ​នេះលែងពន្យារ

ចុចអា​ន៖ពង្រឹង​បណ្ដាញ(The Network Group)​កាន់តែប្រសើរ​ឡើ

ប្រែសម្រួល៖ សាង ស្រីល័ក្ខ