BREAKING NEWS
Search

អ្នកលក់​រទេះគោ ​កំពុង​ត្រូវប៉ាន់ ​ខណៈ​ប្រជាពលរដ្ឋ​ទិញ​ទៅ​ដាក់​លំអ​នៅ​តាម​សួន​ និង​បុរី​

ភ្នំពេញ ៖ ​បច្ចុប្បន្ន​គេ​សង្កេតឃើញ​អ្នក​ដឹកជញ្ជូន​រទេះគោ​យក​ទៅ​បោះ​ឲ្យ​ម៉ូយ​យ៉ាង​ហូរហែ ពិសេស​តំបន់​ច្បារអំពៅ​។​

តាម​ប្រភព​ពី​ លោក​យុន វិរុទ្ធ ជា​អ្នក​រស់នៅ​ភូមិ​បឹង​ឈូក​ សង្កាត់​និរោធ​ ខណ្ឌ​ច្បារអំពៅ​ រាជធានី​ភ្នំពេញ​ បាន​ប្រាប់​កម្ពុ​ជាថ្មី​ថា​ សព្វថ្ងៃ​នេះ​ លោក​សង្កេតឃើញ​ឈ្មួញ​តែង​ដឹកជញ្ជូន​រទេះគោ​ថ្មីៗ​យក​ទៅ​បោះ​ឲ្យ​ម៉ូយ​ ​ភាគច្រើន​គេ​យក​ទៅ​តាំង​លម្អ​តាម​សួន​ និង​ក្នុង​បុរី​ដែល​ពួកគេ​រស់នៅ​។​

ជាក់ស្ដែង​ កាលពី​ព្រឹក​ថ្ងៃទី​២៨ ​ខែ​កក្កដា​នេះ​ គេ​បានឃើញ​រ៉ឺម៉ក​​ដឹក​រទេះគោ​យក​ទៅ​ដាក់​ឲ្យ​ម៉ូយ​នៅ​បុរី​ប៉េង​ហួត​បឹង​ស្នោ ​ស្ថិត​ក្នុងភូមិ​បឹង​ឈូក​ សង្កាត់​និរោធ ​ខណ្ឌ​ច្បារអំពៅ ​រាជធានី​ភ្នំពេញ​។​

ដោយឡែក​ បងប្រុស តុ​ប សំខាន់ វិញ​ បាន​ប្រាប់​កម្ពុជា​ថ្មី​ថា គាត់​ស្រឡាញ់​រទេះគោ ​ព្រោះ​គាត់​ជា​កូន​អ្នកស្រែ ​បើទោះបីជា​បច្ចុប្បន្ន​បងប្រុស​ជា​មន្ត្រីរាជការ​ ក៏​បង​នៅតែ​មិនអាច​បំភ្លេច​បាន​នូវ​ប្រវត្តិ​អតីតកាល​ឡើយ​។ ​ចំពោះ​តម្លៃ​​វិញ​ គឺ​រទេះគោ​មួយ​គូ ​ថ្លៃ​ ១ ៥០០ ​ដុល្លារ ​ជា​ថ្លៃ​នាំចូល​។ ​បើ​លក់​ចេញ​ គឺ​រហូតដល់​ ២ ០០០ ​ឬ ​២ ៣០០ ​ដុល្លារ​ ក៏មានដែរ​។​ ​ឥឡូវ ​បើ​ចង់បាន​ទិញ​រទេះគោ​យក​មក​តាំងនៅ​មុខផ្ទះ ​ទាល់តែ​កុម្ម៉ង់​មុន ​មិនតិចជាង​១​ខែ​ឡើយ​។​ ព្រោះ​គេ​និយម​យក​ទៅ​តាំង​លម្អ​តាម​សួន​ និង​បុរី​៕
អត្ថបទ ៖ នរា

សូមចុចអាន ៖ កសិករ​ដាំ​ដំណាំ​ក្រចៅ ថ្ងួចថ្ងូរ ដោយសារតែ​ឆ្នាំនេះ ខ្សែ​ព្រាល គ្មាន​ទីផ្សារ​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114