BREAKING NEWS
Search

គន្លឹះ​លក់​ទូរស័ព្ទ iPhone បាន​ប្រាក់​ច្រើន ​ទោះ​ទូរស័ព្ទ​ជា​ស៊េរី​ចាស់ក៏​ដោយ​

ប្រសិនបើ​យើង​កំពុង​តែ​មាន​បំណង​​លក់​ទូរស័ព្ទ iPhone ហើយ​ចង់​​បាន​ប្រាក់​ច្រើន​​ ត្រូវ​ប្រាកដ​ថា​​​ ​ទូរស័ព្ទ​មិនបានខូចខាត​ ឬ​បែកបាក់​ត្រង់​ចំណុច​ណាមួយ។

នេះ​គឺ​ជា​គន្លឹះ​ទាំង៧ ដែល​ជួយ​យើង​ឱ្យ​ទទួល​បាន​ប្រាក់​ច្រើន​ពី​ការលក់ទូរស័ព្ទ iPhone ចាស់​របស់​យើង។

១. បម្រុង​ទុក​ទុក​ទិន្នន័យ

រឿង​ដំបូង​ដែល​ត្រូវ​ធ្វើ​គឺ​បម្រុង​ទុក​ទិន្នន័យ​ទាំងអស់​ ដែល​រក្សា​ទុក​ដោយ​ប្រើ​អង្គ​ចងចាំ​កុំព្យូទ័រ​ ឬ​ឧបករណ៍​ចល័ត​ផ្សេង​ទៀត។ ត្រូវ​តែ​ច្បាស់​ថា ​យើ​ងបាន​បម្រុង​ទុក​ទិន្នន័យ​សំខាន់ៗ​ទាំងអស់​ មុន​ពេល​បន្ត​ទៅ​ជំហាន​បន្ទាប់។

២. យក​ព័ត៌មាន​ផ្ទាល់ខ្លួន​ចេញ

ជំហាន​បន្ទាប់​គឺ​យក​ព័ត៌មាន​ផ្ទាល់ខ្លួន​ចេញ​ពី​ឧបករណ៍​របស់​យើង។ នេះ​រួម​បញ្ចូល​ព័ត៌មាន​ធនាគារ​ និង​កាត​ឥណទាន​ អាសយដ្ឋាន​ អ៊ីមែល​ និង​រូបថត​របស់​យើង។

ឧបករណ៍​នេះ​ត្រូវ​តែ​លុបចោល​នូវ​រាល់​ព័ត៌មាន​ផ្ទាល់ខ្លួន មុន​ពេល​ដែល​អ្នកណា​ម្នាក់​​ប្រើ​ត​ពី​យើង។

៣. ដោះសោ​ទូរស័ព្ទ iPhone

មុន​ពេល​ដោះសា​ទូរស័ព្ទ iPhone យើង​គួរ​តែ​ដឹង​អំពី​ហានិភ័យ។ ស្មាតហ្វូន​នេះ​អាច​ប្រែ​ទៅ​ជា​អាសាបង់ ប្រសិន​បើ​យើង​មាន​កំហុស​នៅ​ពេល​ដោះសា។ និយាយ​ម៉្យាង​ទៀត​ទូរស័ព្ទ iPhone ​មិន​អាច​មកវិញ​បានទេ​ ដូច្នេះ​សូម​ប្រយ័ត្ន​ចំពោះ​គ្រោះថ្នាក់​នេះ។

៤. សម្អាត​ផ្នែក​ខាង​ក្រៅ​នៃ​ឧបករណ៍

ត្រូវ​ប្រាកដ​ថា​បាន​សម្អាត​វា​ឱ្យ​ស្អាត​ល្អ និង​កម្ចាត់​នូវ​កម្ទេចកំទី​និង​ធូលី​កខ្វក់​ដែល​មាន​នៅ​ជុំវិញ​ប៊ូតុង​គែម​ទូរស័ព្ទ​។ សម្អាត​អេក្រង់​ដោយ​ក្រណាត់​ទន់​ និង​ឧបករណ៍​សម្អាត​ដែល​ត្រូវ​បាន​ផលិត​ជា​ពិសេស។

៥. ប្រមូល​គ្រឿង​បន្លាស់​ទាំង​អស់

បើ​យើង​មាន​គ្រឿង​បន្លាស់​ណាមួយ​ដែល​ភ្ជាប់​ជាមួយ​ឧបករណ៍​ សូម​បញ្ចូល​វា​នៅ​ក្នុង​ការ​លក់រួមគ្នា។ យើង​រួម​បញ្ចូល​គ្រឿង​បន្លាស់​កាន់​តែ​ច្រើន ​​ប្រាក់​ក៏​ទទួល​បាន​កាន់​តែ​ច្រើន។ របស់របរ​ដូចជា​ឆ្នាំង​សាក​ ខ្សែ ឬ​បើ​​អាច​នៅ​រក្សា​ប្រអប់​ដើម​របស់​​ទូរស័ព្ទ​បាន​ទៀត ​រឹតតែ​ប្រសើរ។

៦. ស្វែងយល់​ពី​តម្លៃ

មិនមែន​ទូរស័ព្ទ​ចាស់​ទាំងអស់​មាន​តម្លៃ​ស្មើ​នឹង​ចំនួន​ទឹកប្រាក់​ដូចគ្នា​ទេ។ វា​មាន​កត្តា​ជា​ច្រើន​ដែល​ត្រូវ​បាន​បន្ថែម​រួមគ្នា​ ដើម្បី​បង្កើត​តម្លៃ​សម្រាប់​ឧបករណ៍​របស់​យើង។ ទាំងនេះ​រួមមាន​លក្ខខណ្ឌ​អាយុ​ និង​គំរូ។ នៅ​ពេល​ដែល​យើង​ដឹង​ពី​តម្លៃ​របស់​ទូរស័ព្ទ iPhone យើង​អាច​កំណត់​តម្លៃ​សមរម្យ​មួយ​បាន។

៧. សម្រេចចិត្ត​ពី​របៀប​លក់​ទូរស័ព្ទ iPhone

នៅ​ពេល​ទូរស័ព្ទ​ត្រៀម​លក់ ​យើង​ត្រូវ​សម្រេចចិត្ត​ថា ​តើ​នឹង​លក់​វា​យ៉ាង​ដូចម្ដេច។ យើង​ក៏​អាច​ជ្រើសរើស​នៅ​ក្នុង​ស្រុក​ ដោយ​មាន​ការ​ផ្សាយពាណិជ្ជកម្ម​តាម​កាសែត​ឬ​ផ្ទាំង​ព័ត៌មាន​ ឬ​ចូល​ទៅ​អ៊ីនធឺណិត​ ហើយ​ប្រើ​គេហទំព័រ ដែល​អាច​កំណត់​តម្លៃ​ផ្ទាល់ខ្លួន​បាន៕

ចុចអាន៖ហ្វេសប៊ុក ​ដាក់ឱ្យប្រើប្រាស់មុខងារ App Lock ​បង្កើន​សុវត្ថិភាព​កម្មវិធី Messenger ​

ចុចអាន៖ចង់​ឲ្យ​រូបថតផុសចេញ​មាន​អ្នកចុចLike​ច្រើន ​ប្រើ​វិធីនេះ

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ប្រភព៖lifehack