BREAKING NEWS
Search

ព្រះមហាក្សត្រ ត្រាស់បង្គាប់ផ្ដល់គោរមងារកិត្តយស នៃរាជបណ្ឌិតសភាកម្ពុជា មាន​គោរមងារ​ជា​ បណ្ឌិត​សភា​ចារ្យ​ ៥រូប

ព្រះ​ករុណា​ ព្រះ​បាទ​សម្ដេច​ ព្រះ​បរមនាថ​ នរោត្តម​ សីហមុនី​ ព្រះ​មហាក្សត្រ​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ទ្រង់​បាន​ចេញ​ព្រះរាជ​ក្រឹត្យ​ត្រាស់​បង្គាប់​តែង​តាំង​ សមាជិក​ពេញ​សិទ្ធិ​ នៃ​រាជ​បណ្ឌិត្យ​សភា​កម្ពុជា​ មាន​គោរមងារ​ជា​ បណ្ឌិត​សភា​ចារ្យ​ ៥រូប មានដូចជា៖

ព្រះ​ករុណា​ ព្រះ​បាទ​សម្ដេច​ ព្រះ​បរមនាថ​ នរោត្តម​ សីហមុនី​ ព្រះ​មហាក្សត្រ​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា

– ១ លោក​ជំទាវ​បណ្ឌិត​ ភឿង​ សកុណា​ រដ្ឋមន្ត្រី​ក្រសួង​វប្បធម៌​ និង​វិចិត្រ​សិល្បៈ។

– ២ ឯកឧត្ដម​បណ្ឌិត​ អ៊ុក​ រ៉ាប៊ុន​ រដ្ឋមន្ត្រី​ក្រសួង​អភិវឌ្ឍន៍​ជនបទ​។

– ៣ ឯកឧត្ដម​បណ្ឌិត​ ច័ន្ទ​ សារុន​ តំណាងរាស្ដ្រមណ្ឌលខេត្តតាកែវ ​។

– ៤ ឯកឧត្ដម​បណ្ឌិត​ ជូ វិជិត្ត​ រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច​ និង​ ហិរញ្ញវត្ថុ​។

– ៥ ឯកឧត្ដម​បណ្ឌិត​ ច័ន្ទ​ រ័ត្ន​ ប្រធាន​គណៈកម្មការ​ប្រតិបត្តិ​នៃ​សហគមន៍​អ្នក​គណិតវិទ្យា​កម្ពុជា​៕