BREAKING NEWS
Search

ពលរដ្ឋ​ជិត​២០នាក់​នៅ​ព្រះសីហនុ មានអាការៈក្តៅខ្លួ​ន និងចេញ​កន្ទួល​ក្រហម​

ប្រជាពលរដ្ឋនៅភូមិដើមថ្កូវ សង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ  ១៧ នាក់ មានអាការៈក្តៅខ្លួន និងអ្នកខ្លះមានចេញកន្តួលក្រហម និង​កំពុង​សម្រាក​ព្យាបាល​​នៅ​​មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ នៅ​ថ្ងៃទី​២៧ ខែកក្កដា ឆ្នាំ​២០២០​។

ក្រុម​​វេជ្ជបណ្ឌិត​ជំនាញ​មិន​ទាន់អាច​​ វិនិច្ឆ័យ​​បាន​ទេ ដោយរង់ចាំ​លទ្ធផល ពីមន្ទីរពេទ្យ​ពិសោធន៍ប៉ាស្ទ័រជាមុនសិន​។អ្នកជំងឺ​ទាំង ១៧នាក់ (ស្រី៨នាក់) ក្នុងនោះមានកុមារ០៨នាក់។
បច្ចុប្បន្នអ្នកទាំងអស់កំពង់សម្រាកនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ។គេហទំព័រកម្ពុជាថ្មី នឹងរាយការណ៍​បន្ថែម​ !!

រាយការណ៍៖ ស៊ុន ចាន់ធា