BREAKING NEWS
Search

សម្រង់សម្តីអស្ចារ្ស​ទាំង៦ ដែលធ្វើឱ្យយើងច្បាស់ពីបច្ចេកវិទ្យាជាងពីមុន

បញ្ជីខាងក្រោមនេះបានរួមបញ្ចូលទាំងសម្រង់សម្តីពីបុរាណល្បីៗដែលបង្ហាញអំពីការពិតដែលថា បច្ចេកវិទ្យាមានមុខពីរ។

យើងទាំងអស់គ្នាមានអារម្មណ៍ថាបច្ចេកវិទ្យាអស្ចារ្ស ពេលខ្លះគ្រោះថ្នាក់​ពេលខ្លះយល់ថា បច្ចេកវិទ្យា​សំខាន់ ឬ មិនបាច់មាន​ក៏បាន  ប៉ុន្តែគ្មាន​ពាក្យដើម្បីពិពណ៌នាឱ្យនិយមន័យ​ត្រឹមត្រូវ។

ខណៈដែលមនុស្ស​ចាស់យល់ថា បច្ចេកវិទ្យានាំមកនូវភាពរំជើបរំជួល មនុស្ស​វ័ងក្មេង​ជឿថា​បច្ចេកវិទ្យាជួយឱ្យមើលទៅអនាគតរហ័សមិនយឺតពេល យើងភាគច្រើន​ជឿថា បច្ចេកវិទ្យាដែលប្រើប្រាស់ ត្រឹមត្រូវអាចផ្តល់ថាមពលខ្លាំង និងរក្សាសិទ្ធិ ក៏ដូចជា​ភាពឯកជនទៀត ហើយ​ផ្តល់ប្រយោជន៍ត្រឡប់មកវិញ​ផង។

គំនិតភាគច្រើន មិនមែនទូន្មានឱ្យចៀសវាងការប្រើប្រាស់បច្ចេកវិទ្យាទេ គឺត្រូវប្រើឱ្យបានត្រឹមត្រូវ។

សម្រង់បច្ចេកវិទ្យាខ្លះខាងក្រោមនេះ ត្រូវបានគេចែករំលែកឆ្លុះបញ្ចាំងបន្តិចអំពីថា តើយើងពឹងផ្អែកលើបច្ចេកវិទ្យាល្អឬមិនល្អ​ បើល្អ តើ​សម្រាប់នរណាម្នាក់ពិតប្រាកដ?

១ ម៉ាស៊ីនដែលមានបច្ចេកវិទ្យាខ្ពស់បំផុតតាមពិត​គឺសៀវភៅ។

ដោយ​ Northrop Frye
លោកចង់និយាយថា បើចេះអានសៀវភៅ​មនុស្ស​នឹងអភិវឌ្ឍន៍ ទាន់ឬលឿនជាងបច្ចេកវិទ្យាទៅទៀត។ ក្មេងៗ​ដែលពូកែបច្ចេកវិទ្យាតែមិនមានចំណេះ​ដឹងជិវិត​ច្រើនព្រោះមិនស្តាប់មិនអាន និងមោទនភាពផ្តេកផ្តួល​លើម៉ាស៊ីនពេក ភាគច្រើនគេចំណាយពេលចុងក្រោយជាមួយវិប្បដិសារី។

៣ បច្ចេកវិទ្យា ធ្វើឱ្យយើងបង្ខំរស់នៅក្នុងទេវកថា។

ដោយលោក Marshall McLuhan

នេះមាន​ន័យ​ថា សិល្បសាស្ត្រគ្មានទេ ​គ្រប់យ៉ាងជាបច្ចេកវិទ្ ដែលនាំ​មនុស្ស​ឱ្យមាន​សមត្ថភាព​អាចនិយាយគ្នាពីម៉ឺនយោជន៍​មក អាចផ្ញើលុយ និងអាចស្តាប់ឮនិងមើលឃើញ​ពីទីកន្លែង​មហាឆ្ងាយ មិនចាំបាច់ត្រូវការត្រចៀកទិព្វភ្នែកទិព្វទេ។

៤ បច្ចេកវិទ្យាគ្រាន់តែជាឧបករណ៍ប៉ុណ្ណោះ។

ដោយ​សេដ្ឋី ប៊ីលហ្គេត

ត្រង់ណេះលោកពន្យល់ថា ឧបករណ៍គ្រប់គ្នាអាចទិញបាន តែគំនិតទេ​ដែលអាចធ្វើឱ្យឧបករណ័នោះក្លាយជាសម្បត្តិមហាសាល។

៥ សិល្បៈប្រជែងនឹងបច្ចេកវិទ្យាហើយបច្ចេកវិទ្យាជម្រុញសិល្បៈ។

ដោយ​ John Lasseter

នេះមានន័យថា សិល្បៈឬការច្នៃប្រឌិតតែងមាន​ល្បឿនមុនបច្ចេកវិទ្យា។ គំនិតគួរតែសុបិនមុន ហើយបច្ចេកវិទ្យាកើតមកក្រោយ​ដើម្បីធ្វើឱ្យក្តីសុបិន្តទាំងនោះក្លាយជាការពិត។

បច្ចេកវិទ្យាអនុញ្ញាតឱ្យវិចិត្រករអាចបើកគំនិតរបស់ពួកគេទៅជាការពិត ដូចជាផ្តល់ពណ៌ដល់សិល្បករអ្វីថ្មីៗ ដែលពួកគេមិនធ្លាប់បានឃើញ ពីមុន បើមិនសុបិន ក៏មិនដឹងបង្កើតអ្វីថ្មីឡើងមកដែរ។

៦ រំពឹងម៉ាស៊ីនចុងក្រោយនឹងខកចិត្ត រំពឹងលើមនុស្ស​ក្រោយកំហុស​តែងទទួលបានលទ្ធផល​

ដោយ B.F. Skinner

នេះមានន័យថា ម៉ាស៊ីនត្រូវបានសាងឡើងដោយមនុស្ស ដែលគ្មានម៉ាស៊ីនណាឆ្លាតជាងមនុស្សទេ។ ម៉ាស៊ីនត្រូវបានបង្កើតឡើងសម្រាប់ភារកិច្ចជាក់លាក់ណាមួយជួយដល់មនុស្ស​​។  ម៉ាស៊ីនជាអ្វីដែលមនុស្សប្រើចំណេះដឹង​បង្កើតឡើង ដែល​នឹង​ធ្វើអោយប្រសើរឡើងឬបំផ្លាញអនាគតរបស់យើងចំណែក​ការបង្កើតមនុស្សមានសមត្ថភាព​គឺអស្ចារ្យព្រោះមនុស្សមានជំនាញទន់ដែលទោះបីជា​ម៉ាស៊ីនធ្វើការគណនាល្អឥតខ្ចោះនិងលឿនដែលមនុស្សមិនទៅរួច​នោះមានន័យថាអ្មនុស្សនឹងមិនដូចម៉ាស៊ីនទេ។ ភាពខុសគ្នាខ្លាំងគឺយើងជាអ្នកម៉ាស៊ីនហើយភារកិច្ចរបស់យើងនឹងកាន់តែងាយស្រួលមិនមែន​យកមកប្រឆាំងនឹងយើងឡើយ។

ដោយ ឡាហ្សូលី

ចុចអាន តើអ្វីជាcloudក្នុងឧស្សហកម្មតិចណូឡូជី? សំខាន់អ្វីដែរចំពោះគ្រប់គ្នា?

ចុចអាន ធ្វើដូចម្តេចដណ្តើមបាន follower លើបណ្តាញសង្គមigនិងហ្វេសប៊ុក