BREAKING NEWS
Search

សេដ្ឋីៗទម្លាប់ធ្វើអ្វីខ្លះ មុនពេលចូលគេង?

មនុស្សធម្មតា ចូលចិត្តចំណាយពេលគ្មានប្រយោជន៍មុនពេលចូលគេង។ ផ្ទុយទៅវិញ មនុស្សជោគជ័យនិយមធ្វើរឿងដែលបុគ្គលធម្មតាមិនទម្លាប់ធ្វើ។

តើមនុស្សជោគជ័យចូលចិត្តធ្វើអ្វីខ្លះមុនពេលចូលដំណេក?

ខាងក្រោមនេះ គឺជាចម្លើយ!

អានសៀវភៅ ៖ មនុស្សជោគជ័យទាំងអស់លើលោកនេះ សុទ្ធតែជាមនុស្សវក់ជាមួយការអានសៀវភៅ។ ទម្លាប់មហាសេដ្ឋីភាគច្រើនគឺ អានសៀភៅរហូតងងុយគេង ទើបចូលសម្រាក។ ពួកគេតែងតែរៀនពីអ្វីដែលបានអាន ហើយយកវាមកថ្លឹងថ្លែងក្នុងជីវិតរស់នៅ។

ចំណាយពេលជាមួយគ្រួសារ និងមិត្តភក្តិ៖ អ្នកមានៗមិនមែនគិតតែរឿងការងារ ឬរឿងលុយកាក់នោះទេ តែពួកគេតែងតែចំណាយពេលវេលាសម្រាប់ក្រុមគ្រួសារ និង មិត្តភក្តិ ផងដែរ។ ពួកគេ រមែងចាត់ទុកភាពជោគជ័យមិនសំដៅតែលើរឿងរកស៊ីប៉ុណ្ណោះ តែក៏ត្រូវជោគជ័យនៅជីវិតក្រុមគ្រួសារថែមទៀត។ ហេតុនេះ អ្នកមានភាគច្រើនរមែងចំណាយពេលនិយាយ ជជែកលេង ជាមួយមគ្រួសារ នៅពេលទំនេរពីកិច្ចការងារ ទើបចូលគេងជាក្រោយ។

ធ្វើសមាធិ ៖ ទម្លាប់សំខាន់មួយមុនពេលចូលគេងរបស់បុគ្គលជោគជ័យនោះគឺ ធ្វើសមាធិនៅពេលយប់ ។ ដោយសារការធ្វើសមាធិល្អសម្រាប់សុខភាពរាងកាយ និងផ្លូវចិត្ត ។ ជាពិសេសការធ្វើសមាធិអាចធ្វើឲ្យមានអារម្មណ៍ស្ងប់ល្អ និង ធូរស្បើយ ក្រោយពីការបំពេញកិច្ចការងារពេញមួយថ្ងៃ។

សរសេរកិច្ចការដែលបានធ្វើសម្រេចពេញមួយថ្ងៃ ៖ ចំពោះមនុស្សជោគជ័យភាគច្រើន គឺតែងតែកត់ត្រាទុកនូវអ្វីដែលបានធ្វើសម្រេចមិនថាតែរឿង តិចតួច ឬ ធំដុំក្ដី។ វាអាចធ្វើឲ្យ ពួកគេរីករាយចំពោះអ្វីដែលខ្លួនធ្វើបាន និងទទួលយកភាពបរាជ័យដើម្បីទុកជាបទ ពិសោធន៍កែប្រែឲ្យកាន់តែល្អ។

គ្រោង និង រៀបចំទុកជាស្រេចនូវអ្វីដែលត្រូវធ្វើសម្រាប់ថ្ងៃបន្ទាប់៖ គ្មានសេដ្ឋីជោគជ័យណាដែលមិនចូលចិត្តគ្រោងផែនការទុកអ្វីជាមុននោះឡើយ។ ពួកគេបានគ្រោងអ្វីៗទុកសម្រាប់ថ្ងៃស្អែក ដោយការកត់ត្រាពីអ្វីដែលត្រូវធ្វើ និង ត្រៀមខ្លួនទុកជាស្រេចសម្រាប់ការងារថ្ងៃបន្ទាប់ ។ ដូច្នេះ នៅពេលក្រោកឡើង ពួកគេក៏នឹងមិនញេមញុំ ចាប់លិចចាប់កើតដែរ។

បញ្ចប់កិច្ចការងារឲ្យសព្វគ្រប់៖ មនុស្សជោគជ័យ កម្របំផុតទុកកិច្ចការដែលត្រូវធ្វើ ចោលមួយឡែក ដោយមិនបញ្ចប់ឲ្យរួចស្រេច។ ពួកគេច្រើនតែបញ្ចប់វាមុនពេលចូលគេង ហើយពួកគេតាំងចិត្តខ្ពស់ និងខំធ្វើកិច្ចការទាំងឡាយឲ្យរួចតាមអ្វីដែលខ្លួនសន្យាទុក៕

ប្រែសម្រួល៖ សន្យា

ប្រភព៖ Lifehack 

ចុចអាន៖ បង្ហាញមុខកីឡាករបាល់ទាត់មានជាងគេបំផុតនៅលើពិភពលោកឆ្នាំ ២០២០

ចុចអាន៖  ស្រ្តីស្បែកខ្មៅធ្លាប់គេមើលងាយអាចប្រែជាសេដ្ឋីនីល្បីល្បាញ