BREAKING NEWS
Search

ក្រុមហ៊ុនអាមេរិកជ្រើសរើសខេត្តព្រះសីហនុ ជាទីតាំងដំបូងធ្វើយុទ្ធនាការបណ្តុះជំនាញឯកទេសដីធ្លី ៣៨០០នាក់

ព្រះសីហនុ៖ ខេត្តព្រះសីហនុ ដែលកំពុងរីកដុះដាលខាងវិស័យសំណង់ និងពាណិជ្ជកម្ម ត្រូវបានក្រុមហ៊ុនអចលនទ្រព្យ Century 21 Zillion Holding ជ្រើសរើសជាខេត្តដំបូងគេបង្អស់បន្ទាប់ពីភ្នំពេញដើម្បីរៀបចំវគ្គបណ្តុះភាពជោគជ័យ 3800 នាក់សម្រាប់អ្នកឯកទេសដីធ្លីប្រចាំតំបន់នានានៅទូទាំងប្រទេស។ នេះជាការចាប់ផ្តើមនៃយុទ្ធនាការទ្រង់ទ្រាយធំកម្រិតទូទាំងប្រទេសរបស់ក្រុមហ៊ុនអចលនទ្រព្យយីហោដើមពីអាមេរិក Century 21 Zillion Holding ដើម្បីបង្កើតឱកាស ការងារនិងវិនិយោគសម្រាប់ទីផ្សារដីធ្លីនៅទូទាំងប្រទេសកម្ពុជាក្រោមប្រធានបទ «បណ្តុះភាពជោគជ័យ 3800 នាក់សម្រាប់អ្នកឯកទេសដីធ្លីប្រចាំតំបន់»។ ក្រុមហ៊ុននឹងបន្តរៀបចំវគ្គបណ្តុះជំនាញឯកទេសដីធ្លីនេះបន្តបន្ទាប់ទៀតនៅតាមខេត្តផ្សេងៗ។

អ្នកស្រី ហ្រ្គែស រចនី អគ្គនាយិកាក្រុមហ៊ុន Century 21 Cambodia បានថ្លែងនៅក្នុងសិក្ខាសាលាកាលពីថ្ងៃសុក្រទី ២៤ កក្កដាឆ្នាំ ២០២០ ថា អាជីពក្នុងវិស័យដីធ្លីជាអាជីពមានសក្តានុពលខ្ពស់ ដោយសារកម្ពុជាជាប្រទេសមានការអភិវឌ្ឍន៍ លឿនហើយទទួលបានកំណើនវិនិយោគបរទេសជាប្រចាំ។ លោកស្រីថ្លែងថា៖«ខេត្តព្រះសីហនុនាពេលអនាគតអាចក្លាយទៅជាទីក្រុងពាណិជ្ជកម្មអន្តរជាតិដូចទីក្រុងសិនជិនរបស់ចិន ហើយនេះជាអ្វីដែលបងប្អូនក្នុងវិស័យអចលនទ្រព្យគួរស្វែងយល់ និងចាប់ឱកាសចាប់យកអាជីពអ្នកឯកទេសដីធ្លីប្រចាំខេត្តព្រះសីហនុ»។ អ្នកស្រីបញ្ជាក់ថា៖«បន្ទាប់ពីខេត្តព្រះសីហនុទៅ ក្រុមហ៊ុនយើងនឹងធ្វើកម្មវិធីនៅទូទាំង ១៤ ខណ្ឌនៅភ្នំពេញ និង២៤ ខេត្តនៅទូទាំងប្រទេសដើម្បី ផ្តល់ឱកាសការងារ និងវិនិយោគដល់បងប្អូននៅតាមបណ្តាខេត្តទាំងអស់នៅទូទាំងប្រទេសកម្ពុជា»។

កម្មវិធីនេះបានធ្វើឡើងនៅសណ្ឋាគារ Sokha Beach Resort Sihanouk Ville ដោយមានវាគ្មិនជំនាញ៥រូបចូលរួមចែករំលែកចំណេះដឹង និងបទពិសោធផ្នែកអចលនទ្រព្យ។ វាគ្មិនទាំង៤រូមមាន អ្នកស្រីហ្រ្គែស រចនី លោក ច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា (CVEA) លោក ព្រាប កុល គ្រូបង្វឹកប្រចាំក្រុមហ៊ុន Century 21 Zillion Holding លោក វ៉ា វីរៈ អគ្គនាយកក្រុមហ៊ុន Century 21 Fortuna Investment និងលោក អ៊ឹម សេងហួ ប្រធានសាខាក្រុមហ៊ុន Century 21 Zillion Holding ប្រចាំក្រុងព្រះសីហនុ។

អ្នកស្រលាញ់ការងារ ក្នុងវិស័យអចលនទ្រព្យដល់ទៅជិត ២០០ នាក់បានចូលរួមវគ្គបណ្តុះបណ្តាលនេះ ហើយអ្នកចូលរួមភាគច្រើនបានបង្ហាញចំណាប់អារម្មណ៍ចង់ក្លាយខ្លួនជាអ្នកឯកទេសដីធ្លីប្រចាំតំបន់ខេត្តព្រះសីហនុជាមួយក្រុមហ៊ុន Century 21 Zillion Holding។

ថ្លែងក្នុងវេទិកានេះកាលពីថ្ងៃសុក្រ លោក ច្រឹក សុខនីម ប្រធាន CVEA បានលើកឡើងថា ខេត្តព្រះសីហនុត្រូវបានចាត់ទុកជាប៉ូលសេដ្ឋកិច្ចសំខាន់ទី២ បន្ទាប់ពីរាជធានីភ្នំពេញ ហើយនារយៈពេលបីឆ្នាំចុងក្រោយនេះ សំណង់អគារខ្ពស់ៗ សកម្មភាពពាណិជ្ជកម្ម និងទីផ្សារអចលនទ្រព្យកំពុងមានការរីកចម្រើនគួរឱ្យកត់សម្គាល់។  លោកបន្តថា៖«សន្ទុះនៃការរីកចម្រើនក្នុងវិស័យអចលនទ្រព្យ គឺទាមទារឲ្យមានភ្នាក់ងារអចលនវត្ថុដែលមានជំនាញ និងវិជ្ជាជីវៈច្បាស់លាស់ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារនាពេលបច្ចុប្បន្ននឹងទៅអនាគត»។ លោកបន្តថា៖«នៅពេលក្រុមហ៊ុន Century 21 Zillion Holding អាចចូលរួមបង្កើតអ្នកជំនាញ[ឯកទេសដីធ្លី] ឲ្យកាន់តែច្រើនក៏ជាការរួមចំណែកដ៏សំខាន់ក្នុងការលើកកម្ពស់នៃការផ្តល់សេវាអចលនវត្ថុក្នុងខេត្តព្រះសីហនុឲ្យកាន់តែល្អប្រសើរមួយកម្រិតទៀត»។

លោក ព្រាប កុល ដែលបានចូលរួមក្នុងនាមជាវាគ្មិនក្នុងវគ្គបណ្តុះបណ្តាលនេះបានជំរុញដល់អ្នករស់នៅក្រុងព្រះសីហនុ ឱ្យចូលរួមការងារជាមួយ Century 21 Zillion Holding ដោយបញ្ជាក់ថា ក្រុមហ៊ុននេះជាក្រុមហ៊ុនមានម៉ាកយីហោអន្តរជាតិ និងមានកេរ្តិ៍ឈ្មោះល្អ។ លោកថ្លែងថា៖«ក្រុមហ៊ុនដែលមានយីហោដើមពីសហរដ្ឋអាមេរិក ចាត់ទុកជាក្រុមហ៊ុនដែលមានកាលីបខ្ពស់ មានកេរ្តិ៍ឈ្មោះល្អ ហើយមានការទទួលស្គាល់ជាសកល ដែលនេះបងប្អូនអាចមានឱកាសល្អបំផុតនៅពេលនេះគ្រាន់តែចុះឈ្មោះក្លាយទៅជាអ្នកឯកទេសដីធ្លីប្រចាំតំបន់ នៅតាមឃុំ សង្កាត់ដែល បងប្អូនឈរជើង»។ លោកបន្តថា ៖«ចូលរួមជាមួយក្រុមហ៊ុនអន្តរជាតិមួយយ៉ាងខ្ពស់ ហើយបានឱកាសទៅចរចារជាមួយម្ចាស់ទ្រព្យតម្លៃរាប់លានដុល្លារ ដែលប្អូននឹងអាចបង្កើនប្រាក់ចំណូលរាប់ម៉ឺនទៅតាមបទពិសោធន៍ និងសមត្ថភាព»។

លោក វ៉ា វីរៈ អគ្គនាយកក្រុមហ៊ុន Century 21 Fortuna Investment បានឱ្យដឹងថាអាជីពជាភ្នាក់ងារអចលនទ្រព្យ ជាអាជីពមួយដែលអាចជួយឱ្យសម្រេចបានភាពជោគជ័យក្នុងជីវិត ហើយអ្នកចូលរួមក្នុងអាជីពនេះគួរពិចារណាផ្តោតលើទីផ្សារឱ្យជាក់លាក់ និងយល់ច្បាស់ពីតំបន់ដែលខ្លួនប្រកបរបរ។ លោកថ្លែងថា៖«ការដែលផ្តោតលើទីផ្សារដីធ្លីនេះ ព្រោះដីជាធនធានដែលកម្រ។ ម្យ៉ាងវិញទៀត ទីផ្សារដីធ្លីនេះវាទូលាយ សម្រាប់តម្រូវការវិនិយោគ ដូចជាតម្រូវការដីសម្រាប់ការវិយោគលើលំនៅដ្ឋាន ពាណិជ្ជកម្ម ឧស្សាហកម្ម និងដីសម្រាប់ការធ្វើកសិកម្មជាដើម»៕

សូមរំឮកថា ក្រុមហ៊ុនអចលនទ្រព្យ Century 21 Zillion Holding នឹងបន្តធ្វើដំណើរទៅគ្រប់បណ្តាខេត្តទាំងអស់នៅទូទាំងប្រទេសដើម្បីរៀបចំកម្មវិធីនេះ។ សម្រាប់គោលដៅបន្ទាប់ ក្រុមហ៊ុននឹងមានការផ្សព្វផ្សាយជម្រាបជូនដំណឹងជាមុនតាមបណ្តាញព័ត៌មានអចលនទ្រព្យ Z1 News ដែលជាដៃគូសហការរបស់ខ្លួន៕

អត្ថបទ៖ពាណិជ្ជកម្ម

ចុចអាន៖ ៦​ខែ​ដើម​ឆ្នាំ​២០២០​​ ខាង​ពន្ធដារ​ខេត្ត​ព្រះសីហនុ ប្រមូល​ប្រាក់​ពន្ធ​បាន​ជាង​៩៥​ពាន់​លាន​រៀល​(២៦​លាន​ដុល្លារ​)