BREAKING NEWS
Search

ព្រឹត្តិការណ៍ជម្រុះWorld Cup ២០២០ កម្ពុជាត្រូវជួបអ៊ីរ៉ង់ នៅ​រាជធានី​ភ្នំពេញ

បន្ទាប់ពីផ្អាកជាបណ្ដោះអាសន្នដោយ សារកូវីដ១៩នោះ ព្រឹត្តិការណ៍ប្រកួតបាល់ទាត់ពិភពលោកវគ្គជម្រុះបឋមនឹងវិលមកវិញហើយ ។

ក្រុមជម្រើសជាតិអ៊ីរ៉ង់ដែលមានរហស្សនាម “ខ្លារខិនពែរ” នឹង​ធ្វើជាម្ចាស់ផ្ទះទទួលហុងកុង នៅថ្ងៃទី៧ ខែតុលា ហើយនឹងធ្វើដំណើរមកកម្ពុជា ៥ថ្ងៃ បន្ទាប់។ អ៊ីរ៉ង់ ក៏នឹងត្រូវជួបជាមួយបារ៉ែន និងអ៊ីរ៉ាក់ផងដែរនៅ​ថ្ងៃទី១១និង១៦ ខែវិច្ឆិកា ដោយផ្អែកលើកាលបរិច្ឆេទប្រកួតថ្មីរៀបចំឡើងដោយសហព័ន្ធបល់ទាត់អាស៊ី (AFC)។

គ្រូបង្វឹកក្រុមបាល់ទាត់ជម្រើសជាតិអ៊ីរ៉ង់ លោក Dragan Skocic មានប្រសាសន៍ ថា ក្រុមរបស់លោកពេលនេះស្ថិតក្នុងស្ថានភាពមិនទាន់ល្អនៅឡើយទេ។លោកត្រូវការឈ្នះទាំង៤ប្រកួតដាច់ខាត ដើម្បីរកកៅអីឡើងទៅវគ្គបន្ត ។លោកចង់ផ្ដល់រឿងល្អក្នុងក្រុម ព្រោះមិនទាន់ស្ថិតក្នុងស្ថាន ភាពល្អនៅក្នុងពូលរបស់ខ្លួននៅឡើយ។

លោកDragan Skocic ដែលត្រូវបានគេតែងតាំងជាគ្រូបង្វឹកអ៊ីរ៉ង់កាលពីខែកុម្ភៈ មានកិច្ចការដ៏លំបាកមួយចាប់តាំងពីក្រុមនេះត្រូវការឈ្នះទាំង ៤ប្រកួតចុងក្រោយ ដើម្បីកក់កន្លែងនៅជុំបន្ទាប់នៃវគ្គជម្រុះ FIFA World Cup ឆ្នាំ២០២២។

គ្រូបង្វឹកសញ្ជាតិក្រូអាស៊ីរូបនេះនិយាយថាលោកខិតខំប្រឹងប្រែងយ៉ាងខ្លាំងដើម្បីស្វែងរកមធ្យោបាយល្អបំផុតសម្រាប់ក្រុម ជម្រើសជាតិ។ “ចាប់តាំងពីខ្ញុំបានត្រលប់ មកប្រទេសអ៊ីរ៉ង់ ខ្ញុំបានចូលរួមការប្រកួត លីគជាច្រើនដើម្បីត្រួតពិនិត្យកីឡាករ។ខ្ញុំនឹងបន្តមើលការប្រកួតដើម្បីស្វែងរកកីឡា ករបន្ថែមទៀត។
អ៊ីរ៉ង់ពេលនេះកំពុងឈរនៅលេខ៣ ក្នុងពូលC ហើយត្រូវតែយកឈ្នះលើក្រុម ជម្រើសជាតិ កម្ពុជា, ហុងកុង, បារ៉ែន និងអ៊ីរ៉ាក់ ដើម្បីឈានទៅជុំបន្ត។

លោកDraganSkocicហើយដឹងថាប្រជាជនអ៊ីរ៉ង់ទាំងអស់រំពឹងថាក្រុមរបស់គេនឹងមានលក្ខណៈគ្រប់គ្រាន់សម្រាប់កា រប្រកួតWorld Cupនៅឆ្នាំ២០២២។លោកទទួលខុសត្រូវចំពោះរឿងនេះ នេះហើយជាមូលហេតុដែលខ្ញុំនៅទីនេះ។

លោកទទួលស្គាល់ថា ការលេងក្នុងព្រឹត្តិ ការណ៍FIFA World Cup 2020 ពិតជាសំខាន់ណាស់សម្រាប់ប្រជាជនអ៊ីរ៉ង់។
គ្រូបង្វឹកអាយុ៥១ឆ្នាំរូបនេះបន្តថាអ៊ីរ៉ង់គឺជាប្រទេសសំខាន់មួយនៅទ្វីបអាស៊ី ហើ យយើងត្រូវខិតខំអស់ពីសមត្ថភាពដើម្បីត្រួសត្រាយផ្លូវសម្រាប់ការឆ្លងផុតពូលរបស់យើង៕

អត្ថបទ៖ វិសិទ្ធ