BREAKING NEWS
Search

ជីវិតមនុស្ស ចង់ចម្រុះពណ៌ដូចឥន្ធនូ គប្បីរៀនដើរកាត់ភ្លៀងផ្គរជាមួយ​៨ចំណុចនេះ

អាថ៌កំបាំងនៃសុខភាព សម្រាប់ទាំងគំនិតនិងរាងកាយ គឺមិនត្រូវយំសោកចំពោះអតីតកាលព្រួយបារម្ភអំពីអនាគតឬគិតទុកជាមុនអំពីបញ្ហាដែលមិនទាន់កើតមាននោះទេ ប៉ុន្តែត្រូវរស់នៅក្នុងពេលបច្ចុប្បន្ន ដោយប្រាជ្ញានិងដោយយកចិត្តទុកដាក់។

ការដែលធ្វើឱ្យជីវិតយើងសាមញ្ញ អនុញ្ញាតឱ្យយើងរស់នៅក្នុងជីវិតបច្ចុប្បន្ននេះដោយ​សុខដុមស្រេចទៅហើយ។

ការលុបបំបាត់ចំណង់លើទ្រព្យសម្បត្តិដែលមិនចាំបាច់ បានរំដោះយើងពីអារម្មណ៍ច្រណែន ប្រៀបធៀប ហើយ​ការរំដោះខ្លួនពី ចងចាំ​អតីតកាលបានជួយ​ឱ្យយើង​លែងជាប់គាំង។ ផ្នត់គំនិតនេះ ជាការឈូសឆាយជីវិត​របស់យើងខ្លួនឯង ឱ្យយើងមានសេរីភាពក្នុងការកែកុនជីវិតសព្វថ្ងៃនេះ ផ្តោតច្បាស់លាស់ជុំវិញគុណតម្លៃសំខាន់បំផុតរដែលយើងម្នាក់ៗមាន​។

ការរស់នៅក្នុងពេលបច្ចុប្បន្ននេះមានន័យថាលែងព្រួយបារម្ភអំពីអ្វីដែលបានកើតឡើងក្នុងអតីតកាលហើយមិនខ្លាចអ្វីដែលនឹងកើតឡើងនាពេលអនាគតឡើយ។ វាមានន័យថារីករាយនឹងអ្វីដែលកំពុងកើតឡើងនៅពេលនេះនិងការរស់នៅសព្វថ្ងៃ។

ការជ្រើសរើសរស់នៅក្នុងអតីតកាល(ហួសទៅហើយ)ឬអនាគតកាល(មិនទាន់កើតផង​)បានធ្វើអោយគ្រប់គ្នាបាត់បង់ពេលវេលា​និងអត្ថន័យ​នៃ​ជីវិតពិតប្រាកដក្នុងបច្ចុប្បន្នកាល។

តើរស់នៅទទួលភ្លៀងផ្គរបែបណានឹងអាចទទួលបានពន្លឺឥន្ធនូ?

១ ដកការប៉ុនប៉ង​លើទ្រព្យសម្បត្តិណាដែលមិនចាំបាច់

សប្បាយ​ចិត្ត​នឹងអ្វីដែលយើង​មាន គឺកំពុង​រៀន​រស់នៅក្នុងបច្ចុប្បន្ន។ ការយល់ព្រម​ដកចោលក្តីប្រាថ្នាហួសហេតុនានា​ចេញ ពីជីវិត​នឹង​ធ្វើឱ្យយើងកំពុងរស់ក្នុងសុភមង្គលពេញលេញ។ យើងមិនចាំបាច់មានផ្ទះតម្លៃរាប់លានទើបគេងលក់ស្រួលទេ​ហើយក៏មិនចាំបាច់មាន​ត្បូង​តម្លៃធំបំផុតលើលោក​មកគ្រប់គ្រង​ទើប​ហៅថាអ្នកមាន​បានដែរ។ វត្ថុទាំងនោះ តាមថា មិនចាំបាច់ង្វី សម្រាប់ជីវិតរស់នៅ​ដ៏សុខដុមមួយ​ឡើយ។

២ រៀនញញឹម

គ្រប់គ្នាស្អាតនិងបរិសុទ្ធនៃពេលញញឹម​ចេញពីបេះដូង។ ញញឹម​ពេលជួយ​អ្នកដទៃ ញញឹម​ពេលឃើញ​មនុស្សម្នាបានសុខ។ ចាប់ផ្តើមថ្ងៃនិមួយៗដោយស្នាមញញឹម គ្រប់គ្រងអាកប្បកិរិយារបស់យើង រៀងរាល់ព្រឹក រក្សាអារម្មណ៍​សុទិដ្ឋិនិយមនិងរំពឹងទុកធម្មតាសាមញ្ញាៗ។ ត្រូវមានចេតនាអំពីរឿងល្អហើយ​យើងនឹងឃើញខ្លួនឯង ចោមព័ទ្ធដោយរឿងល្អៗ។

៣ ពេញចិត្តចំពោះពេលវេលាបច្ចុប្បន្ន

ទេសភាព សម្លេង ក្លិន អារម្មណ៍ ដែលយើងជ្រើស​រើស បានបង្កើត​ជ័យជំនះឬទុក្ខព្រួយក្នុងដំណើរជីវិតយើង។ ចូរប្រើប្រាជ្ញារបស់យើង​ទៅ រស់នៅជាមួយទិដ្ឋភាព​ល្អៗ មនុស្សល្អៗ និងអារម្មណ៍ល្អ។

៤ អភ័យទោស

ការ​ខឹង ស្អប់ ការអាក់អន់ចិត្តចំពោះមនុស្សម្នាក់ទៀតដោយសារតែការឈឺចាប់ពីអតីតកាលសូមជ្រើសរើសអភ័យទោសនិងបន្តដំណើរទៅមុខទៀត។ រឿងនោះមិនថាកំហុសយើងឬរបស់ពួកគេប៉ុន្តែការអនុញ្ញាតឱ្យបន្តជះឥទ្ធិពលដល់អារម្មណ៍របស់យលង​នៅថ្ងៃនេះ គឺជាបញ្ហា​របស់យើង​។

៥ ស្រឡាញ់ការងារ

គ្រប់គ្នា​ត្រូវ​ធ្វើការ ។ ការងារ​មិនមែន​លុយទេ ការងារនិយាយអំពីលទ្ធផល ។ ក្រោយស្លាប់ទៅ យើង​ត្រូវមាន​អ្វីមួយល្អបន្សល់ទុកលើផែនដី ដែលគេអាចដើរតាមបាន ។ របស់នោះ ត្រូវការបេះដូងយើង​ទៅធ្វើមិនមែនលុយទេ។

៦ សុបិន្តអំពីអនាគតបាន ប៉ុន្តែកុំសង្ខើញ

សុបិនធំកាន់តែល្អ ព្រោះនឹងនាំមកនូវឆន្ទៈ ព្រោះមានសុបិនមាន​សង្ឃឹម​ប៉ុន្តែ​កុំកំណត់គោល​ដៅ​និងផែនការសម្រាប់ពេលអនាគតដែលបំផ្លាញយើងចាប់ពីពេលនេះទៅហើយ។ កុំលះបង់ មិត្តភក្តិ ស្នេហា ឬអំពើល្អព្រោះសុបិននៃអនាគតមួយ​ដែលក្រោយពីបានមកមែនក្តី​យើងនៅតែមិនសប្បាយចិត្ត​។ ចូររស់​នៅជាមួយ​រឿងដែលយើង​ប្រាកដថា យើងស​ប្បាយចិត្ត​បានជាមួយ​ត្រឹមប៉ុណ្ណឹង​ក៏មិនអី។​

៧ ឈប់បារម្ភ

ថ្ងៃនេះមិនអាចសប្បាយចិត្ត​ទេ ប្រសិនបារម្ភខ្លាំងពេកថាថ្ងៃស្អែកនឹងមានអ្វី​កើតឡើង។ ថ្ងៃស្អែកជាផលនៃថ្ងៃនេះ ទោះបីយើង​បារម្ភឬអត់ ថាមពលផ្លូវចិត្តទេដែលបង្កើតជោគជ័យ​ឬបរាជ័យ។

៨ យកឈ្នះការញៀន

ការញៀននៅក្នុងជីវិតធ្វើឱ្យមនុស្ស​ជាច្រើន​ក្លាយជាចំណាប់ខ្មាំង។ ស្រា ឬ ភាពឡូយឆាយ រារាំងយើង ពីការរស់នៅដែលតាមពិត​សុភមង្គលមិនបានគិតថ្លៃអ្វីទេ មកតែពីយើងយល់ថា បានចាយវាយទើបមានសុភមង្គល។ ដកឥទ្ធិពលរបស់លុយ ចេញពី​ជីវិតរបស់យើង​ អនុញ្ញាតឱ្យខ្លួនឯងបាន​រស់នៅក្នុងពេលបច្ចុប្បន្នដោយគ្មានការញៀន ហើយ​រីករាយនិងទម្លាប់ថ្មីៗ។

 

ចម្រើន តារា​

ចុចអាន ហេតុផល ៧ យ៉ាង​ដែល​យើង​មិន​ទាន់​អាច​ក្លាយ​ជា​សេដ្ឋី​បាន

ចុចអាន សំណុំរឿងយាយីផ្លូវភេទ​នៅកន្លែងធ្វើការ​កំពុងកក្រើកប្រព័ន្ធផ្សព្វផ្សាយឯករាជ្យរុស្ស៊ី