BREAKING NEWS
Search

មុនសម្រេចចិត្តរើសទីតាំងអាជីវកម្ម ត្រូវពិនិត្យលើរឿង ៣ នេះសិន

អាជីវកម្មលក់ដូរក្ដី បម្រើសេវាកម្មក្ដីពុំអាចបង្កើតឡើងដោយគ្មានទីតាំងសម្រាប់ឈរជើងបានឡើយ។ ទីតាំងជាចំណុចចាំបាច់មួយត្រូវគិតគូ មុនបើកដំណើរការរកស៊ី។

ហេតុនេះ បើអ្នកមានបំណងបើករបររកស៊ី ត្រូវពិចារណាចំណុចសំខាន់ៗ ៣ នេះសិនមុនជ្រើសរើសកន្លែងលក់ដូរឲ្យសមប្រកប៖

១. តម្លៃឈ្នួលទីតាំង

តម្លៃនៃការជួលទីតាំងរកស៊ី អាចជាបញ្ហាធំមួយ បើវាមិនសមនឹងទំហំនៃជំនួញទេ។ ដូច្នេះ មុនពេលសម្រេចចិត្តថាយកទីតាំងណាមួយមករកស៊ី ត្រូវពិចារណាឱ្យច្បាស់លាស់ពីលទ្ធភាពសម្រាប់ថ្លៃជួល បើមិនអ៊ីចឹងទេ រត់តែលើថ្លៃជួលក៏មិនគ្រប់ផង។  បើរបរតូចតាចអាចចាប់ផ្ដើមពីកូនរទេះសិនក៏ជាការល្អម្យ៉ាង។ ប៉ុន្តែយល់ថាការរកស៊ីអាចនឹងដើរបានលឿននិងរីកធំក្នុងពេលឆាប់ៗ អាចជួលទីតាំងណាដែលស៊ីជាមួយចំណូលរបស់អ្នក។

២. បរិយាកាសទីតាំង

បរិយាកាសក្នុងតំបន់នៃទីតាំងហាង ក៏ជារឿងមួយទៀតគួរពិចារណាដែរ។ គួរពិនិត្យមើលថា កន្លែងដែលដាក់លក់មានមនុស្សនិយមចូលចិត្តញ៉ាំច្រើនឬអត់ ? មួយវិញទៀតត្រូវមើលថា ផលិតផលដែលនឹងលក់ វាត្រូវជាមួយបរិបទនៃទីតាំង ឬសក្តិសមនឹងការរកស៊ីអាចជាតម្រូវការរបស់អតិថិជន។ យោបល់ល្អមួយក្នុងចំណុចនេះ អ្នករកស៊ីគួរតែងាកទៅមើលទីតាំងមួយដែលសម្បូរទៅដោយសិស្សសាលា និងបុគ្គលិកធ្វើការជាដើម ដែលសុទ្ធសឹងតែជាអតិថិជនគោលដៅ។

៣. ការប្រកួតប្រជែងជាមួយទីតាំងក្បែរគ្នា

មុនចូលទៅរកស៊ីនៅទីតាំងណាមួយ ត្រូវសម្លឹងមើលស្ថានភាពជុំវិញពីកម្រិតនៃការប្រកួតប្រជែងច្រើនឬក៏តិចជាមុនសិន ដើម្បីឱ្យប្រាកដចិត្តថា ពេលអ្នកចូលទៅអាចជោគជ័យ និងរីកចម្រើនបាន។ បន្ថែមពីលើនេះ ត្រូវមើលថា តើរបរដែលយើងបម្រុងនិងរកស៊ីនេះមានគេរកស៊ីហើយឬនៅ បើមានយើងគួរត្រៀមខ្លួនធ្វើការប្រកួតប្រជែងដោយរបៀបណា៕

ប្រែសម្រួល៖ សន្យា

ប្រភព៖ Business Insider

ចុចអាន៖ គន្លឹះ ៨ យ៉ាងត្រូវដឹង មុនបើកហាងកែសម្ផស្ស

ចុចអាន៖ ចង់រកស៊ីលក់នំ Cakeជោគជ័យអានគន្លឹះទាំងនេះ