BREAKING NEWS
Search

ពេលក្លាយជាអ្នកម្ដាយ មនុស្សស្រីក្លាយជាអស្ចារ្យដោយសកម្មភាពអស់ទាំងនេះ

មិនមានពាក្យអ្វីបកស្រាយច្រើនពីទំហំនៃលះបង់របស់អ្នកម្ដាយ និងភាពអស្ចារ្យរបស់គាត់ឲ្យអស់សេចក្ដីទេ។ គ្រាន់តែដឹងថា លើលោកនេះ បើគ្មានម្ដាយ ក៏គ្មានេះពួកយើងដែរ។ ទោះបីគាត់ជាមនុស្សមិនល្អចំពោះអ្នកដទៃប៉ុណ្ណា តែគាត់នៅតែល្អបំផុតចំពោះកូនគ្រប់គ្នា ហើយខាងក្រោមនេះជាហេតុខ្លះបញ្ជាក់ថា អ្នកម្ដាយជាមនុស្សស្រីល្អកម្រិតណាសម្រាប់កូនៗ។

១. អ្នកម្ដាយចេះបែងចែកពេលវេលាល្អបំផុត

អ្នកម្តាយពិតជាហត់នឿយណាស់ ក្នុងមួយថ្ងៃៗ។ ប៉ុន្តែគាត់ចេះរៀបចំកាលវិភាគសម្រាប់ជួយបង្ហាត់កូន ពេលធ្វើម្ហូប ពេលធ្វើកាងារផ្ទះ និងមានកាងាររាប់មិនអស់ទៀត។ មិនត្រឹមតែប៉ុណ្ណោះ ម្ដាយនៅតែអាចបំពេញកាងារទាំងនោះបានល្អដដែល។

២. អ្នកម្ដាយជាមនុស្សស្រីចេះពហុជំនាញ

ដូចពាក្យគេថា “មាតាដៃ១០០” ពិតជាមិនខុសនោះទេ ព្រោះគាត់ជាចុងភៅផង ជាគ្រូពេទ្យផង ជាតៃកុងបើកបរផង​ និងជាគ្រូបង្រៀនទៀត។ ម្ដាយមានអាជីពច្រើនស្ទើរតែរាប់មិនអស់ ដែលអាចធ្វើដើម្បីកូនៗនិងគ្រួសារទាំងមូលបានទទួលក្ដីសុខ។

៣. អ្នកម្ដាយចេះត្រៀមខ្លួនដោះស្រាយស្ទើតែបញ្ហាជានិច្ច

ពេលកូននៅតូច ម្ដាយត្រូវនៅចាំប្តូរខោទឹកនោម ឬចាំយាមខ្លាចពេលកូនភ្ញាក់ដើម្បីលួងលោម។ ជួនកាលកូនឈឺទាំងយប់អាធ្រាត ម្ដាយជាមនុស្សម្នាក់ត្រូវចាំដោះស្រាយបញ្ហានេះភ្លាមៗ។ ជាម្តាយមួយរូប មានរឿងច្រើនណាស់ដែលគាត់ត្រូវប្រឈមនិងរ៉ាប់រងទាំងអស់មិនថា ពេលកូនសើច ពេលកូនយំ កូនឈឺ កូនជា ។ល។

៤. អ្នកម្ដាយមិនចេះរអ៊ូរទាំរឿងកំប៉ិកកំប៉ុកទេ

គិតមើល៍! បើអ្នកម្ដាយជាមនុស្សពូកែរអ៊ូ តើគាត់អាចចិញ្ចឹមកូនរហូតធំដឹងក្ដីបានដែរ? បើម្តាយគ្រប់រូបរអ៊ូមិនឈប់ កូនៗក៏គ្មានពេលបានធ្វើរឿងសប្បាយៗបានងាយដែរ។ កាលពីនៅក្មេងៗ មានរឿងក្នុងផ្ទះច្រើនណាស់ដែលកូនតែងតែធ្វើឲ្យអ្នកម្ដាយមកត្រូវហត់នឿយ បោសជូត បម្រើ ប៉ុន្តែគាត់មិនដែលយករឿងតូចតាចទាំងនោះមកធ្វើជាបញ្ហារាំស្ទះការងារគាត់ទេ។

៥. អ្នកម្ដាយចេះពីការចាយវាយច្បាស់លាស់ណាស់

ក្នុងនាមជាម្តាយ រឿងផ្សេងទៀតដែលគាត់ត្រូវធ្វើ គឺចាត់ចែងលុយកាក់ និងទិញសម្ភារៈផ្សេងៗចូលក្នុងផ្ទះ​​។ ការសម្រេចចិត្តលើការចំណាយមួយៗ ទាមទាការសម្រេចចិត្តខ្ពស់ និងត្រូវចេះសន្សំសំចៃទៀតផង។ សួរថា បើគាត់មិនចេះចាយវាយ តើគ្រួសារទាំងមូលនឹងមានលុយគ្រប់សម្រាប់ការហូបចុកនិងចំណាយផ្សេងដែរទេ?

អ្នកម្ដាយរបស់អ្នក និងអ្នកម្ដាយរបស់ខ្ញុំ ពិតជាមនុស្សស្រីអស្ចារ្យនិងពូកែបំផុត!

ប្រែសម្រួល៖ សន្យា

ប្រភព៖ Bright Side

ចុចអាន៖ ហេតុផល​ឪពុកម្ដាយ​មិន​គួរ​ចិញ្ចឹម​កូនស្រី​បែប​ស្រស់​ស្អាត​គ្មាន​កំហុស

ចុចអាន៖  ស្រ្តីស្បែកខ្មៅធ្លាប់គេមើលងាយអាចប្រែជាសេដ្ឋីនីល្បីល្បាញ